» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3549 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123225 នាក់

បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?


​ប្រទេស​ថៃ​៖​លោកស្រី​ប៉ៃ​តង​តាន​ស៊ីណាវ៉ាត្រា​( Paetongtarn Shinawatra )​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមករា បានប្រកាសថា គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​ផ្តល់​ភាពស្របច្បាប់ ដល់​ការលេង​ល្បែង​ស៉ី​សង និង​ការបើក​កា​ស៉ី​ណូ នៅក្នុង​ប្រទេស ។a thai pay tong tan

ទីភ្នាក់ងារ​ព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​នៅក្រោម​ផែនការ​របស់​រដ្ឋាភិបាល សេចក្តីព្រាងច្បាប់​ខាងលើ ដែល​នឹងត្រូវ​បញ្ជូនទៅ​កាន់​សភា សម្រាប់​ការវែកញែក​ដេញដោល​បន្ទាប់មក​នឹង​មើលឃើញ សកម្មភាព​លេងល្បែង​ស៉ី​សង អាច​ប្រព្រឹត្ត​ទៅក្នុង​កន្លែង​កម្សាន្ត​ទ្រង់ទ្រាយ​ធំៗ នៅ​ប្រទេស​ថៃ​។ កា​ស៉ី​ណូ និង​ល្បែង​ស៉ី​សង​ក្នុង​ទម្រង់​ភាគច្រើន បច្ចុប្បន្ន​គឺ​ខុសច្បាប់ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ប៉ុន្តែ​ការ​ភ្នាល់​បាល់ ចាក់​ឆ្នោត និង​សកម្មភាព​ល្បែង​ស៉ី​សង ដោយ​លួចលាក់​ដទៃទៀត នៅតែមាន​ព្រោងព្រាត​។ មានតែ​ល្បែង​ស៉ី​សង​មួយចំនួន​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត ដូច​ជាការ​ភ្នាល់សេះ និង​ឆ្នោត​ផ្សងសំណាង​ផ្លូវការ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​

​វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ជំរុញ​ដ៏​សំខាន់បំផុត​មួយ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។ បើតាម​លោកស្រី​ប៉ៃ​តង​តាន​( Paetongtarn) ការផ្តល់​ភាពស្របច្បាប់​ខាងលើ នឹង​ការពារ​សាធារណជន ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​ចំណូល​បន្ថែម សម្រាប់​រដ្ឋ​ផងដែរ​។ រដ្ឋាភិបាល​ថៃ​មុនៗ ធ្លាប់​ព្យាយាម​ចង់​រៀបចំ ឱ្យមាន​ការគ្រប់គ្រង​ត្រឹមត្រូវ និង​ផ្តល់​ភាពស្របច្បាប់ ដល់​ការលេង​ល្បែង​ស៉ី​សង នៅក្នុង​ប្រទេស ដើម្បី​ជំរុញ​សេដ្ឋកិច្ច ប៉ុន្តែ​រាល់​ការប៉ុនប៉ង​ទាំងនោះ បាន​ជួប​ឧបសគ្គ​រារាំង ដោយសារ​ក្រុម​អ្នក​អភិរក្សនិយម​។​

​បើតាម​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ លោក​ជូឡា​ពុន​អា​ម៉ន​វ៊ី​វ៉ា​ត់​( Julapun Amornvivat )​ចំណាត់ការ​ខាងលើ អាច​នឹង​ធ្វើឱ្យ​តួលេខ​ភ្ញៀវទេសចរ​បរទេស ដែល​មក​ទស្សនា​ប្រទេស​ថៃ ទទួលបាន​កំណើន​ចន្លោះ​ពី​៥% ទៅ​១០% ហើយ​ចំណូល​វិស័យ​ទេសចរណ៍ កើន​ចន្លោះ​ប្រហែល​១២០​ពាន់​លាន​បាត ទៅ​២២០​ពាន់​លាន​បាត (៣.៤៥​ពាន់​លាន​ដុល្លារ ទៅ​៦.៣២​ពាន់​លាន​ដុល្លារ​)​។ ទន្ទឹមគ្នា​នោះ ការងារ​ថ្មីៗ​ប្រមាណ​៩០០០ ទៅ​១៥០០០​កន្លែង ក៏​នឹងត្រូវ​បង្កើតឡើង ផងដែរ​។​បើតាម​គម្រោង​ច្បាប់​ខាងលើ​ប្រសិនបើ​វា​ចេញរួច​វា​នឹង​សម្លាប់​ប្រព​ន្ធ័​កាស៊ីណូ​ល្បែង​ស៊ី​ង​នៅ​ស្រុក​ខ្មែរ​ពិសេស​ប​ណ្ណ្តា​ការ​ស៊ី​ណូ​តាម​បណ្តោយ​ព្រុំ​ដែនកម្ពុជា​ជាមួយ​ថៃ​ជាមិនខាន​។​បើតាម​ម​ន្ត្រិ​ក្រសួង​ហិរញ្ញវត្ថុ​ខ្មែរ​បាន​ចំណូល​ពី​ការ​ស៊ី​ណូ​ប្រមាណ​៦០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុ​ង្នាំ​២០២៤​។​a thai pay tong tan1 

​