» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1200 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120876 នាក់

រឿង​ធំ​ពីរ​ចេញពី​សន្និបាទ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​កម្ពុជា​

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​ក​ម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​គូសបញ្ជាក់ថា កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​ការវិលត្រឡប់​របស់ លោក សម រ​ង្ស៉ី​។a cpp meeting1

នេះ​បើតាម លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​«​ពាក់ព័ន្ធ​នឹង​រឿង​វិលត្រឡប់​របស់ ទណ្ឌិត សម រ​ង្ស៉ី គឺ​មិនមែនជា​រឿង​របស់ សម រ​ង្ស៉ី តែ​ម្នាក់​ទេ ប៉ុន្តែ​សម្រាប់​យើង​គឺ​ត្រូវតែ​អនុវត្ត​ច្បាប់ ហើយ​យើង​ត្រូវតែ​ពង្រឹង​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ប្រជាពលរដ្ឋ មិនឱ្យ​បដិវត្ត​ពណ៌​កើតឡើង​ជាថ្មី ដូច​អ្វីដែល​ធ្លាប់​ជួប នៅ​ឆ្នាំ​២០១៣»​។​

​ការ​ប្រតិ​កម្មនេះ​កើតឡើង​បន្ទាប់ពី​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​អំពី​កាលបរិច្ឆេទ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​ចំ​នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ។​​លោក ឈឹម ផល​វរុណ បញ្ជាក់ថា «​ដូច្នេះ​រឿង សម រ​ង្ស៉ី មិនមែនជា​រឿង​សមរ​ង្ស៉ី​ជា​បុគ្គល​ទេ​គឺពាក់ព័ន្ធ​នឹង​ការយក​លេស​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការយក​លេស​ដោយ​ប្រើពាក្យ​ប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែ​លេស​ទាំងនេះ គឺជា​លេស​ដើម្បី​ទាញ​កម្ពុជា ឱ្យ​ធ្លាក់​ទៅ​ក្នុងការ​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច និង​មហាអំណាច​តែប៉ុណ្ណោះ​។​

​ដើម្បី​ការពារ​ប្រទេស​កុំឱ្យ​ធ្លាក់​ក្នុង​ហានិភ័យ​នេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ និង​គោលការណ៍​ឯករាជ្យ ដោយ​កសាង​ប្រទេស​ដោយ​ខ្លួនឯង មិន​អាចឱ្យ​ប្រទេស​ណាមួយ ទាញ​កម្ពុជា​ឱ្យធ្វើតាម​ខ្លួន​បានទេ​។​បើតាម​លោក​សុខ​ឥ​សាន្ត​វិញ​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​ទៀតថា កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​យក​ជំនួយ ឬ​ការគាំទ្រ​ណាមួយ ដូច​យ៉ាង​ឋានៈ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅថា EBA របស់​សភាព​អឺរ៉ុប និង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នោះទេ​។​

​ដោយឡែក​ក្រៅពី​រឿង​សមរង្ស៊ី​ចូល​ស្រុក​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​ប្រកាស​ឲ្យ​មន្ត្រីនគរបាល​យោធា និង​កងរាជអាវុធហត្ថ​ជ្រើសរើស​រវាង​គោ​រម្យ​ងារ​ជា «​ឧកញ៉ា​» និង​មន្ត្រី​?​។ លោក ឈឹម ផល​វរុណ បានបញ្ជាក់ ថា «​នេះ​ជាការ​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់ គឺ​សម្តេច​បាន​បញ្ជា​ពី​កន្លែង​ប្រជុំ​ព្រឹក​មិញ​នេះ​តែម្តង គឺ​លែងឱ្យ​មាន​ភាព ជាន់គ្នា​រវាង ងារ «​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ក្នុង​ក្របខណ្ឌ​ប្រដាប់អាវុធ មានដូចជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ គឺ​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស យក​មួយ អត់​មួយ​»​។​

​សម្រាប់​ការអនុវត្ត​នូវ​អភិក្រម​ទី​៥ នៅក្នុង​អាណត្តិ​ទី​០៦​នេះ​ផងដែរ សម្តេច​បាន​ណែនាំ​ចំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយ សម្តេច​ចង្អុល​ចំ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ។ សម្តេច​បាន​បញ្ជា​ឱ្យ រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​ផងដែរ​។a cpp meeting 


​