» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1228 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120904 នាក់

កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រទេស​និយាយ​ភាសារ​បារាំង លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦


​ប្រទេស​បារាំង​៖ នៅ​ល្ងាច​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​កម្ពុជា សព្វព្រះរាជហឫទ័យ​បាន​យាង​ចូលរួម ក្នុង​ពិធី​បិទ​ប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​១៩ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​​ពិធី​បិទ​ប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​១៩ មានការ​អញ្ជើញ​ចូលរួម​ពី​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ប្រធានាធិបតី​បារាំង រួមទាំង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ហ្វ្រ​ង់​កូ​ហ្វូ​នី​ផ្សេងទៀត​។​a king franco1 

​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន ឱ្យដឹងថា ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៩ នោះ ក៏មាន​ការប្រកាស​ជា​ផ្លូវការ​អំពី​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦​ផងដែរ​។​​គួរ​ជម្រាប​ថា អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ឬ​ហៅ​កាត់​ថា​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៧០ ដោយមាន​ស្ថាបនិក​ដូចជា ព្រះ​បរម​រតន​កោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (​ជា​អតីត​ប្រធានាធិបតី​សេ​ណេ​ហ្កា​ល់​), លោក Habib Bourguiba (​អតីត​ប្រធានាធិបតី​ទុយ​នី​ស៊ី​), លោក Hamani Diori (​អតីត​ប្រធានាធិបតី​នី​ហ្សេ​) ជាដើម​។​

​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ប៉ារីស ហើយ​មាន​សមាជិក ៨៤​ប្រទេស ក្នុងនោះ​មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​៥៤ និង​សមាជិក​មិន​ពេញសិទ្ធិ​៤ ព្រមទាំង​សមាជិក​ជា​រដ្ឋ​សង្កេតការណ៍ ២៦​ប្រទេស​។​​ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្នុងនាម​ជា​រដ្ឋ​សង្កេតការណ៍​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៩១ នៅឯ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤ ក្នុង​សង្កាត់ Chaillot នៃ​ទីក្រុង​ប៉ារីស ហើយ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅ​ខែតុលា ឆ្នាំ​១៩៩៣ នៅឯ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៥ នៅ​ភូមិ Grand-Baie នៃ​ប្រទេស​ម៉ូ​រីតា​នី​។​

​អង្គការ OIF មាន​បេសកកម្ម​ចម្បងៗ​ចំនួន​៤​រួមមាន​៖* លើកកម្ពស់​ការនិយាយ​ភាសា​បារាំង កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​ពិ​ពិ​ធិ​កម្ម​ភាសា​។​* លើកកម្ពស់​សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​
* គាំទ្រ​ដល់​វិស័យ​អប់រំ ការបណ្ដុះបណ្ដាល ឧ​ត្ត​មសិ​ក្សា និង​ការស្រាវជ្រាវ​* កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​សូម​បញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជន​និយាយ​ភាសា​បារាំង​ត្រូវបាន​វាយតម្លៃថា​មាន​ប្រមាណ ៣២១​លាន​នាក់ នៅ​ទូទាំង​ទ្វីប​ទាំង​៥​។ កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ត្រូវធ្វើ​ឡើងជា​រៀងរាល់​២​ឆ្នាំ​ម្ដង​៕a king franco 
​