» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11901 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118183 នាក់

ក្រសួងទេសចរណ៍​ផ្ដើម​ពង្រីក​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​ឱ​រ៉ា​ល់


​កំពង់ស្ពឺ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ឲ្យ​ដឹង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ ស្ថិតនៅ​ភូម​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩​ថា ក្រសួងទេសចរណ៍ បាននិងកំពុង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ ទៅជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែលមាន​ស្ដង់ដារ​រ​សហគមន៍​ត្រឹមត្រូវ បន្ថែម​ពីលើ​សក្ដានុពល​ដែលមាន​ស្រាប់​នៅ​រមណីយដ្ឋាន​នេះ​។a thong k1 

ការប្រកាស​បែបនេះ​បានន័យថា ក្រៅពី​តំបន់​អេកូ​ទេសចរណ៍​ដទៃទៀត ដូចជា សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត និង​សហគមន៍​អា​រ៉ែ​ង នៅ​ខេត្តកោះកុង សហគមន៍​កំពង់​ភ្លុក នៅ​ខេត្តសៀមរាប កម្ពុជា​នឹងមាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ នៅ​ខេត្តកំពង់ស្ពឺ​នេះ​មួយទៀត ដើម្បី​បម្រើ​ដល់​សេចក្ដីត្រូវការ​របស់​ភ្ញៀវទេសចរ ដែល​កំពុងមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​។​សហគមន៍​នេះ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០១ មកម្ល៉េះ​។​

​លោក​ថោង​ខុន​បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ស្ដង់ដា​ររ និង​ក្រុមការងារ​បណ្ដុះបណ្តាល​ម​គ្គុ​ទ្ទេស​ក៍​ទេសចរណ៍​ថា ការជ្រើសរើស​មនុ​ស្សម​ក​បណ្ដុះបណ្ដាល ឱ្យ​ក្លាយទៅជា​មគ្គុទ្ទេសក៍​នាំ​ផ្លូវ​ភ្ញៀវទេសចរ ត្រូវតែ​ជ្រើសរើស​ប្រជាជន​នៅក្នុង​សហគមន៍​ផ្ទាល់ ព្រោះ​ប្រជាជន​នៅ​ទីនោះ​ជា​ម្ចាស់​ស្រុក​ស្រាប់ ពួកគាត់​ស្គាល់ផ្លូវ និង​ភូមិសាស្ត្រ​នៅក្នុង​តំបន់​របស់​ពួកគាត់​ច្បាស់​ជាង ហើយ​ពួកគាត់​ក៏​នឹង​ទទួលបាន​ចំណូល​បន្ថែម​ពី​ការងារ​នេះ​ផងដែរ​។​

​ទាក់​ទង់​ទំរ​ង់​ការ​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​លោក​ថោង​ខុន​បញ្ជាក់ថា​៖​ចំពោះ​វិស័យ​ឯកជន​ក៏​អាច​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ទីនោះ​បានដែរ ប៉ុន្តែ​បានតែ​ទៅលើ​ការវិនិយោគ​ខ្នាតតូច និង​មធ្យម​ប៉ុណ្ណោះ ដូចជា​ការវិនិយោគ​លើ​ការបង្កើត​ផ្ទះ​ស្នាក់ ការបង្កើត Eco-lodges ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ឬ​ជួល​សម្ភារៈប្រើប្រាស់​សម្រាប់​ភ្ញៀវទេសចរ​ជាដើម «​ដាច់ខាត​វិស័យ​ឯកជន មិនអាច​ធ្វើជា​ម្ចាស់​សហគមន៍ ជំនួស​ប្រជាជន​បានទេ​»​។​
​

លោក​មន្ត្រី​ទេសចរណ៍​ក៏បាន​ស្នើ​ដល់​គ្រប់ភាគី​ទាំងអស់ ពិសេស​សមាគម៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ជួយ​ផ្សព្វផ្សាយ​អំពី​ផលិត​ទេសចរណ៍​នៅ​តំបន់ ទៅកាន់​ភ្ញៀវទេសចរ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​។​​ម្យ៉ាងទៀត ស្នើ​ដល់​ក្រសួង​-​មន្ទីរ​ពាក់ព័ន្ធ​សូមជួយ​កែលម្អ និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀតផង ដូចជា សេវា​ទូរស័ព្ទ​-​អ៉ី​ន​ធឺរ​ណេ​ត ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៣ បណ្ដាញ​អគ្គិសនី ទឹកស្អាត​សម្រាប់​ប្រជាជន និង​ភ្ញៀវទេសចរ​ប្រើប្រាស់​ជាដើម​។​

​ប្រជា​សហគមន៍​ជ្រាវ ប្រសិន​មាន​សកម្មភាព​កាប់​ព្រៃឈើ បរបាញ់​សត្វព្រៃ សូម​បញ្ឈប់​ជាបន្ទាន់ ដើម្បី​រក្សា​ការពារ​នូវ​ធនធានធម្មជាតិ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ពីព្រោះ​ភ្ញៀវទេសចរ​តែងតែ​ចង់ឃើញ​នូវ​អ្វីដែល​មាននៅ​ក្នុង​សហគមន៍ និង​តំបន់ការពារធម្មជាតិ​ទាំងនោះ បើ​គ្មាន​ធនធានធម្មជាតិ​ទាំងអស់​នោះទេ ភ្ញៀវទេសចរ​ក៏​គ្មាន​អ្នកណា​គេ​មក​ទស្សនា​កម្សាន្ត​នោះទេ ហើយ​ប្រជា​សហគមន៍​ខ្លួនឯង​ក៏​គ្មាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​នោះដែរ​។​

​សូមជម្រាបថា រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ជ្រាវ មាន​ទីតាំង​ស្ថិតនៅ​ភូម​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ ១០០​គីឡូម៉ែត្រ និង​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ (​ក្រុង​ច្បារមន​) តែ​ប្រមាណ​៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ រមណីយដ្ឋាន​នេះ​មាន​ទឹកធ្លាក់​ដល់​ទៅ ៧​ជាន់ ត្រជាក់​ល្ហឹម ព្រោះ​នៅ​បរិវេណ​ជុំវិញ​ក៏​ហ៊ុ​ព័ទ្ធ​ទៅដោយ​ភ្នំ នៃ​ជួរ​ភ្នំក្រវាញ យ៉ាង​ស្រស់ត្រកាល​ផងដែរ​៕a thong k2 a thong k3 a thong k4 a thong k7 

​