» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12218 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118500 នាក់

ក្រោយពី​កញ្ញា វ៉ាន់ នី​ឡា ឡាំប៉ា​ទាមទារ​យុត្តិធម៌ អ្នកវិភាគ​ឯករាជ្យ ចេញ​បកស្រាយ​!

 


​ភ្នំពេញ​៖​លោក វណ្ណ ស៊ី​ដា​រ៉ូ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក (Stephen Row) អ្នកវិភាគ​ព​ត័​មាន​ម្នាក់​បានចេញ​លិខិត​ជម្រាប​ជា​សាធារណៈ​បដិសេធ ទាក់ទង​នឹង​រឿងរ៉ាវ​ដែល តារាចម្រៀង វ៉ាន់ នី​ឡា យំឡាំប៉ា​ចោទប្រកាន់ ខ្លឹមសារ​ដែល​លោក​បាន​បង្ហោះ ថា​មាន​គោលដៅ​លើ់​នាង ។​a vanila 

​ក្នុង​សេចក្តីជូនដំណឹង​របស់​លោក​វណ្ណ​ស៊ី​ដា​រ៉ូ បាន​រៀបរាប់ថា លោក​មាន​ក្តី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ខ្លឹមសារ​វីដេអូ កញ្ញា វ៉ាន់​នី​ឡា បង្ហោះ​ជា​សាធារណៈ កាលពី​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយបាន​បង្ហាញ​អត្តសញ្ញាណ​លោក​ចំៗ ដោយ​ផ្អែកលើ​ខ្លឹមសារ​មួយ​ក្នុង​ផុស​របស់លោក ដែល​បាន​ផុស​កាលពី​ថ្ងៃ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​អត្ថន័យ​ថា ៖ ម៉ិ​ញ​ចូល​ម៉ា​ត ចែ​១ ប្រ​ម៉ូ​សិន​ការ៉េម​វ៉ា​នី​ឡា DISCOUNT ៥០% ទិញ​សាក​ដល់ផ្ទះ​បានដឹង​វ៉ា​នី​ឡា​ប៊ែ​ហ្នឹង​បែក ហូប​ឡើង​ភ្លាវ​! ស្តាយ​ខំ​ទិញ​។ ត្រង់ចំណុច​នេះ លោក​បញ្ជាក់ថា នាម វ៉ា​នី​ឡា ជា​ឈ្មោះ​ការ៉េម​កី ហើយ​កញ្ញា​យល់ថា នោះ​កំពុង​សម្តៅ​ទៅរក​ខ្លួន​?​។​

​ករណី​ផ្សេងគ្នា​មួយទៀត​លោក​ស៊ី​ដា​រ៉ូ​ថា​ក៏ ជាការ​កាត់​យក​ខ្លឹមសារ​ពាក្យសម្តី​ទំនាស់​ពាក្យសម្ដី​លោក និង ម្ចាស់​អា​ខោ​ន ឈ្មោះ Hee So (​ករណី​កើតឡើង ទម្រង់​កាលបរិច្ឆេទ​ពីរ​ផ្សេងគ្នា សំណេរ​ផុស​មាន​ចេតនា​កាត់ចេញ តែ​ត្រូវ​លើក​មក​និយាយ​ក្នុងពេល​តែមួយ​ករណី​ការ៉េម​កី​) ក្នុង​ចេតនា​ថា​លោក​មាន​ជំងឺ​សតិអារម្មណ៍ ដើរ​ស្រាត និង កើត​កាមរោគ​។​សំណេរ​អ្នកវិភាក​រូបនេះ​តប​មាន​សេចក្ដី​ថា​៖ SAY THAT TO WHEN fun (SAY THAT TO ME WHEN ME LEAKED NUDE – – សូម​ដៀល​ខ្ញុំ​ចុះ បើ​ថ្ងៃ​ណាមួយ​ខ្ញុំ​បែក​ដើរ​ស្រាត ដោយ​យល់ថា នោះ​ជាការ​ប្រមាថ​ដល់​ភាគី​ខាងលើ គឺជា​ការយល់ច្រឡំ​សុទ្ធសាធ​។ ផ្ទុយទៅវិញ វា​ជា​ទំនាស់​បុគ្គល ដាច់ដោយឡែក​ជាមួយ​បុគ្គល​ម្នាក់​ផ្សេង ជា​ម្ចាស់​គណនី​ឈ្មោះ Hee So (​ករណី​កើតឡើង ថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ) គោលដៅ​ទៅ​ថ្ងៃ​អនាគតកាល​។

