» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12149 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118431 នាក់

ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល​បោក​ប្រជាពលរដ្ឋ​បែ​ជា​ក្រសួង​ហៅ​មក​សម្របសម្រួល​ដោយមិនបិទក្រុមហ៊ុនចោល?


​ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​មួយ​ដោះស្រាយ​វិវាទ​រវាង​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​តំណាង​អតិថិជន​ដែលជា​ជនរងគ្រោះ​ចំនួន ៨២​គ្រួសារ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ តំណាង​អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា មេធាវី​តំណាង​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​តំណាង​គ្រួសារ​រងគ្រោះ សរុប​ចំនួន ៥៩​រូប​។​a tour minister 

គេ​មិនដឹងថា​តើ​ហេតុ​អី​រឿង​ក្រុមហ៊ុន​ទេសចរណ៍​មួយ​បោកប្រាស់​អតិថិជន​ដែលជា​រឿង​ព្រហ្មទណ្ឌ​បង្ក​កេរ្តិ៍ឈ្មោះ​មិនល្អ​ដល់​វិស័យ​ទេសចរណ៍​បែរជា​លោក​រដ្ឋមន្ត្រី​យកមក​សម្របសំរួល​ឲ្យ​មិនមាន​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ទេសចរណ៍​នោះ​ឡ់យ​?​។​?​តើ​អាច​ទេ​ថា​ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ល្អជា​មួ​យម​ន្ត្រ៏​ក្រសួង​ទេ​សចណ៍​ដែល​បាន​ជាមិន​ហ៊ាន​បិទ​ក្រុមហ៊ុន​នេះ​ចោល​?​។​

 

​សូមបញ្ជាក់ថា​វិវាទ​ទាក់ទង​នឹង​កញ្ចប់​ទេសចរណ៍​នេះ​បានកើត​ឡើង រវាង​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​អតិថិជន ៨២​គ្រួសារ ដែល​បាន​ទិញ​កញ្ចប់​ទេសចរណ៍​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស ។​ប៉ុន្តែ​ភ្នាក់ងារ​មួយ​នេះ មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ធ្វើឱ្យ​អតិថិជន​កើតទុក្ខ​មិន​សុខចិត្ត ផ្ទុះ​ការតវ៉ា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត បង្ក​ឲ្យ​កើត​ទៅជា​ជម្លោះ​។ លោក រដ្ឋមន្ត្រី ហួត ហាក់ ចូលរួម​សម្របសម្រួល​ដោះស្រាយ លេចចេញ​នូវ​លទ្ធផល​វិជ្ជមាន​ពីរ​ចំណុច​។​

​ក្រុម​អតិថិជន​ដែលជា​អ្នករងគ្រោះ​ក្នុង​កញ្ចប់​ទេសចរណ៍​នេះ បាន​លើកឡើងថា ពួកគាត់​បាន​ទិញ​កញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ា​ឡេ​ស៉ី និង​សិង្ហ​បុរី (​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​) ដោយបាន​ប្រើប្រាស់​សេវាកម្ម​របស់​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល ដើម្បី​ទិញ​សំបុត្រ​យន្ត​ទៅ​ក្រៅប្រទេស (​ទាំង​ទៅ ទាំង​មក​) ប៉ុន្តែ​បែរជា​ភ្នាក់ងារទេសចរណ៍​នេះ មិន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ ជាហេតុ​នាំឱ្យ​ក្រុម​អតិថិជន​ភាគច្រើន​ខក​ខានមិនបាន​ទៅលេង​ក្រៅប្រទេស អ្នកខ្លះ​ទៅដល់​ហើយ តែ​ពេល​ត្រឡប់មកវិញ គ្មាន​សំបុត្រ​យន្តហោះ បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ ខាតបង់​ប្រយោជន៍​។ ការមិន​បំពេញ​តាម​កាតព្វកិច្ច​នេះ បាន​បង្កឱ្យមាន​ជំងឺ​ចិត្ត និង​ព្យសនកម្ម​ចំពោះ​ក្រុម​អតិថិជន​សរុប ៨២​គ្រួសារ ដែល​គិត​ជា​ទឹកប្រាក់​មាន​ទំហំ​ប្រមាណ ២៦៥ ០០០​ដុល្លារ (២៦​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​)​។​

​ករណី​យ៍​នេះ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រសួងទេសចរណ៍ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​លុប​អាជ្ញា​បណ្ណ​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក ដោយសារ​ភ្នាក់ងារទេសចរណ៍​មួយ​នេះ បាន​ខកខាន​បំពេញ​កាតព្វកិច្ច​ជូន​អតិថិជន​តាម​កិច្ចសន្យា និង​បាន​ប្រព្រឹត្ត​ខុស​នឹង​បទ​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។​
​ប៉ុន្តែ​ដើម្បី​រក្សា​ភាពជា​ដៃគូ និង​ចៀសវាង​ការប៉ះទង្គិច​ផ្នែក​ជីវភាព​សេដ្ឋកិច្ច ក្រសួងទេសចរណ៍​បានជ្រើសរើស​យក​យុទ្ធសាស្ត្រ ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មក​អនុវត្ត សម្របសម្រួល​ផ្សះផ្សា គឺ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេស​ស​ចរណ៍ បាន​ដឹកនាំ​កិច្ចសម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ឈានទៅដល់​ការឯកភាព និង​ព្រមព្រៀង​ពីរ​ចំណុច ដូចខាងក្រោម ៖

១. បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​មួយ​ដែលមាន​សមាសភាព​ត្រីភាគី (​តំណាង​ក្រសួងទេសចរណ៍ តំណាង​ភ្នាក់ងារទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល និង​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​) សម្រាប់​ការងារ​ពិភាក្សា​ដោះស្រាយ​វិវាទ​។​២. ពិនិត្យ​លទ្ធភាព​រៀបចំ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​សះជា ដាក់ជូន​គូភាគី ពិនិត្យ និង​ផ្តល់យោបល់ មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សះជា​។​ករណី​យ៍​នេះ​បង្ហាញថា​ក្រុមហ៊ុន​ទេសចរណ៍ ស​កុ​ណា ត្រា​វែ​ល (​ខេ​ម​បូ​ឌា​) ឯ​.​កមាន​បង្អែក​រឹងមាំ​ណាស់​ព្រោះ​ខ្មោច​ងាប់​ហើយ​អាច​រស​ឡើងវិញ​។​a tour minister1 a tour minister2 
​