» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32088 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074254 នាក់

រោងចក្រ​ផលិត​ស្ករអំពៅ​ប្រកាស​រើស​កម្មករ​កាប់​អំពៅ ១០០០ នាក់ ស៊ីប្រាក់​ម៉ៅការ​

​ខេត្តក្រចេះ​៖​ក្រុមហ៊ុន កា​ម៉ា​ដេ​នូ វេន​ឈ័​រ ខេ​ម​បូ​ឌា​លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ​ដំណាំ​អំពៅ ផលិត​ស្ករអំពៅ និង​ផលិត​ថាមពល​អគ្គិសនី​តែមួយគត់​ស្ថិតនៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ប្រកាស​រើស​កម្មករ​កាប់​អំពៅ​ចំនួន ១០០០​នាក់​បន្ថែមទៀត​នា​រដូវ​ប្រមូល​ផល​នេះ​ក្នុងពេល​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​អំពី​វឌ្ឍនភាព​នៅក្នុង​រោងចក្រ​ផលិត​ស្ករអំពៅ និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី និង​ការដាំដុះ​ដំណាំ​អំពៅ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២​ម្សិលមិញ​នេះ​។​a cut suga1 

​ក្រុមហ៊ុន កា​ម៉ា​ដេ​នូ វេន​ឈ័​រ បានធ្វើ​ការដាំដុះ​ដំណាំ​អំពៅ​សាកល្បង​លើកដំបូង​នៅលើ​ផ្ទៃដី​ចំនួន ៣ ពាន់​ហិកតា និង​អនុវត្តតាម​ផែនការ គឺ​ត្រូវ​ដាំ​ដុះ​បន្ត​រហូតដល់​ចំនួន ១ ម៉ឺន​ហិកតា ប្រើប្រាស់​កម្មករ​ចំនួន ២០០០ ទៅ ២៥០០​នាក់​។ ក្រុមហ៊ុន​កា​ម៉ា​ដេ​នូ វេន​ឈ័​រ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ខ្វះ​កម្មករ និង​ត្រូវការ​ជ្រើសរើស​កម្មករ​កាប់​អំពៅ​ចំនួន ១០០០ នាក់​បន្ថែមទៀត ដោយ​ក្រុមហ៊ុន​ផ្ដល់​កន្លែង​ស្នាក់នៅ​សមរម្យ មានទឹក និង​ភ្លើង ប្រើប្រាស់​មិន​គិតលុយ ដោយ​ប្រាក់ចំណូល​បែងចែក​ជា​ពីរ​ផ្នែក គឺ​កាប់​គិត​ហិច​តា​ដោយ​ក្នុង​១​ហិច​តា ៨០​ម៉ឺន​រៀល និង​កាប់​អំពៅ​គិត​ជា​តោន ក្នុង​១​តោន ១៧ ០០០​រៀល​។​a cut suga 

​