» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12166 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118448 នាក់

កាន់បិណ្ឌ​ទី​១​ចាប់ផ្តើម​ដោយ​ពុទ្ធ​បរិ​សទ័យ​ល់​ដឹង​ច្រើន​ពី​វិធា​នា​ការការពារ​កូ​វីត​!

​ភ្នំពេញ ៖ ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១ បានចាប់ផ្តើម​ហើយ​បរិបទ​កូ​វីត​១៩​នៅថ្ងៃនេះ គឺជា​ថ្ងៃទី​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១​។ ប្រជា​ពុទ្ធបរិស័ទ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រពៃណី​នេះ យ៉ាងច្រើន ហើយ​អនុវត្ត​វិធានការ​សុខាភិបាល ដូចជា ការពាក់​ម៉ាស់ លាងដៃ​និង​ខ្លួន​សម្លាប់​មេរោគ ព្រមទាំង​ការរក្សា​គម្លាត ស្របទៅតាម​ការណែនាំ​នានា របស់​ក្រសួងសុខាភិបាល​។a bina 

​លោកស្រី នី ដែល​បាន​អញ្ជើញ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ទី​១ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន​និយាយថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ផង ដែល​បានអនុញ្ញាត​ឲ្យ​កូនចៅ មក​រៀបចំ​បុណ្យកាន់បិណ្ឌ​, នាង​ខ្ញុំ​សប្បាយចិត្ត​ណាស់ តែ​ក៏​មិន​ភ្លេច​ពាក់​ម៉ាស់​ការពារ​ដែរ​»​។


​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វ​ណ្ណោ ព្រះចៅអធិការ​វត្ត មាន​សង្ឃដីកា ប្រាប់ កាសែត ថា វត្ត​ក្រពើ​ហា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ វត្ត​បានរៀបចំ​ដាក់​ឧបករណ៍​បាញ់​អាល់កុល​សម្លាប់​មេរោគ​, ឧបករណ៍​វាស់​កម្តៅ ហើយនឹង​ណែនាំ​ឲ្យ​ពុទ្ធបរិស័ទ​ពាក់​ម៉ាស់ រក្សា​គម្លាត ពេល​មក​ធ្វើបុណ្យ​។

​ព្រះចៅអធិការ បាន​មាន​សង្ឃដីកា បញ្ជាក់ថា ឆ្នាំនេះ​វត្ត​ក្រពើ​ហា រៀបចំ​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំបិណ្ឌ​ជាធម្មតា ប៉ុន្តែ​កាត់ចោល​កម្មវិធី​មួយចំនួន ដើម្បី​ជៀសវាង​ការជួបជុំ​មនុស្ស​ច្រើន ដូចជា ៖ កម្មវិធី​បោះ​បាយបិណ្ឌ និង​កម្មវិធី​សូត្រមន្ត​ពេល​ល្ងាច​ជាដើម​។

​សម្រាប់​ថ្ងៃទី​០១ ឬ​បិណ្ឌ​ទី​១​នេះដែរ នៅ​រាជធានី​ភ្នំពេញ​៖​តាម​វត្ត​មួយចំនួន​ដូចជា​វត្ត​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ វត្ត​ចិន​ដំ​ដែក​ខាងជើង​-​ខាងត្បូង វត្ត​ស្រះចក​ក្នុង ខណ្ឌដូនពេញ​, វត្ត​នាគ​វ័ន ក្នុង​ខណ្ឌ ទួលគោក​, វត្ត​ញាណ​រង្សី ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវជា​ដើម មាន​ពុទ្ធបរិស័ទ​យ៉ាងច្រើន បាន​សម្រុក​ទៅធ្វើ​បុណ្យទាន​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ក្រោម​ការ​មើលថែ​សន្តិសុខ​ពី​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច ជាពិសេស​វិធានការ​ការពារ​កូ​វីដ​-១៩​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​តាម​វត្ត​អារាម​កន្លងមក​។

ជាការ​កត់សម្គាល់​នោះ គឺ​នៅតាម​បណ្តា​វត្ត​ទាំងនេះ​បាន​គោរព​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ដែល​ដាក់ចេញ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ពុទ្ធសាសនិកជន​បាន​ពាក់​ម៉ាស់ វាស់​កម្តៅ បាញ់​អាល់កុល ជាមួយនឹង​ការរៀបចំ​សណ្តាប់ធ្នាប់​យ៉ាង​ល្អ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ផងដែរ ។ ​ការ​កត់សម្គាល់​មួយទៀត​នោះ គឺ​ការរក្សា​គម្លាត​សុវត្ថិភាព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ហាក់​នៅមានកម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក​និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​កាត់ផ្តាច់​ឱ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​១​រោច ដល់​ថ្ងៃទី​១៥​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១។a bin a bin1 a bin3 a bin4 a bin5 a bina1 
​