» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1076 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120752 នាក់

ប្រធានាធិបតី​អាមេរិក​ថា ៖​លោក​រង់ចាំ​ស្វាគមន៍​សម្តេច​តេ​ជោ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឆាប់​ខាងមុខ​!

​ភ្នំពេញ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​ផ្ញើ​សារ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ជម្រាប់​ថា លោក​រង់ចាំ​ស្វាគមន៍ សម្តេច​តេ​ជោ អញ្ជើញ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ឱកាស​ដ៏​ឆាប់​ខាងមុខ​។a bai hun2

យោងតាម​លិខិត​របស់​ប្រធានាធិបតី​អា​មេ​រិច លោក ចូ បៃ​ដិ​ន ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើងថា រដ្ឋបាល​របស់លោក ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​។ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋអាមេរិក​សង្ឃឹម​ថា​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក នឹង​កាន់តែ​រីកចម្រើន និង​បន្ត​ឆ្ពោះទៅ​សម្រេច​គោលដៅ​រួម​របស់​យើង​នៅក្នុង​តំបន់​។​

​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​គាំ​ទ្រម​ជ្ឈ​ភាព​អាស៊ាន ហើយ​គាំទ្រ​ឥត​ងាករេ​ចំពោះ​និម្មាបនកម្ម​តំបន់​ដែលមាន​អាស៊ាន​ជា​ស្នូល និង​ដែលជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លោក ចូ បៃ​ដិ​ន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ "​ខ្ញុំ​រំពឹងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជ្រាប​រួចហើយ​តាមរយៈ​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក​​ក្នុងការ​ពាំនាំ​ការតាំង​ចិត្ត​របស់ខ្ញុំ​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​ខ្ញុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​។

ខ្ញុំ​សរសេរ​លិខិត​នេះ​គឺ ចង់​ទាក់ទង​ទៅ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយផ្ទាល់​ផងដែរ​ដើម្បី​គូសបញ្ជាក់ថា ខ្ញុំ​រង់ចាំ​ស្វាគមន៍​សម្តេច​អញ្ជើញ​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ឱកាស​ដ៏​ឆាប់​ខាងមុខ​"​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើលិខិត​ឆ្លើយ​ទៅកាន់​ប្រធានាធិបតី​អា​មេ​រិច ចូ បៃ​ដិ​ន វិញ​ផងដែរ ដោយ​សម្តេច​តេ​ជោ​ឡើង​ថា ៖ សម្តេច​អរគុណ លោក​ប្រធានាធិបតី ដែល​បាន​ផ្ញើលិខិត​បញ្ជាក់​អំពី​គោលបំណង​របស់លោក​អញ្ជើញសម្តេច និង​ថ្នាក់ដឹកនាំ​អាស៊ាន ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​គ្រោង​រៀបចំ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ និង​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក បន្ថែមទៀត ក្នុងពេល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​។​

​ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្តេច​ប្តេជ្ញា និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោសហរដ្ឋអាមេរិក ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ។ សម្តេច​មានជំនឿថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ល្អ​មួយ​សម្រាប់​យើង​ផ្លាស់ប្តូ​យោបល់​គ្នា ថា​តើ​ត្រូវធ្វើ​យ៉ាងណា ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សហរដ្ឋអាមេរិក រីកចម្រើន​ទៅមុខ​បន្ថែម​ទៀតហើយ​សម្តេច​ទ​ន្ទឹ​ង​រង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក ចូ បៃ​ដិ​ន និង​ជួប​ជាមួយ​ដោយផ្ទាល់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​៕a bai hun a bai hun1 a bai hun4 a hun asean 

​