» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11770 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118052 នាក់

​ក្រ​ម៉ា​ខ្មែរ​ត្រុ​វ​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​រាជ​នី​ក្រមា​សន្យា​នឹង​បន្ត​ផ្សព្វផ្សាយ​


​ភ្នំពេញ​៖​ក្រមា​ខ្មែរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បានអនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​សេចក្ដីសម្រេច​19.COM 7.b.27​។​នេះ​ប​លតា​ម​សេចក្តីប្រកាស​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​។​a kroma unisco1 

​សម្តេច​តេ​ជោ​ហ៊ុនសែន​អ្នកមានអំណាច​ពិត​នៅ​ស្រុក​ខ្មែរ​យើង​បានចាត់ទុក​ការចុះបញ្ជី​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បានសម្រេច​នូវ​សមិទ្ធផល​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។ នេះ​គឺជា​ការផ្តល់​នូវ​តម្លៃ​ចំពោះ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុងការ​ថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុកជា​កេរ​មរតក​សម្រាប់​មនុ​ស្ស​ជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ​។​សម្រាប់​ការអបអរសាទរ​នេះ​ក្រៅពី​ថ្នាក់ដឹកនាំ​បក្ស​និង​រដ្ឋ​រដ្ឋសភា​តារា​សម្តែង​មាន​ងារ​ជា “​រា​ជនី​ក្រមា​” កញ្ញា មាន សូ​នី​តា បានបង្ហាញ​មោទនភាព​ជាខ្លាំង និង​ប្ដេជ្ញា​ឆន្ទ​:​ថែរក្សា​និង​ការពារ​”​ក្រមា​ខ្មែរ​”​ឱ្យបាន​គង់ វង្ស​។​តារា​ស្រី មាន សូ​នី​តា បាន​អះអាង​ទៀ ត​ថា​នាង​នឹង​បន្ត​អភិវឌ្ឍ រចនា និង ច្នៃ​លម្អ​ឥតឈប់ឈរ​សម្រាប់​បង្ហា​ញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ខណ​:​មាន​មហាជន​និង​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស បាន​សម្តែង​ការ​សាទរ​ក្រោយ​ក្រមា​ខ្មែរ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​កញ្ញា មាន សូ​នី​តា បានលើកឡើង​តាម​បណ្តាញ​សង្គម​ថា “​នាង​ខ្ញុំ​មាន​សូ នី​តា (​រា​ជនី​ក្រមា​) ពិតជា​មាន​សេចក្ដីសោមនស្ស​ឥតឧបមា​ចំពោះ​ការដាក់ “​ក្រមា​ខ្មែរ​” ដែល​បាន​បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ (Republic of Paraguay) ដែល​នេះ​ជា​ក្ដីសង្ឃឹម និង​ក្ដី​ស្រមៃ​របស់ខ្ញុំ និង​ប្រជាជន​កម្ពុជា​ទាំងអស់​”​។​នាង​និង​កូន​ខ្មែរ​គ្រប់រូប​សូម​ប្ដេជ្ញា​ថែរក្សា​និង​ការពារ “​ក្រមា​ខ្មែរ​” ដែលជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នេះ​ឱ្យបាន​គង់វង្ស មិនតែប៉ុណ្ណោះ នាង​នឹង​បន្ត​អភិវឌ្ឍ​រចនា​និង​ច្នៃ​លម្អ​ឥតឈប់ឈរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​។​a korma unisco a kroma sonita a kroma unisco2 
​