» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1224 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082750 នាក់

លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យបានបញ្ចប់បេសកកម្មដោយរៃអង្គាសថវិកាសរុបបានចំនួន ២៦ម៉ឺនដុល្លារ

 

សៀមរាប៖នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦, គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំពិធីស្វាគមន៍ និងសំណេះសំណាលជាមួយលោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ ក្នុងឱកាសដែលលោកបាននាំយកថវិកាពាក់កណ្ដាលដែលកៀរគរបានពីអ្នកគាំទ្រ ក្នុងអំឡុងដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ឆ្លងកាត់ប្រទេសចំនួន ៤០ ក្នុងរយៈចម្ងាយ ៥៧ ០០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល២ ឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។a dara rith 

 

អភិបាលរងខេត្តសៀមរាប លោក លី សារី បានលើកឡើងថា កីឡាបានរួមចំណែកបំបាត់អំពើហិង្សា និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងជួយលើកស្ទួយសន្តិភាព និងស្ថិរភាពសង្គម។ បច្ចុប្បន្ននេះ ប្រទេសរីកចម្រើនជឿនលឿននៅលើពិភពលោក បាន ចាត់ទុកវិស័យកីឡាជាឧស្សាហកម្មដ៏មានសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច ដែលផ្តោតជាសំខាន់ គឺសុខុមាលភាព និងមិត្តភាព។

 

លោកអភិបាលរងខេត្ត បានបន្តថា ការលះបង់របស់លោក ទីវ តារារិទ្ធិ មិនត្រឹមជាចម្ងាយផ្លូវដ៏ឆ្ងាយ និងឆ្លងកាត់ជាច្រើនប្រទេសនេះ មិនមែនគ្រាន់តែជាចម្ងាយផ្លូវ ឬពេលវេលានោះទេ ប៉ុន្តែវា គឺជាភស្តុតាងនៃក្តីស្រឡាញ់ដ៏មហិមា ដែលមនុស្សម្នាក់ អាចលះបង់ កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បីញញឹមរបស់កុមារដែលកំពុងត្រូវការជំនួយ។ លើសពីនេះ គឺជាបេសកកម្មនាំសារសន្តិភាព និងមនុស្សធម៌ រាល់ការបង្វិលកង់មួយជុំៗ គឺជា ការផ្សព្វផ្សាយពីតម្រូវការសុខភាពរបស់កុមារកម្ពុជាទៅកាន់ពិភពលោក។

នាយកមន្ទីរពេទ្យកុមារអង្គរលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា គឺជាបេសកកម្មដែលប្រកបដោយមោទភាព និងជោគជ័យដ៏ត្រចះត្រចង់ ដែលយើងទាំងអស់គ្នាបានគាំទ្រនាពេលកន្លងមក បេសកកម្មនេះ ជាការចូលរួមយ៉ាងខ្លាំងក្លាជួយដល់កុមារកម្ពុជា។

លោកសាស្ត្រាចារ្យ បានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងការខ្វះខាតការព្យាបាលរបស់កុមារនៅកម្ពុជា លោក ទីវ តារារិទ្ធិ ក៏បានមានគំនិត និងមានកម្លាំងចិត្តដើម្បីបង្កើតកម្មវិធីជិះកង់នេះឡើង ដោយលើកទី១ លោកបានជិះកង់នៅតំបន់អាស៊ី ដោយបានជិះកាត់ចំនួន ០៦ប្រទេស និងទទួលបានថវិកាជិត៦ម៊ឺនដុល្លារ សម្រាប់ជួយដល់ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២៣។ សម្រាប់លើកទី២នេះ លោក ទីវ តារារិទ្ធិ ក៏បានចាប់ផ្តើមបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានចាកចេញពីមន្ទីរពេទ្យកុមារអង្គរ ដើម្បីឆ្លងកាត់៣ទ្វីប គឺទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ដោយឆ្លងកាត់៤០ប្រទេស និងប្រហែល៦០ ០០០គីឡូម៉ែត្រ និងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ ចំពោះបេកកម្មដ៏មានតម្លៃនេះ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនអ្នកគាំទ្រ លោក ទីវ តារារិទ្ធ ដែលបានចូលរួមបរិច្ចាគ ក្នុងអំឡុងដំណើរផ្សងព្រេងរបស់លោក។

