» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 753 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120429 នាក់

ព្រះមហាក្សត្រ​នរោត្តម សីហ មុនី​ប្រទាន​អំណោយ​ដល់​កុមារកំព្រា​ជាង​១០០​នាក់​នៅ​ខេត្តកំពង់ស្ពឺ

 

​កំពង់ស្ពឺ​៖ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ព្រះករុណា ព្រះបាទ​នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បាន​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ដល់​កុមារកំព្រា​ជាង ១០០​នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​អង្គការ​បណ្តុះបណ្តាល ថែរក្សា​កុមារកំព្រា ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ខេត្តកំពង់ស្ពឺ ។​a king speu2 

​សម្តេចចៅហ្វា​វាំង គង់ សំអុល បាន​នាំនូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដល់ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ​មណ្ឌល និង​កូនចៅ ចៅទួត ពី​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​ព្រះអង្គ​តែងតែ​ព្រះរាជ​តំរិះ​គិតគូរ​ដល់​សុខទុក្ខ​កូនចៅ ចៅទួត​របស់​ព្រះអង្គ​។

ព្រះរាជ​អំណោយ​ដែល​បានប្រគល់ និង​ចែកជូន​នេះ​មាន អង្ករ ១០​តោន សម្រាប់​ពីរ​មណ្ឌល លោកគ្រូ អ្នកគ្រូ ៣០​នាក់ ទទួលបាន​ថវិកា​ម្នាក់ ១០​ម៉ឺន​រៀល ឃី​ត​មួយកញ្ចប់ និង​អាវយឺត​មួយ ម៉ាស​១០​បន្ទះ​។ ចំណែក​ក្មេងៗ​ដែលជា​កូនចៅ ចៅទួត​ចំនួន ១១៣​នាក់​(​ស្រី ៤៥​នាក់​)​ទទួលបាន​ព្រះរាជ​អំណោយ​ក្នុង​ម្នាក់ អាវយឺត​មួយ ម៉ាស​១០​បន្ទះ ខោអាវ​មួយ​សម្រាប់ សំពត់ ខោ​ខៀវ​អាវ​ស សៀវភៅ ប៊ិច កាបូប និង​ឃី​តម្នាក់​មួយ ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុងពេល​សំណេះសំណាល​នាឱកាស​នោះដែរ សម្តេចចៅហ្វា​វាំង​ក៏បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​កូនចៅ ចៅទួត ឱ្យ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ដែល​ក្រសួងសុខាភិបាល​បានដាក់​ចេញ និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​គេចផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ មួយវិញទៀត​កូនចៅ ចៅទួត ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ ដើម្បី​កសាង​អនាគត​ឱ្យបាន​ល្អ ឱ្យ​ក្លាយជា​សសរទ្រូង​ដ៏​រឹង​ម៉ាំ​របស់​ប្រទេសជាតិ​នាពេល​អនាគត​៕a king speu1 

​