» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 813 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120489 នាក់

ថវិកា ដែល​ត្រូវ​ចំណាយ ក្នុង​អង្គ​កឋិន​មហា​គ្រួ​សារ​ខ្មែរ​ទាំងមូល​ចំនួន ៦០ ប៊ី​លាន ៥៥៦​លាន ៥​សែន​ដុង​


​ប្រទេស​វៀតណាម​៖​ក្នុងឱកាស​ដង្ហែរ​កឋិន​នៅ​រសៀល​ថ្ងៃ​ចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ​ខ្មែរក្រោម ក្នុង​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។a bun kathin1

​សម្ដេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍ថា ក្នុង​ព្រះបរមនាម​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា សម្តេច​ប្រធានរដ្ឋសភា សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី សមាគម​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ មហា​ពុទ្ធបរិស័ទ​ខ្មែរ ជិត​ឆ្ងាយ​ទាំងអស់ ដែលជា​ម្ចាស់​ដើម​ទាន ប្រធាន​ផ្តើមបុណ្យ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ពី​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ពិតជា​មាន​សេចក្តីរំភើប និង​សោមនស្ស រីករាយ​ក្រែ​លែង ដោយបាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នេះ ដើម្បី​នាំយកមក​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម នាពេលនេះ​។

​សម្ដេច​បន្តថា «​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» មកកាន់​វត្ត​ខ្មែរក្រោម​នេះ មិនមែន ទើបតែ​មាន​ថ្មីៗ​នេះ​ទេ សម្តេច​តេ​ជោ និង​និង​សម្ដេច​បានគិត​គូរ​យូរណាស់​មកហើយ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​ផ្អាក​ជាច្រើន​ឆ្នាំ​ដោយសារតែ​មានធុរៈ​គ្រួសារ​ក្នុងនោះ លោក​ឱ​ពុក​ក្មេក​របស់​សម្តេច​បានទទួល​មរណភាព​នៅ​ឆ្នាំ​២០១៣ និង​អ្នក​ម្តាយបង្កើត​បានទទួល​មរណភាព នៅ​ឆ្នាំ ២០២០ ជាហេតុ​ធ្វើឱ្យ គម្រោង​រៀបចំ​អង្គ​កឋិនទាន ដង្ហែ​មក​វត្ត​ខ្មែរក្រោម​នេះ ត្រូវបាន​ពន្យារពេល​។ នៅ​ឆ្នាំនេះ ជា​ពេលវេលា​ដ៏​សមស្រប​សម្រាប់ ការធ្វើ​អង្គ​កឋិនទាន​ដង្ហែ​មកកាន់​វត្ត​ខ្មែរក្រោម​នាពេលនេះ​។

អង្គ​កឋិនទាន​នេះ​ទទួលបាន​ការជួយជ្រោមជ្រែង គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រោម​ការដឹកនាំ​រៀបចំ​ដោយផ្ទាល់​របស់ សម្តេច ម៉ែន សំអន ព្រមទាំង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មហា​ពុទ្ធបរិស័ទ​ខ្មែរ គ្រប់ទិសទី ប្រកបដោយ​មហា​សទ្ធា​ជ្រះថ្លា​។ ដោយសារ​តែមាន​ការជួយ​សម្របសម្រួល​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ថ្នាក់ដឹកនាំ​ខេត្ត​ត្រា​វិញ​គ្រប់​ជាន់ថ្នាក់​ផងដែរ ទើប​នៅថ្ងៃនេះ យើងទាំងអស់គ្នា អាច​ដង្ហែ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ មកកាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ប្រកបទៅដោយ​សេចក្តី​សប្បាយរីករាយ និង​អំណរ​សាទរ​យ៉ាង​ក្រៃលែង​។

​សម្ដេច​បាន​មានប្រសាសន៍​បន្តទៀតថា​រដ្ឋាភិបាល និង​ប្រជាជន​ខ្មែរ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បងប្អូន​ខ្មែរ​នៅ​គ្រប់ទិសទី តែងតែ​នឹករឭក​គ្នា និង​តែង​ស្កាត់​ជួបជុំគ្នា នៅក្នុង​ឱកាស​ពិធី​បុណ្យទាន ជាពិសេស​ពិធីបុណ្យ​ធំៗ ដូចជា​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន​នេះ ជាដើម​។ នេះ​ជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រព្រឹត្តទៅ ដើម្បី​ភាតរភាព មិត្តភាព និង​សាមគ្គីភាព ក្នុងចំណោម​មហា​ពុទ្ធបរិស័ទ​, និយាយ​ជារួម និង​និយាយ​ដោយឡែក​, ក្នុងចំណោម​បងប្អូន​ខ្មែរ​យើង ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។

​សម្តេច​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​បង្ក​ភាពងាយស្រួល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រស់នៅ និង​គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់ខ្លួន​ជា​រៀង​រហូតមក និង​បន្ត​ថែរក្សា​ពូន​ជ្រុំ​ឱ្យ​រីកចម្រើន រាប់​ជំនាន់​ទៅមុខទៀត ដើម្បី​ចូលរួមចំណែក នៅក្នុង​ការថែរក្សា​បេតិកភណ្ឌ​ដែល​មនុស្សជាតិ​មាន​។

