» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 751 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120427 នាក់

ថ្ងៃ​២៧​កក្កដា​បិទ​យុទ្ធនាការ​បោះឆ្នោត​អ្នកទីក្រុង​បើ​មិនចាំបាច់​ទេ​កុំ​ចេញ​ទៅណា​ព្រោះ​ស្ទះ​ផ្លូវ!!

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង​ស្រេង​កាលពី​រសៀល​ថ្ងៃទី​២៣ កក្កដា ២០១៨​បាន​កិច្ចប្រជុំ ពិភាក្សា​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រៀមកម្លាំង​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​គណបក្សនយោបាយ​ទាំងអស់ ដែល​នឹង​ចេញ​ធ្វើ​សកម្មភាព​ដង្ហែរ​ក្បួន បិទ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង នៅ​សាលា​រាជធានី​ភ្នំពេញ ក្រៅពី​វត្តមាន​មន្ត្រីក្រោមឱវាទ​ក៏មាន លោក​យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោកនាយ​ឧ​ត្ត​ម​សេនីយ ហ៊ុយ ពិសិដ្ឋ តំណាង​ក្រសួងការពារជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ជា​តំណាង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ចំណុះឱ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ជាច្រើន​ចូលរួម​។​

​សម្រាប់​គណបក្ស​ប្រជាជន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​គណបក្ស​នឹង ដឹកនាំ​ដង្ហែរ​ក្បួន បិទ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ដែលមាន​សកម្មជន​ចូលរួម​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​នៅ​កោះ​ពេជ្រ​និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ក្រោម​កិច្ច​ពី​ភា​ក្សា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែរ​ក្បួន បិទ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ របស់​គណបក្សនយោបាយ​នេះ​ផងដែរ​។​a khuong election 

សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​២៧ ខែកក្កដា​ខាងមុខ នឹងមាន​គណបក្សនយោបាយ​ជាច្រើន ធ្វើការ​ជួបជុំ និង​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយមាន​ការជួបជុំ​សមាជិក រហូតដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មានការ​ជួបជុំ​សមាជិក រហូតដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មានការ​ជួបជុំ​សមាជិក​នៅតាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផងដែរ ។​

​បន្ទាប់ពី​ការជួបជុំ​បណ្ដា​គណបក្សនយោបាយ រួច​ដង្ហែ​នឹងត្រូវ​ធ្វើឡើង​នៅតាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េត កំណាត់​វិថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ី​ត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្សនយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​របស់​គណបក្សនយោបាយ ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយរយៈ​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ មួយចំនួន​។​

​ដូចនេះ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រវិ​ថី និង​ផ្លូវ​សំខាន់ៗ មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិនជា​មិនចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់ តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ក្បួន​ដង្ហែ​ត្រូវ​បានបញ្ចប់​៕
​