» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1441 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121117 នាក់

ប្រធាន​សាខា​កាកបាទក្រហម​ខណ្ឌដូនពេញ​ចែក​អំនោយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​អគ្គីភ័យ​២៥​គ្រួសារ​


​ភ្នំពេញ​៖​នៅ​ថ្ងៃ​ពុធ ៤​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១១:៣០​នាទី លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន​កិត្តិ​សយ​អនុសាខា​កាកបាទក្រហម​ខណ្ឌដូនពេញ បាន​អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយក​អំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ ស្ថិតនៅក្នុង​ក្រុមទី​២២១ ផ្លូវ​លេខ​៧២ ភូមិ​១៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​រងគ្រោះ ដោយសារ​អគ្គីភ័យ កាល់ពី​យប់​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ម្សិលមិញ​នេះ ។​a fire sok 

​លោក ប្រធាន​កិត្តិ​សយ​អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែ​គិតគូ​យកចិត្តទុកដាក់​ខ្ពស់បំផុត លើ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ទុក្ខលំបាក​ជ​ន​រងគ្រោះ ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ប្រគល់ជូន​នាពេលនេះ​រួមមាន​៖ អង្ករ​ចំនួន​០១​បាវ ស្មើនឹង​២៥​គីឡូក្រាម​,​មី​០១​កេស​,​ទឹកត្រី​ចំនួន​០១​យួរ​,​ទឹកដោះគោ​ចំនួន​១០​យួរ កំសៀវ​ដាំទឹក​ចំនួន​០១ ធុង​ទឹក​ចំនួន​០១ ខ្ទះ​ឆា​ចំនួន​០១ ថ្នាំដុសធ្មេញ​ចំ​នួ​០១​ឡូ និង សំភារៈប្រើប្រាស​មួយចំនួន រួម​នឹង​ថវិកា​ចំនួន​៨​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ​ផងដែរ ។​

​ក្នុងនោះ លោក​សុខ​ពេញ​វុ​ធ ប្រធាន​កិត្តិ​សយ​អនុសាខា និង ភរិយា បាន​ឧបត្ថម្ភ ថវិកា​ក្នុង​១​គ្រួសារ ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង ព្រះ​ឃោ​សា​វិសុទ្ធិ ទូត ម៉េង​ឈុន ព្រះចៅអធិការ​វត្ត ស្តីទី​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ នូវ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល និង គ្រឿងឧបភោគ​-​បរិភោគ មួយចំនួន​ទៀតផង​ដៃរ ៕a fire sok1 a fire sok2 a fire vut 

​