» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11895 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118177 នាក់

អាជ្ញាធរ​អ​ប្សា​រា​កំពុង​ខ្វល​រឿង​អ្នកស្រុក​មួយចំនួន ធ្វើការ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី ខុសពី​លិខិតអនុញ្ញាត​!


​សៀមរាប​៖​កាលពីមុន​ប្រជាពលរដ្ឋ​ថា​លំបាក​ណា​សអា​រឿង​សុំ​សាងសង់​ជួសជុល​គ្រាន់តែ​ទ្រុងមាន​ឬ​រោង​គោ​។​តែ​អា​ឡូ​វ​នេះ​អ្វីដែល​លំបាក​គឺ​អាជ្ញាធរ​អ​ប្សា​រវិ​ញ​ម្តង​។ a absara house 

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើងថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង​បាននិងកំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

សូមបញ្ជាក់ថា​ក្រោយពី​ទទួលបាន​ការ​ណែរ​នាំ និង​អនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​ភាគច្រើន​បានធ្វើ​ការជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ​។​

​លោក​ឡុង​កុសល​បញ្ជាក់ទៀតថា ការរៀបចំ​លំនៅដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺ​ត្រូវ​ឱ្យស្រប និង​ជា​ផ្នែក​មួយ​នៃ​ការលើកតម្លៃ​បេតិកភណ្ឌ ដូច្នេះ​រាល់​ការស្នើសុំ​សាងសង់​ទាំងអស់​ចាំបាច់​ត្រូវសុំ​ច្បាប់​ជាមុន និង​ចាំ​បាំ​ច់​ត្រូវធ្វើ​ការសាងសង់​ស្របតាម​ខ្លឹមសារ​ដែល​បានអនុញ្ញាត​។​
​លោក ឡុង កុសល លើកឡើង​ទៀតថា ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​ជួសជុល កែលម្អ​គេហដ្ឋាន សង់​របង រោង​គោ រោង​មាន់ បង្គន់​អនាម័យ ឬ​តម្រូវការ​ផ្សេងៗ ដែលមាន​លក្ខណៈ​ជា​ប្រភេទ​សំណង់​ស្រាល ប្រជាពលរដ្ឋ​អាចទាក់ទង​មក​ក្រុមការងារ​សហគម​ន៍តា​ម​គោលដៅ​ភូមិ​នីមួយៗ តាមរយៈ​ភូមិ​ឃុំ​-​សង្កាត់​។​

​ដោយឡែក ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស នោះ​ពួកគាត់​អាច​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឬក៏​នៅ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលា​ខេត្តសៀមរាប​។ រាល់​ការចុះពិនិត្យ​បច្ចេកទេស និង​ការផ្តល់​លិខិតអនុញ្ញាត គឺ​មិនមាន​បង់ប្រាក់​ទេ​។​

​ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវដាក់​ពាក្យសុំ​សាងសង់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​កំណត់​ទ្រង់ទ្រាយ និង​ទំហំ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវធ្វើ​ការជួសជុល ឬ​សាងសង់​ដោយ​គោរព​ទៅតាម​អ្វីដែល​បានស្នើ​សុំ​នោះ ជៀសវាង​ធ្វើឱ្យ​សំណង់​ទាំងនោះ​ក្លាយជា​សំណង់​ខុសច្បាប់​ក្នុងពេល​ជួសជុល ឬ​សាងសង់​ព្រោះ​ប្រឈម​នឹង​មោ​ឃៈ​ភាព​លិខិតអនុញ្ញាត ការ​រើរុះ​ចេញ និង​វិធានការ​ច្បាប់​៕a absara house1 

​