» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11550 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117832 នាក់

សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖​រដ្ឋបាល​រាជធានី​-​ខេត្ត ពុំ​ចាំបាច់​ពិនិត្យ​ខ្លឹមសារ​របស់​ផលិតករ​ភាពយន្ដ​ថែមទៀត​ឡើយ​?!


​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​ហាម​មិន​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ពិនិត្យ​ខ្លឹមសារ របស់​ផលិតករ​ភាពយន្ដ​បន្ថែមទៀត​ទេ ក្រោយពី​ក្រសួង​វប្បធម៌ ពិនិត្យ​រួចរាល់​ហើយ​។​a manet culture1 

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧ និង​ទទួលទាន​ភោជនាហារ​ជាមួយ​តំណាង​សិល្បករ​ទូទាំងប្រទេស នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៥​នេះ​បានបញ្ជាក់​យ៉ាង​ថា «​ខ្ញុំ​បាន​ណែ​នាំទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​រដ្ឋបាល​រាជធានី​-​ខេត្ដ​ថា ឥលូវ​ក្រសួង​វប្បធម៌ គឺជា​ជំនាញ បើសិនជា​ខ្លឹមសារ ដែល​ថតកុន​នេះ ក្រសួង​វប្បធម៌​អនុញ្ញាត​ហើយ ពេលដែល​សុំ​ទីតាំង​ថត នៅ​ខេត្ដ​ណា ឬ​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន កុំ​សុំ​ខ្លឹមសារ គេ​ទៅ​មើល​ទៀត​»​។​

​សម្ដេច​បវរ​ធិបតី បាន​ថ្លែងថា សម្រាប់​វិស័យ​ភាពយន្ត ដែលជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​វប្បធម៌ និង​ដែល​ជាង​១​ឆ្នាំ​កន្លងមកនេះ សម្ដេច​បាន​ចូលរួម​ពិនិត្យ​ដោយផ្ទាល់ និង​បាន​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​បញ្ហា​មួយចំនួន ដោយ​រួមបញ្ចូល​ទាំង​គោលការណ៍​សម្រួល ដល់​សកម្មភាព​ថត​ភាពយន្ត​នៅ​កម្ពុជា ទាំង​សម្រាប់​ផលិតកម្ម​ក្នុងស្រុក និង​បរទេស​។​​ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង ហាក់​ពុំទាន់​ទទួលបាន​ភាពរលូន ដែល​អនុញ្ញាតឱ្យ​គ្រប់​ផលិតករ ទទួលជោគជ័យ ជាមួយនឹង​ការចំណាយ​ថវិកា និង​ពេលវេលា​សមស្រប​។

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ទៀតថា ជា​ការពិត​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា ពុំទាន់​មាន​លក្ខណៈ​ធំ​ទូលាយ រីឯ​វិស័យ​ឯកជន និង​គ្រប់​ផលិតករ ពុំទាន់​បាន​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ លើ​សេវា​ជួល​ឧបករណ៍ និង​ទីតាំង​ទាំងនេះ នៅឡើយ​។​​ជាមួយគ្នានេះ ការជួល​ឧបករណ៍​ទាំងនេះ ពី​ប្រទេសជិតខាង​នៅមាន​តម្លៃ​ខ្ពស់ រីឯ​នីតិវិធី​នាំចូល​សម្ភារៈ​បម្រើឱ្យ​ការថត នៅមាន​ភាពស្មុគស្មាញ និង​ពេលវេលា​វែង ដែល​ទាមទារ​ឱ្យមាន​ការពិនិត្យ​ដោះស្រាយ​។ នេះ​ជាការ​គូសបញ្ជាក់ របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា ជាមួយគ្នានេះ ក៏​នៅមាន​ភាពរអាក់រអួល​ដែល កើតចេញពី​កិច្ចសហការ​របស់​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ដែនដី ក្នុងការ​សម្រួល​ដល់​ស​កម្ម​ភាព​ថត ហើយ​ទីតាំង​សក្តានុពល​សម្រាប់​ថត​ភាពយន្ត ក៏​ពុំទាន់​ត្រូវបាន​រៀបចំ​បើកចំហ​ដល់​ផលិតករ​នៅឡើយ​។​​ក្រៅពី​រឿងភាពយន្ត​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី គន​រូបនីយកម្ម និង​សំណង់ ដើម្បី​កំណត់​ជា​អតិបរមា នៅក្នុង​ឆ្នាំ​២០២៥ នូវ​តំបន់​ចាំបាច់​បំផុត​សម្រាប់​ការពារ​គ្រប់​បុរាណ​ដ្ឋា​ន ដោយ​ឈរលើ​គោលការណ៍ ២​សំខាន់ គឺ​ការការពារ​តម្លៃ​ដើម​របស់​បេតិកភណ្ឌ រួមទាំង​បេតិកភណ្ឌ​ដែលមាន​សក្តានុពល​ក្រោម​ដី​ផង និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ផង​។​