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ក៏បាន​ប្រទាន​ព្រះរាជ​ទ្រព្យ ចូលរួម​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ចំនួន ១ ម៉ឺន​ដុល្លារ​អាម៉េរិក​ស្មើនឹង ២៥១ លាន​​ដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ក៏បាន​សព្វព្រះរាជហឫទ័យ ប្រទាន​ព្រះរាជ​ទ្រព្យ ចូលរួម​អង្គ​កឋិនទាន​នេះ ចំនួន ១ ម៉ឺន​ដុល្លារ​អាម៉េរិក​ស្មើនឹង ២៥១ លាន​ដុង​ផងដែរ​។

បច្ច័យ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច ព្រមទាំង​ក្រុមគ្រួសារ និង​បច្ច័យ​ទទួលបាន​ពីស​ទ្ធា​ជ្រះថ្លា​របស់​មហា​ពុទ្ធបរិស័ទ​ខ្មែរ​ពី​គ្រប់ទិសទី ដែល​នឹង​នាំមក​សង្កត់​ត្រៃ នៃ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​របស់​យើង នាពេលនេះ នឹងត្រូវ​ប្រគេន​ដល់​ព្រះសង្ឃ និង​វត្ត​នានា ដើម្បី​ព្រះចៅអធិការ និង​គណៈកម្មការ​វត្ត ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា រួមមាន​៖
​ទី​១) ប្រគេន​បច្ច័យ​សង្កត់​ត្រៃ​អង្គ​កឋិនទាន​ដង្ហែ​មក​វត្ត​ពោធិ​គិរី​វង្សា​រាម ២៣ ប៊ី​លាន ៨៤២ លាន​ដុង​(​ម្ភៃ​បី​ប៊ី​លាន ប្រាំបី​រយ​សែសិប​ពីរលាន​ដុង​)​។
​ទី​២) បច្ច័យ​សង្កត់​ត្រៃ​ធំ​៥០ លាន​ដុង (​ហា​សិន​លាន​ដុង​)​ទី​៣) បច្ច័យ​សង្កត់​ត្រៃ​សូត្រ​ស្តាំ ២៥ លាន​ដុង (​ម្ភៃ​ប្រាំ​លាន​ដុង​)​។​​ទី​៤) បច្ច័យ​សង្កត់​ត្រៃ​សូត្រ​ឆ្វេង ២៥ លាន​ដុង (​ម្ភៃ​ប្រាំ​លាន ដុង​)​។
​ទី​៥) ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន ៥៧ អង្គ គង់នៅ វ​ត្តេ​ពោធិ​គិរី​វង្សា​រាម ក្នុង​មួយអង្គ​បច្ច័យ​ចំនួន ១២ លាន ៥ សែន​ដុង (​ដប់​ពីរលាន​ប្រាំ​សែន​ដុង​)​។​

​ទី​៦) ជូន​គណៈកម្មការ អាចារ្យ យាយជី​តាជី​ចំនួន ១០៤ នាក់​ក្នុង​ម្នាក់ៗ ២​លាន​៥ សែន​ដុង (​ពីរលាន​ប្រាំ​សែន​ដុង​)​។​​ទី​៧) ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន ១៤២ វត្ត​ក្នុង​ខេត្ត​ត្រា​វិញ ក្នុង ១ វត្ត បច្ច័យ​ចំនួន​២៥១ លាន​ដុង (​ពីរ​រយ​ហាសិប​មួយ​លាន​ដុង​)​។ សរុប ថវិកា ដែល​ត្រូវ​ចំណាយ ក្នុង​អង្គ​កឋិន​ទាំងមូល​ចំនួន ៦០ ប៊ី​លាន ៥៥៦​លាន ៥​សែន​ដុង (​ហុកសិប​ប៊ី​លាន ប្រាំ​រយ​ហាសិប​ប្រាំមួយ​លាន ប្រាំ​សែន​ដុង​)​។

​សម្ដេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ខ្មែរក្រោម​ដែល បាន​បន្ត​ថែរក្សា​បាន នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ ត​ជំនាន់​មកនេះ និង​បាន​អញ្ជើញ​មក​ចូលរួម នៅក្នុង​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​យ៉ាងច្រើន​កុះករ និង​ប្រកបដោយ​សេចក្តី​សប្បាយរីករាយ​ជ្រះថ្លា​ដោយ​បុណ្យ​កុសល​។ សម្ដេច​ក៏ សូម​ព្រះ​បរម​រាជានុញ្ញាត ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ ព្រះមហាក្សត្រ​ខ្មែរ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ ចូលរួម​ចាប់មគ្គផល​ក្នុង​អង្គ​កឋិនទាន​ដ៏​ថ្លៃថ្លា​នេះ​។

សម្តេច​សូម​ជូន​មគ្គផល​កុសល ផល​បុណ្យ ដែល​បានកើត​ចេញពី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​នាពេលនេះ ចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង​បងប្អូន​ខ្មែរ​និង​បងប្អូន​កូនក្មួយ​នៅ​ខេត្ត​ត្រា​វិញ​ទាំងអស់ សូម​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕(​ប្រភព​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​)a bun kathin a bun kathin2 a bun kathin3 a bun kathin4 a bun kathin5 a bun kathin6 

​