» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12113 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118395 នាក់

ពលករ​ខ្មែរ​មក​ស្រុកកំណើត​តាម​ច្រកទ្វារព្រំដែន អន្តរជាតិ​កម្ពុជា​-​ថៃ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ រួច​ថ្លៃ​សេវា​ចេញ​-​ចូល​

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជជីវៈសម្រាប់ពលករកម្ពុជា បានចេញសេចក្តីជូនដំណឹងជម្រាបជូន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ជ្រាបថា យោង​ស្មារតី​ព្រមព្រៀង​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​,។a labor new year2 

យោង​ជំនួប​ទ្វេភាគី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ អំឡុងពេល​ចូលរួម កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៨ (ALMM) នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ និង ជំនួប​ទ្វេភាគី​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​-​ថៃ ក្នុងឱកាស​ចូលរួម​វេទិកា​អនាគត​អាស៊ាន​លើក​ទី​២ នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ ថៃឡង់​ដ៍ បាន​ឯកភាព​តាម​សំណើ​របស់​ក្រសួង​ការងារ​ថៃ លើកលែង​តម្លៃ​សេវា​ការអនុញ្ញាត​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry Permit) ដល់​ពលករ​ខ្មែរ ឡាវ និង​ភូមា អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។

​ការលើកលែង​តម្លៃ​សេវា​នេះ គឺ​ផ្តល់ជូន​តែមួយ​ដង​គត់​ដល់​ពល​ករ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន​/​លិខិត ធ្វើដំណើរ​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​បរទេស (TD) និង​មាន​ទិដ្ឋាការ​ការងារ (Non-Immigration L-A Visa) ដែលមាន​សុពលភាព​លើសពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។ ការលើកលែង​នេះ ក៏​បូក​រួមទាំង​កូន​ក្រោម​អាយុ ១៨​ឆ្នាំ ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុងបន្ទុក និង​មាន​លិខិត​អនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ លើស​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥៕a labor nwe year a labor new year1 
​