​លោក​ស៊ី​ដា​រ៉ូ​ថា “​ករណី​កញ្ញា​(​វ៉ា​នី​ឡា​)​បាន​អះអាងថា​ខ្ញុំ​ប្រើ​ឃ្លា «​មី​» ហៅ​កញ្ញា ឃ្លា​ភ្ជាប់​នឹង​ពាក្យ​ថា បែក​នូ​ត ចេតនា​ថា​សម្ដៅលើ​ខ្លួន​ទៅវិញ ក៏​ជា​ការយល់​ខុស​ផងដែរ​។ ដែល មី (Me) សម្ដៅថា ខ្ញុំ (​មិនមែន អសុរ​ស​ស័ព្ទ មី​ឡើយ​) ដោយ​ផុស​មួយ​នេះ​ប្រើ​លើ​បុគ្គល​ផ្សេងគ្នា គ្មាន​ឈ្មោះ​កញ្ញា ឬ​ការពាក់ព័ន្ធគ្នា​ទាល់តែសោះ សូម្បី ០.០១ ភាគរយ ។​បើតាម​លោក​ស៊ី​ដា​រ៉ូ​បញ្ជាក់ថា ម្ចាស់​គណនី បាន​និយាយ​អះអាង​ពី​ខ្ញុំ ក្នុង​កិរិយា​ឆេះឆួល ខឹងសម្បារ ប្រមាថ​ខ្ញុំបាទ ដោយ​លើក​បង្ហាញ ការ៉េម​វ៉ា​នី​ឡា និង NUDE ប្រកាស​អះអាងថា ខ្ញុំបាទ​សម្ដៅលើ កញ្ញា ។ ខ្ញុំបាទ​សូម​ច្រានចោល​ការចោទប្រកាន់​នេះ​ទាំងស្រុង ថា​មិន​ពិត និង បំភ្លៃ​ពី​ការពិត មិន​សម​ហេតុផល ទាល់តែសោះ ។​

​លោក​ស៊ី​ដា​រ៉ូ​បានស្នើ​ដល់​សម្មតិកម្ម វិវាទ​អង្គហេតុ និង បុគ្គល​ដែលមាន​ឈ្មោះ​ដូចគ្នា គឺជា​វិវាទ​កើតឡើង​ដោយ​ការយល់ច្រឡំ (​ផុស​កាលបរិច្ឆេទ ប្រភេទ​នាម​ស័ព្ទ​នៃ​ការ៉េម និង បុគ្គល ២​ផ្សេងគ្នា​) ក្រោម​ចេតនា​ញុះញង់​ឲ្យ​មានការ​យល់ច្រឡំ​នឹង​គ្នា​ពី បុគ្គល​ដែល​ប្រើ​គណនី​ក្លែងក្លាយ​។ ទន្ទឹមនេះ លោក​ក៏​សូម​អភ័យទោស ចំពោះ​សំណេរ​ដែល​លោក​ផ្សាយ​ចេញទៅ បើ​មាន​ចំណុច​ច​ឆ្គាំឆ្គង​ហើយ​ប៉ះពាល់​ដល់​អារម្មណ៍​កញ្ញា​ដោយ​ប្រការ​ណាមួយ​។មានការកត់សម្គាល់ថាករណីយ៍សំណេរមួយនេះបានបង្កឲ្យលោកស៊ីដារ៉ូនិងកញ្ញាវ៉ានីឡាល្បីតាមបណ្តាញសង្គមផងដែរ។a van sirow a vanyla 

​