» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3362 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123038 នាក់

អាកាសចរណ៍​ជាតិ​កម្ពុជា ពង្រីក​បណ្តាញ​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ ទៅកាន់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា សន្យា​នឹង​បន្ត​ពង្រីក​បណ្តាញ​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​របស់ខ្លួន ដោយ​បើក​ជើងហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​កន្លែង​ផ្សេងទៀត ឱ្យបាន ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​គ្រោង​នឹង​បើក​ជើងហោះហើរ​ឆ្ពោះទៅ​ទ្វីបអឺរ៉ុប នៅ​ឆ្នាំ​២០២៦ ខាង​មុននេះ​។​a cambodia air 

​នេះ​ជា​សន្យា​របស់លោក Zhan David អនុប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Air Cambodia ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​ក្រុមហ៊ុន អ៊ែរ ខេ​ម​បូ​ឌា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៥​។​

​លោក Zhan David បាន​បន្តថា នៅ​ឆ្នាំ​២០២៤ ក្រុមហ៊ុន Air Cambodia​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន ក្រុមហ៊ុន Air Cambodia ក៏បាន​ទិញ​យន្តហោះ​ថ្មី​ចំនួន ៣ គ្រឿង ដោយ​ជោគជ័យ​ផងដែរ ដោយ​ផ្លាស់ប្តូរ​ជា​លំដាប់​ឆ្ពោះទៅរក​ទំហំ​យន្តហោះ ៣២ គ្រឿង​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព IOSA និង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​បី​ពី Skytrax ។​

​ក្នុងការ​សម្ពោធ​ជើងហោះហើរ​ថ្មី​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា បានប្រកាស​ដោយ​មោទនភាព​ថា នឹងដាក់​ដំណើរ​នូវ​ការ​កញ្ចប់​កាដូ​ឆ្នាំ​ថ្មី "Happy Cambodian Traveler 2025” ដែល​បង្ហាញ​ពី​គោល​ការ​ណ៏​ចំបង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ «​មោទនភាព​ក្នុងការ​បម្រើប្រជាជន​ក​ម្ពុ​ជា​» ដោយស្មោះ​អស់ពី​ចិត្ត និង​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ជីវិត​ដ៏​សប្បាយរីករាយ​ក្នុងការ​ធ្វើដំណើរ​តាម​អាកាស​។​

​កញ្ចប់​កាដូ​ខាងលើនេះ គឺ​ដើម្បី​ផ្តល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​មាន​ខ្លឹមសារ​សំខាន់​ចំនួន ៣ រួមមាន​៖ ទី​១. តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម សំបុត្រ​យន្តហោះ​ឥតគិតថ្លៃ​ចំនួន ២០២៥ សន្លឹក នឹងត្រូវ​ផ្តល់ជូន​និស្សិត​សាកលវិទ្យាល័យ ដើម្បី​លើកទឹកចិត្ត​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ឱ្យ​ក្លាហាន​ក្នុងការ​ធ្វើដំណើរ និង​សិក្សា​ស្វែងយល់​ពី​ពិភព​ខាងក្រៅ និង​ពង្រីក​ចំណេះដឹង​បន្ថែម​។

​ទី​២. អ្នកដំណើរ​ជនជាតិខ្មែរ​ទាំងអស់ អាច​ទទួលបាន​ឯកសិទ្ធិ​ផ្តាច់មុខ ដែល​អាច Check-in ដោយ​ឥតគិតថ្លៃ​ចំនួន​ពីរ​វ៉ា​លី (​មួយ​វ៉ា​លី​មិន​លើសពី ២៣​គីឡូក្រាម​) គ្រប់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា ទាំងអស់​។ និង ទី​៣. អ្នកដំណើរ​ជនជាតិខ្មែរ​ទាំងអស់ អាច​រីករាយ​ជាមួយ​ឯកសិទ្ធិ​នៃ​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ដំបូង​ដោយ​ឥតគិតថ្លៃ​សម្រាប់ សំបុត្រ​ដែល​បានក​ក់រួច ដែល​បង្កើន​ភាពបត់បែន​សម្រាប់​ការធ្វើដំណើរ និង​ជៀសវាង​បន្ទុក​បន្ថែម​ដោយសារតែ​ការកែសម្រួល​ផែនការ​ធ្វើដំណើរ​។​a cambodia air1 

 

​