» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11791 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118073 នាក់

តើ​ជាការ​ដ្រា​ម៉ា​ឬ​ការពិត​រឿង​ការ​ប្រេះឆា​សម្ព​ន្ធ័​ភាព​ឯកឧត្តម​ទិ​ត្យ​ថាវ​រិ​ទ្ធ​និង​ជំទាវ​នៅ​សូ​នី​តា​

 

​ភ្នំពេញ ៖ បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បានដាក់​ការសង្ស័យ​ពី ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​តារា​សម្តែង​អ្នកនាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ​ដែលមាន​តួនាទី​ឯកឧត្តម​ដែល កំពុងតែ​ជួប​ភាព​រង្គោះរង្គើ ក្រោយ​រួមរស់​ជាមួយគ្នា​អស់​ជាច្រើន​ឆ្នាំ​មកនេះ​។​​មូលហេតុ​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​អ្នកនាង នៅ សូ​នី​តា បាន​បង្ហោះ​សារ​ប្លែកៗ​ហាក់​បង្ហាញ​អារម្មណ៍​ពី​ភាព​ឯកា និង​ខូចចិត្ត​នៅក្នុង​ចិត្ត​ដែល​នាង​កំពុងតែ​ជួប​នាពេលនេះ​។​អ្នកនាង នៅ សូ​នី​តា ក៏បាន​ផ្លាស់ប្តូរ​ពាក្យ single Mom នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​នោះ​ហាក់​បញ្ជាក់ថា អំឡុង​ពេលនេះ​នាង​កំពុង​នៅ​ជា​មេម៉ាយ​។​អ្នកនាង ក៏បាន​បង្ហោះ​សារ​ប្លែក​ជា​បន្តបន្ទាប់​ថា ជាតិ​នេះ​ប្រហែល​មិនអាច​រកម​នុស្ស​ស្មោះត្រង់​មក​រក្សា​បានទេ សំខាន់​ថ្មី​ជា​ចំណី​ចក្ខុ ល្ងង់​នៅ​ល្ងង់ បោ​.​ក​នៅតែ​បោ​.​ក ស្អាត​ប៉ុណ្ណា​ក៏​គេ​នៅតែ​ក្បត់ ត្រឹម​មនុស្ស​ស្រី​ធម្មតា​ដែល​គេ​តែង​មើលរំលង​លើ​ភាពស្មោះត្រង់​។​a nov sonita 

មហាជន​មានការ​សង្ស័យថា ចំណង​ស្នេហ៍​រវាង​អ្នកនាង នៅ សូ​នី​តា និង​ឯកឧត្តម​ទិ​ត្យ ថា​វរិ​ទ្ធ ហាក់​កំពុង​ជួប​បញ្ហា​រង្គោះរង្គើ ខណៈពេលដែល​មួយរយៈ​ចុងក្រោយ​នេះ ពួកគេ​ទាំងពីរ​ក៏​មិនសូវ​បង្ហាញ​រូបភាព​រួមគ្នា​ផងដែរ​។​​ក្រោយមក នៅ សូ​នី​តា ក៏បាន​លុប​សារ​នោះ​ចោល​វិញ ក្រោយពី​មានការ​ចុះផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​នៅក្នុង​ស្រុក​មួយចំនួន​ជុំវិញ​បញ្ហា​នេះ​។ សម្រាប់​ឯកឧត្តម ទិ​ត្យ ថា​វរិ​ទ្ធ វិញ ហាក់​មិនបាន​បង្ហាញ​អារម្មណ៍​បែបណា​នៅឡើយ​ទេ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ប៉ុន្តែ​លោក​បាន​ចាប់អារម្មណ៍ និង​បាន​ចែកចាយ​បន្ត​នូវ​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ ពាក់ព័ន្ធ​ទៅលើ​បញ្ហា​ខាងលើនេះ​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ការសង្ស័យ​ពី​ការ​រង្គោះរង្គើ​លពី​ចំណង​ស្នេហ៍​របស់ នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ​ដែល​ធ្លាប់ជា​ប្តី​អ្នកនាង​ស៊ិ​ម​សូលី​កា នាពេលនេះ ជាការ​ពិត​ឬ​យ៉ាងណា​? ក្នុងពេលដែល​អ្នក​ទាំង​ពីរ​នៅ​មិនទាន់​ចេញមុខ​មក​បញ្ជាក់​នៅឡើយ​។​

តាម​ការកត់សម្គាល់ ចំណង​ស្នេហ៍​រវាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ បាន​សាយភាយ​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ប៉ុន្តែ​ភាគី​ទាំងសងខាង​នៅ​រក្សា​ភាពស្ងប់ស្ងាត់ ដោយ​មិន​ចេញមុខ​មក​ប​ភ្លឺ​អ្វី​ឡើយ ទើប​ឈាន​មកដល់​ដើមឆ្នាំ​២០១៩ ដំណឹង​នោះ ភាគី​ខាង​ស្រី​ចាប់ផ្ដើម​បើកចំហរ​បន្តិច​ម្ដងៗ ។​ក្រោយមក នៅ សូ​នី​តា ក៏បាន​សារភាព​ពី​ទំនាក់ទំនង​រវាង​នាង និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​ការពិត ហើយ​ពួកគេ​បានរៀបចំ​ពិធីមង្គលការ​តូច​មួយ ដោយ​មិនបាន​រៀបចំ​ធំដុំ​ហៅភ្ញៀវ​ច្រើន​នោះឡើយ​។ ក្រោយ​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​រួមរស់​ជាមួយគ្នា​មក បច្ចុប្បន្ន​អ្នក​ទាំងពីរ​ក៏​ទទួលបាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួចហើយ​។​ការពិត​សម្រាប់​មហាជន​ទោះបីជា​មានកូន​មួយ​មែន​តែ​សម្រស់​ង្ន​កនាង​នៅ​សូ​នី​តា​ក៏​មិន​តាន់​ស្រកស្រុត​ប៉ុន្មាន​ដែរ​។​ប្រសិនបើ​នាង​បែក​ពី​ឯកឧត្តម​ទិ​ត្យ​ថាវ​រិ​ទ្ធ​មែន​ក៏​មិន​ខ្វ​អ្នក​ចូលមក​ស្អំ​បេះដូង​ដែរ​៕a nov sonita1 a nov sonita2 a nov sonita3 

​