» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2266 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083792 នាក់

កម្មករ​ស្រែ​អំ​បឹ​ល​ចេញ​តវ៉ា​បន្ទាប់ពី​អតីត​ថៅកែ​ខ្លួន​ចាញ់ក្តី​

​កំពត​៖ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​គ្រួសារ បាន​ប្រមូល​ផ្គុំ​គ្នា​នៅលើ​ដីស្រែ​អំបិល​មួយកន្លែង ស្ថិតនៅ​ភូមិ​កំពង់​សំរោង​ខាងជើង ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បី​ធ្វើការ​តវ៉ា ក៏ដូចជា​គាំទ្រ​ដល់​ភាគី​ចាញ់ក្តី ដែលជា​អ្នក​ធ្លាប់​ផ្តល់​ការងារ និង​ធ្លាប់​រួមសុខទុក្ខ​ក្នុងការ​ផលិត​អំបិល​ជាមួយ​ពួកគាត់​អស់​រយៈពេល​រាប់សិប​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​តុលាការ​ច្រានចោល និង​ថា មិនមែនជា​ម្ចាស់​ដីស្រែ​អំបិល​ទៅវិញ និង​ថែមទាំង​បង្គាប់​ឱ្យ​ចាកចេញ និង​ត្រូវ​សង់ជំងឺចិត្ត និង​ការខូចខាត​ជាច្រើន​លាន​រៀល​ទៀតផង​។a ambila3 

​តំណាង​ប្រជាពលរដ្ឋ លោក ផាង ប៉េង បាន​លើកឡើងថា អ្នកភូមិ​ទាំងអស់គ្នា​គាំទ្រ និង​ទទួលស្គាល់ លោក ស៊ុន កេង និង​លោក ណុប សារ៉េត ពិតជា​ម្ចាស់​ដីស្រែ​អំបិល​នៅក្នុង​តំបន់​ក្រុមសាមគ្គី​នេះ ហើយ​ដីស្រែ​របស់លោក​ផ្ទាល់ ក៏បាន​លក់​ទៅឱ្យ​លោក ស៊ុន កេង ដើម្បី​គ្រប់គ្រង​ផងដែរ​។ ពីមុនមក​លោក​ធ្លាប់​ធ្វើការ​ជាមួយ​តែ លោក ស៊ុន កេង និង​លោក ណុប សារ៉េត ដែលជា​ម្ចាស់​ដី​តែប៉ុណ្ណោះ រីឯ​អ្នក​ផ្សេងទៀត​មិនដែល​បាន​ស្គាល់​នោះ​ឡើង តែ​ឃើញ​យូរៗ​មក​ម្តង​តែប៉ុណ្ណោះ​។ ការណ៍​នេះ លោក​មិន​ទទួលស្គាល់​ចំពោះ​អ្នក​ដែល​ចង់បាន​នោះទេ ព្រោះ​លោក​គ្រាន់តែ​ដឹង​ច្បាស់​ថា ដី​នេះ​ជា​ដី​របស់ លោក ស៊ុន កេង និង​លោក ណុប សារ៉េត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ខាងលើនេះ មេឃុំ​កំពង់​សំរោង លោក ជាវ នាង បានឱ្យដឹង​ដែរ​ថា ដំបូង​ឡើយ​ក្រុមសាមគ្គី បានធ្វើ​អំបិល​រួមគ្នា​ចំនួន ៦​នាក់​(​មាន ៦​ហ៊ុន​) ហើយ​ក្រោយៗ​មកទៀត​ក៏​នៅសល់តែ លោក ស៊ុន កេង និង​លោក ណុប សារ៉េត ដែល​បន្តធ្វើ​រហូតមក និង​បាន​ឈរឈ្មោះ​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​ផ្ទៃដី​ស្រែអំបិល​បន្ថែមទៀត​។ ប៉ុន្តែ​លោក​មិនដឹង​ទេ​ថា តើ​លុយ​នោះ​ជា​លុយ​ផ្ទាល់ខ្លួន ឬ​លុយ​របស់​ក្រុមសាមគ្គី ដែលមាន​អ្នកស្រី ឈុន ហ៊ឹង ជាដើម​បណ្តឹង​មាន​ហ៊ុន​ដែរ ឬ​យ៉ាងណា​នោះ​។

​សួ​ម​បញ្ចា​ក់ថា នៅក្នុង​សាលក្រម បានសម្រេច​ឱ្យ​អ្នកស្រី ឈុន ហ៊ឹង រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​(​ជាដើម​បណ្តឹង​)​ឈ្នះ និង​មាន​សិទ្ធិ​កាន់កាប់​ដី​ស្រែង​អំបិល​របស់​ក្រុមសាមគ្គី​ទាំងមូល ដែលមាន​ផ្ទៃដី ៣១,៥៩​ហិកតា​.​។ តែបើ​តាម​ការបញ្ជាក់​ពី​ភាគី​ម្ខាង​ទៀតថា ដី​នោះ​ក៏មាន​ចំណែក​ដី​របស់ លោក ស៊ុន កេង និង ណុប សារ៉េត ដែល​បាន​ទិញ​រួមគ្នា​ចំនួន ១៨​ហិច​តា និង​២០​អា​។ ចំណែក​ដី​របស់ លោកស្រី ផាង មុំ ចំនួន ៤​ហិច​តា និង​៣០​អា និង​ដី​របស់ លោក អេ​ល មីន ចំនួន ២​ហិច​តា និង​៥០​អា ផងដែរ​។

​ទោះយ៉ាងណា​ក៏ដោយ បើតាម​ការបញ្ជា​ក់រប​ស់ លោក អ៊ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ ថា ករណី​ខាងលើ ត្រូវបាន​ផ្អាក​ការអនុវត្ត​សាលក្រម​ដោយ​បង្ខំ និង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ប្តឹង​សុំ​សើរើ​សំណុំរឿង​ឡើងវិញ​ផងដែរ​៕a ambila1 a ambila2 
​