» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11241 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117523 នាក់

អភិបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ទីតាំង​វិថី​លក់​ម្ហូបអាហារ​

 

​ខេត្ត​សីហនុ​៖​រសៀល​ថ្ងៃ​ពុធ​ទី​២០ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ទីតាំង​វិថី​លក់​ម្ហូបអាហារ​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សុរិយោ​ដី​និង​សំណង់ លោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​សង្កាត់ ។a chom ra3

​ឯកឧត្តម​អភិបាលខេត្ត​លើកឡើងថា​ទីតាំង​ក្នុង​បរិវេណ​សួន​មហោស្រព​ចាស់​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជា​ចំណុច​ជម្រើស​សម្រាប់​សិក្សា​រៀបចំ​ជា​វិថី​ម្ហូប​អារ​ហារ​។ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ បានប្រគល់​ជូន​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សុរិយោដី និង​សំណង់ សិក្សា​ទីតាំង​នេះ​លំអិត​ដើម្បី​ឈានទៅ​ដំណើរការ​គម្រោង​នេះ​ឱ្យបាន​សមស្រប​។

​ឯកឧត្តម គួច ចំរើន បាន​សំដែង​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត Street Food របស់​ក្រសួងទេសចរណ៍​ព្រមទាំង​បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការរៀបចំ​សេវាកម្ម​ស្តង់ដារ​Street Food នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​មួយផ្នែក​ទៀត​។ មួយវិញទៀត​វា​ជា​កន្លែង​ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​សុវត្ថិភាព​នៅ​ក្រុងព្រះសីហនុ​។

​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា តាមរយៈ​ការប្រលងប្រណាំង​ទីក្រុង​ស្អាត​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​ការប្រលងប្រណាំង​ស្តង់​សេវាកម្ម​វិថី​ម្ហូបអាហារ ដោយបាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​ដូចជា​៖​ស្តង់ដារ​តូប ការតុបតែង ស្លាក​យីហោ អនាម័យ ទីតាំង​ចំណត មាន​បន្ទប់​ទឹកស្អាត ការដាក់​ច្រក​របាំង​បង្ហាញផ្លូវ​ដល់​ភ្ញៀវ សញ្ញា​ស​ម្រ​ប់​ភ្ញៀវ​ចេញចូល និង​ការរៀបចំ​កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម ដោយមាន​ការពិនិត្យ​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្របតាម​សូចនាករ​គោល​របស់​ក្រសួងទេសចរណ៍​ដើម្បី​លើក​កំពស់​គុណភាព​សេវា​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​។

​បើតាម​ឯកឧត្តម អភិបាលខេត្ត ទីតាំង​នេះ​គ្រោង​រៀបចំ​ខ្លោងទ្វារ​ចូល​ចំនួន​២ រៀបចំ​បន្ទប់ទឹក ទីតាំង​ចំណត ការតុបតែង​លម្អ​ផ្សេងៗ និង​ការរៀបចំ​កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម ហើយ​អ្នក​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​លក់ដូរ​នៅ​តូប​លក់​ម្ហូបអាហារ​នេះ តម្រូវឱ្យ​អនុវត្តតាម​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ Street Food ដែល​កំណត់​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​គុណភាព​សេវា​ទេសចរណ៍ អាហារ​មានគុណ​ភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​។a chom ra a chom ra1 a chom ra2 a chom ra4 

​