​សម្ដេច​ធិបតី បាន​ថ្លែងថា «​ខ្ញុំ​សូម​ណែ​នាំឱ្យ​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ ធ្វើការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី កំណត់​ឱ្យបាន​ច្បាស់ ព្រោះ​ឥលូវ​តំបន់​ដែល​យើង​កំណត់ថា​ជា​បុរាណ​ដ្ឋា​ន វា​មាន​ច្រើន​ពាល​វាល ច្រើន​នៅ​ទូទាំងប្រទេស គ្រាន់តែ​នៅក្នុង​តំបន់​អង្គរ​មួយ មាន​ជាង ១​ម៉ឺន​កន្លែង [..] នេះ​គឺជា​កត្តា​មួយ​ចាំបាច់​ដែល​ត្រូវ​ពិនិត្យឡើងវិញ អ្វីដែល​សំខាន់​គឺត្រូវធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ច្បាស់ ថា​តើ​តំបន់​បុរាណ​ស្ថាន​ទាំងអស់នោះ អ្វីដែល​យើង​មាននៅ​ក្នុង​បញ្ជី សូម​ធ្វើឱ្យ​ពិតប្រាកដ ហើយ​មើល​នៅ​លើដី​ជាក់ស្តែង​»​។​​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​គិតគូរ​ចុះ «​សង្ក្រាន្ដ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យ៍​អង្គការ​យូណេស្កូ ក្នុងពេល​ឆាប់ៗ​នេះ ហើយ​សង្ក្រាន្ត មិនមែនជា​របស់​ផ្តាច់មុខ​ប្រទេស​ណាមួយ​នោះទេ​។​

​សម្តេច​សង្ឃឹមថា ចាប់ពីពេលនេះ​តទៅ នឹងមាន​ការលេង​ល្បែង​ប្រជាប្រិយ៍​ឲ្យ​ផុលផុស​ឡើងវិញ នៅ​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដោយ​មិនមាន​ការហាមឃាត់​ការលេង​បាញ់​ទឹក​នោះទេ​។​​សម្តេច​បវរ​ធិបតី មាន​សង្ឃឹមថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ សម្តេច មានបំណង​ឱ្យ​យុវជន​ជា​កម្លាំង​ស្នូល ទាំង​សិល្បករ សិល្បការិនី ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​វប្បធម៌​ដ៏​ល្អល្អះ​របស់​យើង​។​​សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សម្រាប់​ការរៀបចំ​អង្គ​រស​ង្ក្រា​ន​ក្នុងឆ្នាំនេះ ក៏មាន​ការរៀបចំ​ល្បែង​ប្រជាប្រិយ​ខ្មែរ ជាពិសេស សម្តេច បាន​ណែនាំ​ដល់​គណៈ​អភិបាល​រាជធានី​/​ខេត្ត​ទូទាំងប្រទេស យកចិត្តទុកដាក់​រៀប​ចំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យ​កាន់តែ​ផុសផុល និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ដ៏​យូរអង្វែង​របស់​យើង ទៅកាន់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​​សម្តេច​បវរ​ធិបតី បាន​សង្កត់ធ្ងន់ថា «​ការណែនាំ​បែបនេះ មិនមែន​ហាម​មិន​ឱ្យមាន​ការបាញ់ទឹក​នោះទេ ប៉ុន្តែ​កុំ​ភ្លេច​ល្បែង​ប្រជាប្រិយ​របស់​យើង​ផង ចូលរួម​លេង​ទាំងអស់គ្នា ទាំង​សប្បាយ ទាំង​លើកតម្កើង​សម្បត្តិ​វប្បធម៌​របស់​យើង​»​។​a manet culture a manet culture2 

 


​