» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1139 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120815 នាក់

សកម្មជន​ក្រមុំចាស់​សេង​ធា​រី​ឌឹ​តុលាការ​រាជធានី​ភ្នំពេញ​លទ្ធផល​គឺ​ត្រូវ​លើក​ពេល​សវនាកា​!

 

​ភ្នំពេញ​៖ សកម្មជន​ក្រមុំចាស់​កញ្ញា សេង ធា​រី ជា​អ្នកតស៊ូ​មតិ​ផ្នែក​ច្បាប់ និង​នយោបាយ នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ជា​អ្នកទោស​ពណ៌​លឿន​ទុំ និង​មាន​ពាក់​ខ្នោះជើង​ទាំងសងខាង​ផង ចូលរួម​សាវ​នា​ការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​សំណុំរឿង​ការរៀបចំ​គម្រោង​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ ២០១៩​។a court theary

​កញ្ញា សេង ធា​រី ប្រាប់​កាសែត​ថា ការ​គ្រង​សម្លៀកបំពាក់​អ្នកទោស​ទាំង​មិនទាន់​មានទោស​បែបនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព​របស់​កញ្ញា​ជាមួយ​អ្នកទោស​មនសិការ​ផ្សេងៗ​ទៀត​ដែល​កំពុង​ជាប់ឃុំ​ឃាំង និង​ចង់​បង្ហាញថា ក្នុងសង្គម​កម្ពុ​ជាមាន​ភាពអយុត្តិធម៌​ច្រើន ពោល​ទីណា​ក៏​ជា​គុក​សម្រាប់​អ្នក​ហ៊ាន​តស៊ូ​មតិ​ដែរ​។​​កញ្ញា សេង ធា​រី ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវ​ក​ក្នុងសង្គម និង​បទ​រួមគំនិត​ក្បត់ ក្នុង​សំណុំរឿង​លេខ ១០៤០​ដែលមាន​ជនជាប់ចោទ​ជាង​៤០​នាក់​។​

​ប្លែក​ពី​ជនសង្ស័យ​ផ្សេងៗ​ដែល​តុលាការ​តម្រូវឱ្យ​ស្លៀក​ឈុត​ពណ៌​ទឹកក្រូច​ចូល​សា​វនា​ការ​ក្នុង​ដំណើរ​កាត់ទោស​ដែល​មុននេះ​នាង​បានតែ​ខ្លួន​ក្នុង​សម្លៀកបំពាក់​អ​ប្សា​រា​ចូល​តុលាការ ។​នៅ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ង​តៃ​ទី​៤​មករា​ដែរ គេ​យើង​សង្កេតឃើញ​មាន​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​និង​សកម្មជន​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស សកម្មជន​នយោបាយ សកម្មជន​សង្គម​មួយចំនួន​បានមក​ឃ្លាំមើល​និង​ចូលរួម​លើកទឹកចិត្ត​កញ្ញា សេង ធា​រី និង​សកម្មជន​បក្សប្រឆាំង​បី​រូប​ផ្សេងទៀត​ដែល​ត្រូវ​តុលាការ​នាំមក​សួរដេញដោល​បន្ត​។​

​ដូចគ្នា​ដែរ​អ្នកស្រី សាត ខា សកម្មជន​ដីធ្លី​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​អ្នកស្រី​ក៏បាន​ស្លៀក​ឈុត​អ្នកទោស​មក​គាំទ្រ​កញ្ញា សេង ធា​រី និង​សកម្មជន​បក្សប្រឆាំង​ដទៃទៀត​ផងដែរ​។ អ្នកស្រី​បញ្ជាក់ថា ការ​ស្លៀកពាក់​ដូចនេះ គឺ​ដើម្បី​បង្ហាញ​ការឈឺចាប់​របស់​អ្នកស្រី​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​នឹង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយឆ្នាំ​ដោយ​អយុត្តិធម៌​។​​ទោះជា​​កញ្ញា សេង ធា​វីឌឺយ៉ាងណាក៏នាង ត្រូវបាន​តុលាការ​លើក​ពេល​សាវ​នា​ការ​ទៅនៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ទុកពេល​ឱ្យ​កញ្ញា​និង​មេធាវី​ដាក់​ភស្តុតាង​បន្ថែម​ក្នុងការ​ការពារ​ខ្លួន​វិញ។​a seng theary 

​