» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1160 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120836 នាក់

កញ្ញា ឈឹម ស៊ីថរ ដឹកនាំ អតីត បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​​ទៅ ដាក់​ញ្ញត្តិ ជូន​មេដឹកនាំ​

 

​ភ្នំពេញ​៖​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បានចេញ​មុខ​បាន​ដឹកនាំ​អតីត បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍ ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​។ បន្ទាប់ពី​ដាក់​ញ្ញត្តិ​ជូន​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​រួច បាន​បន្ត​ដាក់​ញ្ញត្តិ​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ​។​a chhim sitho3 

​កញ្ញា ឈឹម ស៊ីថរ បាន​បញ្ជាក់ថា ការដាក់​ញ្ញត្តិ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍ ដោះស្រាយ​វិវាទ ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដោយ​ការទទួលយក​បុគ្គលិក ដែល​នៅ​សេសសល់ ត្រឡប់​ចូលធ្វើការ​វិញ ជាមួយ​ប្រាក់​រំលឹក ការទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្ត​តី​ពី​ការងារ និង​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​សហជីព និង​សកម្មជន​សហជីព ទាំង ១៥​រូប​។​

​ចាប់តាំងពី​ការកកើតឡើង​ដំបូង​វិវាទ​រវាង​បុគ្គលិក​ណាហ្គា​វើ​លដ៍ និង​ក្រុមហ៊ុន​នៅ​ចុងឆ្នាំ​២០២១​មកដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២ ក្រសួង​ការងារ និង​មាន​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជួយ​ជម្រុញ​ការដោះស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់ ជា​លទ្ធផល​មាន​បុគ្គលិក​១៩៦​នាក់ ក្នុងចំណោម​អ្នក​តវ៉ា​សរុប​៣៧៣​យល់ព្រម​ទូទាត់​សំណង​ដើម្បី​បញ្ចប់រឿង​គិត​ត្រឹម​ថ្ងៃទី​២​មិថុនា​។​​សម្រាប់​ក្រសួង​ការងារ​នៅសល់តែ​កម្មករ​ប្រមាណ​១៧៧​នាក់​ទៀត​ទេ​ដែល​នៅ​តវ៉ា ខណៈ​ភាគី​សហជីព​ដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ ថា នៅសល់​កម្មករ​ប្រមាណ​២០០​នាក់​ទៀត​កំពុង​តវ៉ា​។​

​ពី​ខាង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បានបង្ហាញ​ជំហរ​របស់ខ្លួន​រំលេច​លើ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​៨​មិថុនា​ស្ដីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​រួមគ្នា​ថា ការស្នើសុំ​ទាំង​អំបាល​មាណរ​បស់​តំណាង​កម្មករ​គឺ​ក្រុមហ៊ុន​មិនអាច​ធ្វើទៅ​បានទេ ហើយ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​សុំ​ចិត្ត​កម្មករ​ដែល​នៅ​សេ​សល់​ប្រមាណ​១៥៧​នាក់​ទទួលយក​កញ្ចប់​បញ្ចប់​កិច្ចសន្យា​ដោយ​ការទទួលបាន​ថវិកា​បន្ថែម និង​មានឱកាស​ស្វែង​កន្លែង​ការងារ​ផ្សេង​។ ដោយឡែក​កម្មករ​ដែល​អវត្តមាន​ដោយ​គ្មាន​ច្បាប់​រយៈពេល​៦​ខែ​គួរតែ​ត្រឡប់​ចូលធ្វើការ ដើម្បី​ទទួលបាន​ចំណូល​មកវិញ ប្រសើរ​ជាង​ការបន្ត​ការទាមទារ​៕a chhim sitho a chhim sitho1 


​