ទោះបីជាយុទ្ធនាការ “ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ដល់ពេលត្រូវបញ្ចប់ក៏ដោយ, ក៏មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់ពុកម៉ែ បងប្អូន និងសាធារណជន ដែលមានទឹកចិត្តសប្បុរសបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារ ដោយហេតុថាទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ជារាងរាល់ថ្ងៃ ដោយមិនរង់ចាំរហូតដល់យុទ្ធនាការកៀរគរថវិកាលើកក្រោយៗនោះទេ។

ការបរិច្ចាគពីសំណាក់សប្បុរសជននានា ទោះតិចក្ដីច្រើនក្ដី សុទ្ធតែមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា រាប់លានករណីក្នុងមួយឆ្នាំៗ។ សប្បុរសជនអាចបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ QR Code ឬលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិឬ ធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦។

លោក ទីវ តារារិទ្ធិ បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលរួមចំណែកធ្វើឱ្យបេសកកម្មមួយនេះ ទទួលបានជោគជ័យ។ មានសាធារណជន៥ម៉ឺននាក់ ដែលបានចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះដែល ធ្វើឱ្យយើងអាចរកថវិកាបានគ្រប់ចំនួន ២៦ម៉ឺនដុល្លារ។ លោកមិនភ្លេចអំណរគុណដល់អ្នកសារព័ត៌មាន ដែលពាំនាំនូវរឿងរ៉ាវជិះកង់ផ្សព្វផ្សាយដល់សាធារណជន បានឃើញពីការខិតខំប្រឹងប្រែងរបស់លោក និងវិស័យឯកជនពាក់ព័ន្ធទាំងអស់ផងដែរ។

ទីបំផុតខ្ញុំធ្វើបានហើយ បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាត្រូវបានបញ្ចប់ជាផ្លូវការ និងរកថវិកាបានដល់ទៅជាង $260,000 ជូនដល់មន្ទីពេទ្យទាំង ២ គឺមន្ទីពេទ្យកុមារអង្គរ និងគន្ធបុប្ផា ។ អ្វីៗទាំងអស់ត្រូវបានបញ្ចប់ដោយស្នាមញញឹម និងមោទនភាព ហើយខ្ញុំពិតជាសូមអរគុណខ្លាំងណាស់ បើមិនមានអ្នកទាំងអស់គ្នា ខ្ញុំប្រាកដជាមិនអាចធ្វើការងារដ៏ធំមួយនេះបានទេ ខ្ញុំដឹងថាពាក្យជាច្រើននៅទីនេះមិនអាចពណ៌នាអំពីអារម្មណ៍មួយដែលខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាបានទេ ប៉ុន្តែខ្ញុំពិតជាចង់ឲ្យអ្នកដឹងថាអ្នកទាំងអស់គ្នាគឺជាផ្នែកដ៏មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថា ថ្ងៃមួយនឹងមានមនុស្សម្នាក់ទៀត ដែលអាចបន្តធ្វើកិច្ចការងារនេះ និងធ្វើដំណើរដោយជិះកង់នៅលើផ្លូវដ៏សែនវែងឆ្ងាយ និងបានចូលរួមចំណែករៃអង្គាសប្រាក់ជួយកុមារ ឬធ្វើការងារបម្រើដល់សង្គមជាតិកម្រត់កម្ររបស់យើង ។ ដោយសេចក្តីគោរពស្រលាញ់ពីខ្ញុំរិទ្ធអ្នកជិះកង់ផ្សងព្រេង ។a dara rtih a dara rtih1