» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1259 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120935 នាក់

កម្ពុជា​ឡើង ជា​ប្រធាន​វេន​ក្រុម​ប្រទេស ៧៧ និង​ចិន នៅ​សន្និសីទ​អង្គការសហប្រជាជាតិ សម្រាប់​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍

ស្វី​ស​៖ លោក សួន ប្រសិទ្ធ អគ្គរាជទូត និង​ជា​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមករា ឆ្នាំ​២០២៤ បាន​ចូលកាន់​តំណែង​ផ្លូវការ ជា​ប្រធាន​ក្រុម​ប្រទេស​៧៧ និង​ចិន (Group of 77 and China) នៅ​សន្និសីទ​អង្គការសហប្រជាជាតិ សម្រាប់​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍ ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្រាប់​អាណត្តិ​ឆ្នាំ​២០២៤​។​a cambodia g1 

​ក្នុង​កម្មវិធី​ផ្ទេរតំណែង​នេះ​ផងដែរ ក៏មាន​ការចូលរួម​ពី​លោកស្រី អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូត​តង់​ហ្សា​នី និង​ជា​ប្រធាន​ក្រុម​ប្រទេស 77 និង China ដែល​ចប់​អាណត្តិ ផងដែរ​។​​លោកស្រី​អគ្គលេខាធិការ បាន​មានមតិ​ស្វាគមន៍​និង​អបអរ​សារ​ទរ​ចំពោះ​ការចូល​កាន់តំណែង​រប​ស់​កម្ពុជា ជា​ប្រធាន​ក្រុម​ប្រទេស 77 និង China និង​សន្យា​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​កម្ពុជា និង​ក្រុម​ប្រទេស​77 and China​។​​លោក Abdallah Saleh Possi អគ្គរដ្ឋទូត​តង់​ហ្សា​នី និង​ជា​ប្រធាន​ក្រុម​ប្រទេស 77 និង China ចប់​អាណត្តិ បាន​លើក​អំពី​សមិទ្ធផល​ក្នុង​អាណត្តិ​របស់លោក ក្នុងការ​សម្របសម្រួល និង​ការពារ​ប្រយោជន៍​របស់​ក្រុម​ប្រទេស 77 និង China ព្រមទាំង​បង្ហាញ​ការអបអរ​សារ​ទរ​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាណត្តិ​ថ្មី​។​

​អង្គ​ប្រជុំបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរ​សារ​ទរ​ការចូល​កាន់តំណែង​ជា​ប្រធាន​ក្រុម​ប្រទេស 77 និង China របស់​កម្ពុជា ជាមួយនឹង​ការប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការសម្របសម្រួលនិង​បម្រើ​ប្រយោជន៍​ក្រុម ប្រទេស 77 និង China តប​តាម​អាណត្តិ​និង​ការផ្តល់​សេចក្តីទុកចិត្ត​និង​ការសហការ​របស់​សមា​ជិ​ក​។​​សូមបញ្ជាក់ថា​ក្រុម​ប្រទេស​៧៧​បូក​ចិន​( Group of G77 និង China )​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦៤ និង​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១៣៥.​។​ក្រុម G77 មាន​សមាជិក​មកពី​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​១៣៥​ប្រទេស មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​ជាច្រើន​នៅក្នុង​អង្គការសហប្រជាជាតិ រួមមាន​ទីក្រុង​ហ្សឺ​ណែវ ណៃ​រ៉ូ​ប៊ី ប៉ារីស រ៉ូម និង​វី​យែ​ន​។​

​អគ្គលេខាធិការ UNCTAD លោកស្រី Rebeca Grynspan បាន​និយាយថា “​វា​ពិតជា​រំភើប​ដែល​បានឃើញ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងពីរ​អាច​សម្រេចបាន​រាល់​ការងារ​លំបាក​របស់​Group 77 ខណៈដែល​ប្រទេស​ទាំងនោះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជាច្រើន រួមទាំង​បំណុល គ្រោះរាំងស្ងួត សង្គ្រាម ការរំខាន​ពាណិជ្ជកម្ម និង​ការកើនឡើង​នៃ​ភាពក្រីក្រ និង ភាពអត់ឃ្លាន​”​។​​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ក្នុងពេល​បច្ចុប្បន្ននេះ​មាន​មនុស្ស ៣,៣ ពាន់​លាន​នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​បាន​ចំណាយ​ថវិការ​ច្រើន​លើ​ការសង​បំណុល​ជាជាង​ចំណាយ​លើ​វិស័យ​សុខាភិបាល ឬ​ការអប់រំ​។​
​ឆ្នាំ​២០២៤ គឺជា​ខួប​លើក​ទី​៦០​ឆ្នាំ ចាប់តាំងពី​ការបង្កើត UNCTAD និង G77 and China ដែលជា​អ្នកតស៊ូ​មតិ​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅលើ​ពិភពលោក​។​a cambodia g a cambodia g2 
​