» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1007 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120683 នាក់

ព្រះមហាក្សត្រ​ចេញ​សារ​អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត​ឯ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​សិទ្ធ​របស់ខ្លួន​បាន​ថា​ទៅ​ឬ​មិន​ទៅ​!

 

​ភ្នំពេញ​៖​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោតជាតិ​ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ ។​ព្រះរាជសារ​ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ថលេខា​តាំងពី​ថ្ងៃទី​១៨​ខែឧសភា​ដែលជា​ថ្ងៃ​ដែល​គជប​បិទ​ឈប់​ទទួល​គនបក្ស​ចូល​រួមការ​ឈរឈ្មោះ​ហើយ​ទើបតែ​ចែក​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​នៅ​ថ្ងៃទី​៦​មិថុនា​បាន​ចាត់ទុកថា​ការបោះឆ្នោត​ក្នុង​ពេលនេះ​ធ្វើឡើង​ដោយ​«​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព​និង​ដោ​យស​ម្ងា​ត‍់​» ។

king_praise

ព្រះមហាក្សត្រ​នរោត្តម សីហមុនី​បាន​បន្ថែម​នៅក្នុង​ព្រះរាជសារ​ថា​៖«​ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់​មេត្តា​ប្រើ​សិទ្ធិសេរីភាព បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ​ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្សនយោបាយ​ណាមួយ​ដោយ​សេ​រ‍ី​»​។​

king_letter

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើសុំ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ដើម្បី​កុំ​ផ្តល់​ភាពស្របច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី​ហើយ​ចាត់ទុកថា​វា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​។ លោក​អេង​ឆៃអ៊ាង​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ការអំពាវនាវ​របស់​ព្រះមហាក្សត្រ​ជា​រឿង​ធម្មតា​ជា​ទម្លាប់​ដែល​ព្រះអង្គ​ធ្វើ​។

​លោក​អេង​ឆៃអ៊ាង​ថា​ប្រជាពលរដ្ឋ​ដេ​ល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធ​សេរី​ក្នុងការ​សម្រេច​ទៅ​ឬ​មិន​ទៅ​បោះ​ព្រោះ​គ្មាន​គណបក្ស​ដែល​គាត់​ស្រលាញ់​។​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​នេះហើយ​មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួត​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុងពេល​កន្លងមក​។​


​