» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12146 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118428 នាក់

គ្រឿងចក្រ​ធំៗ នឹង​ចាប់ផ្តើម​ចូល​ជីក​ព្រែកជីក​ហ្វូណន​តេ​ជោ នៅ​ចុងឆ្នាំ​២០២៥​នេះ


កំពត​៖​នៅក្នុង​អំឡុង​ខែធ្នូ ខាងមុខនេះ គ្រឿងចក្រ​ធំៗ​ជាច្រើន​គ្រឿង​នឹង​ចាប់ផ្តើម​ចូលដល់​ទីតាំង​ដើម្បី​ជីក​ព្រែកជីក ហ្វូណន​តេ​ជោ នៅតាម​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​រួចរាល់​។​នេះ​បើតាម​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​a fonan sun 

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ លោក​ស៊ុន​ចាន់​​ថុល ដោយមាន​ការចូលរួម​ពី​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត​, លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប រួមទាំង​មាន​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​ដែល​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន CRBC បាន​ចុះ​ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំដី​តាម​បណ្ដោយ​ព្រែកជីក​ហ្វូណន​តេ​ជោ និង​ពិនិត្យ​ទីតាំង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា គម្រោង​សាងសង់​ព្រែកជីក ហ្វូណន​តេ​ជោ​នេះ បាន​បន្តដំណើរ​តាម​ការគ្រោងទុក​របស់​រាជរដ្ឋាភិបាល ដែល​បានប្រកាសថា គម្រោង​នេះ​នឹងធ្វើ​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២៨ មិនមាន​ភាពយឺតយ៉ាវ​នោះទេ​។​lok ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល ព្រោះ​នៅពេល​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អ្វីមួយ គឺ​បានដាក់​ពេលវេលា កម្មវិធី និង​ផែនការ​ច្បាស់លាស់ ហើយ​បាន​អនុវត្ត​ទៅតាម​ផែនការ ហើយ​ក៏មាន​គម្រោង​ច្រើនណាស់​ដែល​យើង​មិនមាន​ធ្វើ​យឺតយ៉ាវ​នោះទេ ហើយ​សម្រាប់​ព្រែកជីក​នេះ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យបាន​រួចរាល់​តាម​ការគ្រោងទុក​។​

​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងចក្រ សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា «​ឥលូវ​សូមជម្រាបថា ទី​១ យើង​ត្រូវ​បោះ​និយាម​ការឱ្យ​បាន​រួចរាល់​សិន ទី​២ ដោះស្រាយ​ផលប៉ះពាល់ ទី​៣ ពេល​ទឹក​វា​ស្រក គឺ​យើង​ចាប់​ផ្តើមធ្វើ ចឹ​ង​យើង​សង្ឃឹមថា នៅ​រដូវប្រាំង ខែវិច្ឆិកា ឫ​ខែធ្នូ ខាងមុខនេះ យើង​នឹង​ឃើញ​គ្រឿងចក្រ​ធំៗ​ជាច្រើន​គ្រឿង នឹង​ចូលមក​ដល់ទី​តាំងរបស់​យើង ហើយ​ជាទី​តាំង​ដែល​យើង​បាន​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ហើយ យើង​មិន​យក​គ្រឿងចក្រ​មក​ដា​ក់នៅ​កន្លែង​ដែល​មិនទាន់​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ​នោះទេ​»​។​

​សូមបញ្ជាក់ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ដឹកជញ្ជូន​ផ្លូវទឹក ត​ភ្ជាប់​រវាង​ទន្លេ និង​សមុទ្រ​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា​។ គម្រោង​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​
​ព្រែកជីក​ហ្វូណន​តេ​ជោ ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ មាន​ប្រវែង​ជិត ១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​ពោធិ៍ នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ និង​បន្ត​រហូតដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​។​

​គម្រោង​ព្រែកជីក​នេះ​នឹងត្រូវ​សាងសង់​ស្ទើរ​ទាំងស្រុង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ​ដែល​បាន​បន្សល់ទុក​ស្រាប់​តាំងពី​សម័យ​អាណាចក្រ​ហ្វូណន​មកម្ល៉េះ ក្នុងនោះ​ផ្លូវទឹក ធម្មជាតិ​ដែលមាន​ស្រាប់ មាន​ប្រវែង​ប្រមាណ ១៣៥​គីឡូម៉ែត្រ ផ្លូវទឹក​ត្រូវ​ជីក​តម្រង់​កុំឱ្យ​កោង​ពេក មាន​ប្រវែង​ប្រមាណ ៣៨​គីឡូម៉ែត្រ និង​ផ្លូវទឹក​ជីក​ថ្មី​មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ ដើម្បី​កាត់បន្ថយ​កំណោង និង​កាត់បន្ថយ​ចម្ងាយ​ត​ភ្ជាប់​ទៅកាន់​សមុទ្រ​។​
​គម្រោង​នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ និង​គ្រោង​បញ្ចប់​នៅក្នុង​អំឡុង​ឆ្នាំ​២០២៨ ខាងមុខ ប្រើប្រាស់​ទុនវិនិយោគ សរុប​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​a fonan sun1 
​