» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3421 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123097 នាក់

បួន​ឆ្នាំ​ទៀត​កម្ពុ​ជាមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត

​ភ្នំពេញ​៖ គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី​ពីរ ភ្នំពេញ​-​បាវិត បាន​ចុះកិច្ចសន្យា​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន ដែល​នឹង​បើក​ការដ្ឋាន​ថ្ងៃទី​០៧ មិថុនា តាម​ការគ្រោងទុក ខណៈដែល​ផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី​បី ភ្នំពេញ​-​សៀមរាប គ្រោង​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ក្នុង​បំណាច់​ខែឧសភា និង​ចុះ MoU ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។a china high way 

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី ១៨​ខែឧសភា ឆ្នាំ ២០២៣​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ក្រុង​បាវិត ជាមួយ លោក Zhou Yong តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន (CRBC) ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ពី​សំណាក់ ថ្នាក់ដឹកនាំ តំ ណា​ង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។

​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ដោយមាន​ចម្ងាយ​ប្រហែល ១៣៥​គីឡូម៉ែត្រ មាន​៤​គន្លង គឺ​២​គន្លង​ទៅ និង​២​គន្លង​មក ដែល​ត្រូវ​ប្រើ​ថវិកា​ប្រមាណ ១,៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​រយៈពេល​សាងសង់ ០៤​ឆ្នាំ ក្រោម​ទម្រង់​វិនិយោគ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ (Build-Operate-Transfer) ហៅ​កាត់​ថា BOT​សម្រាប់​រយៈពេល​ប្រតិបត្តិការ​៥០​ឆ្នាំ​។​

​សម្រាប់ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បញ្ចេញ​ថវិកា​ប្រមាណ ២៣០​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ពាន​ថ្មី​ចម្ងាយ ២.៥០០​ម៉ែត្រ ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ទៅកាន់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ដែល​ឆ្លងកាត់​ខេត្ដ​កណ្ដាល​, ខេត្ដ​ព្រៃវែង និង​ខេត្ដ​ស្វាយរៀង ដោយ​រាជរដ្ឋាភិបាល នឹង​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ធ្វើ​ស្ពាន​នេះ ហើយ​រាជរដ្ឋាភិបាល​ជា​អ្នក​ចំ ណាយ​លើ​ការសាងសង់​នេះ​។

​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា ដំបូង​ឡើយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន ចង់​ធ្វើ​ស្ពាន​មួយ​នេះ និង​គិតថ្លៃ​ធ្វើដំណើរ​ពី​ប្រជាពលរដ្ឋ ប៉ុន្ដែ​រាជរដ្ឋាភិបាល​មិន​ព្រម​ដោយសារ​ខ្លាច​ប្រជាពលរដ្ឋ​ចំណាយ​ច្រើនលើក​ការធ្វើដំណើរ​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បញ្ចេញ​ថវិកា​សាងសង់​ស្ពាន​មួយ​នេះ​តែម្ដង និង​ដាក់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​គិតថ្លៃ​។

​កិច្ចសន្យា​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន (Public Private Partnership) ហៅ​កាត់​ថា PPP ត្រូវបាន​ចែកចេញជា​ពីរ​ផ្នែក​សំខាន់ៗ រួមមាន​៖ (១) កិច្ចសន្យា PPP ដែល​ចែង​អំពី​គោលការណ៍​រួម​សំខាន់ៗ​សម្រាប់​អនុវត្ត​ការសាងសង់ និង​ដាក់ឱ្យ​ប្រតិបត្តិការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ក្រុង​បាវិត និង (២) ឯកសារ​ឧបសម្ព័ន្ធ​ពាក់ព័ន្ធ ដែល​មានចែង​លម្អិត​អំពី​ការអនុវត្ត​គោលការណ៍ ដែល​បាន​ឯកភាពគ្នា​ជាគោលការណ៍​នៅក្នុង​កិច្ចសន្យា​។​សូម​ជម្រាបជូន​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-​ម៉ុក​បៃ របស់​ប្រទេស​វៀតណាម ដែល​រំពឹងថា នឹង​រួចរាល់​ក្នុងពេល​ដំណាលគ្នា​៕a china high way1 
​