» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1296 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120972 នាក់

អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន


​ភ្នំពេញ​៖ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ៊ូ រុន​អេង ត្រូវបាន​ចាប់ខ្លួន​ហើយ បន្ទាប់ពី​មានការ​អំពាវនាវ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី​កម្ពុជា​បន្ទាប់ពី​បាន​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក​សម្តេច​។​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​លើកឡើងថា «​គ្មាន​ការលើកលែង​ណាមួយ​ត្រូវបានធ្វើ​សម្រាប់​មនុស្ស​បែបនេះ​ទេ​។ សិទ្ធិ​បញ្ចេញមតិ​ត្រូវបាន​គោរព​តែ​ការ​មួលបង្កាច់​មិនត្រូវ​បាន​អត់ឱន​ឲ្យ​ទេ​។​រពឹសដៃផ្ទៃឆ្អែត​គួរ​ត្រូវធ្វើ​តែបើ​រពឹសដៃ​ដើម្បី​ជាប់គុក​ហើយ​រត់ទៅរក​គេ​ជួយ​បែបនេះ​មិនគួរ​ធ្វើ​ទេ​»​។​a catch thom1 

​សម្តេច​បាន​បន្តថា «​អ្នក​នៅក្រៅ​ប្រទេស​អាច​រួច​ខ្លួន​តែ​អ្នក​នៅក្នុង​ប្រទេស​មិន​រួចខ្លួន​ទេ​ប្រសិន​​មាន​បទល្មើស​។ សង្គម​ស៊ីវិល​ឬ​ជនបរទេស​ឬ​បិតា​សិទ្ធិមនុស្ស​មុន​មានប្រតិកម្ម​ត្រូវ​ពិនិត្យ​ពី​មតិ​ស្ត្រី​នេះ​ជាមុន​បើ​មិន​ចង់​ធ្វើជា​សត្រូវ​ជាមួយ​ច្បាប់​ក​ម្ពុ​ជា​ឬ​ច្បាប់​អន្តរជាតិ​»​។​​សូមបញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លើ​ឈ្មោះ ហ៊ូ រ៉ុ​ន​អេង ពីបទ ញុះញង់​បង្ក​ឲ្យ មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​តែ​គេ​មិនដឹងថា​តើ​បទល្មើស​ចោទ​ចឹ​ង​លើ​អ្នកស្រី​ហូ​រ៉ុ​ន​អេង​ដែល​អ្នកខ្លះ​ថា​ជា​គ្រូបង្រៀន​តើ​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ដែរ​អត់​នោះទេ​?​រង់ចាំ​មើល​ការសម្រេច​របស់​ចៅក្រម​ស៊ើប​សម្រេច​បន្ត​សិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី​កម្ពុជា បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស្វែងរក​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​ហូ រ៉ុ​ន​អេង​» ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​លើកឡើងថា ខុសពី​ការពិត​ថា «​វៀតណាម​ចូល​ដី​ខ្មែរ​»​។​​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​តេ​ជោ បានបង្ហាញ​ការបញ្ចេញមតិ​មិន​ត្រឺ​ម​ត្រូវ​របស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​ហូ រ៉ុ​ន​អេង​» ដែល​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​លើកឡើងថា «​បង្គោលៗ​ហើយ​ប៉ុន្តែ​មនុស្ស​យួន​ចូលក្នុង​ដី​ខ្មែរ​យួន​គ្រប់គ្រង​យូរៗ​ទៅ​ពួក ធ្វើក​ល្បិច​ចោទ​ខ្មែរ​ថា​ជា​ខ្មាំង​ឲ​អ្នកដឹកនាំ ខ្មែរ​សម្លាប់ ចាប់​ដាក់គុក​ឬ​សម្លាប់​អស់​ទៅ ជាយ៉ាងណា​កូនៗ​គួរ​អាណិត​ទេ ?»​។​

​សម្តេច​បាន​បញ្ជាក់ថា «​ពេល Facebook ខ្ញុំ​បង្ហោះ​ពី​សិល្បករ​សិល្បការិនី​ទៅលេង​តាម​ព្រំដែន​ពួក​ជ្រុលនិយម​ចូលមក​លើក​ដែល​ខ្ញុំ​ឆ្លើយ​​តប​ដូច​មានភ្ជាប់​ជូន​។ សូម​សមត្ថកិច្ច​ស្វែងរក​មនុស្ស​នេះ​មក​ចាត់ការ​តាមផ្លូវ​ច្បាប់​ព្រោះ​វា​មិនមែនជា​ការបញ្ចេញមតិ​ទេ​»​។​​សម្តេច​តេ​ជោ បាន​បន្តថា «​ពួក​ជនបរទេស​ដែល​ខិតខំ​រារាំង​ការរើសអើង​ពូជសាសន៍ និង​ប្រឆាំង​ជ្រុលនិយម​ជួយ​មើល​រឿងនេះ​ផង​កុំ​ចាំ​ដល់ពេល​គេ​ញាត់​គុក​ទើប​ស្រែកថា​រំលោភ​សិទ្ធមនុស្ស​ត្រូវ​ជួយ​អប់រំ​ពួកនេះ​ជាជាង​មក​ចោទ​រាជរដ្ឋាភិបាល​»៕a catch thom2 a catch thom3 
​