» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2257 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238806 នាក់

អតីតនិងជាបេក្ខជនប្រធានាធិបតីលោកដូណាល់ត្រាំត្រូវគេបាញ់ភ្លាមឃាតកត្រូវបានបាញ់សម្លាប់

អាមេរិក​៖​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​រងរបួស​ក្បាល​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ លោក​«​មិន​អី​ទេ​»​។ នេះ​បើ​យោងតាម​ក្រុម​យុទ្ធនាការ​របស់លោក បន្ទាប់ពី​មានការ​បាញ់ប្រហារ​ក្នុងទិសដៅ​របស់លោក​នៅ​ឯ​ការប្រមូលផ្តុំ​យុទ្ធនា​ការឃោសនា​មួយ​ក្នុង​រដ្ឋ Pennsylvania ។​a donal 

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​យុទ្ធនាការ​របស់លោក Trump បាន​និយាយថា បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ បានទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ​។ លោក​បាន​ទៅ​ទីក្រុង Butler ក្នុង​រដ្ឋ​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ដើម្បី​ធ្វើការ​ឃោសនា​។​​លោក Steven Cheung ជា​អ្នកនាំពាក្យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​លោក​ប្រធានាធិបតី Trump ថ្លែងអំណរគុណ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ក្រុម​សង្គ្រោះបន្ទាន់​ចំពោះ​សកម្មភាព​ដ៏​រហ័ស​របស់​ពួកគេ​ក្នុងអំឡុងពេល​មាន​ទង្វើ​ដ៏​សាហាវ​នេះ​។ លោក​មិន​អី​ទេ ហើយ​កំពុង​ត្រូវបាន​គេ​ពិ​និត្យនៅ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ​»​។​

​ហ្វូង​អ្នកចូលរួម​បានឮ​សំឡេង​ផ្ទុះ​ប៉័ងៗ​ជាច្រើន​ដែល​ស្រដៀង​នឹង​ការបាញ់​អាវុធ​ធុន​តូច​មុនពេល​ដែល​អតីត​ប្រធានាធិបតី​បាន​យកដៃ​ស្ទាប​មុខ​ម្ខាង​របស់លោក​ហើយ​ក្រាបចុះ​។ លោក​ត្រូវបាន​ក្រុម​អង្គរក្ស​សម្រុកចូល​ការពារ​ភ្លាមៗ ហើយ​អាច​ត្រូវបាន​គេ​ឮ​លោក​ស្រែកថា «​ឱ្យ​ខ្ញុំ​យក​ស្បែកជើង​ខ្ញុំ​សិន​» មុនពេល​ដែល​លោក​ក្រោកឈរ​ឡើងវិញ​នោះ​មាន​កង​ភ្នាក់ងារ​ការពារ​បាន​ព័ទ្ធ​ការពារ​លោក​យ៉ាង​ណែន​។​
​បន្ទាប់មក ដោយមាន​ហូរឈាម​ចេញពី​ត្រចៀក​ខាងស្តាំ លោក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា «​ចាំ​បន្តិច​» ។ បន្ទាប់មក លោក​បាន​លើក​កណ្តាប់​ដៃស្តាំ ហើយ​ធ្វើ​កាយវិការ​ខឹង​សំដៅ​កន្លែង​មួយ​នៅ​ចំ​កណ្តាល​ហ្វូងមនុស្ស ហើយ​និយាយ​ពាក្យ​ដដែល​បី​ដង​។ ស្តាប់ទៅ​ដូចជា​ពាក្យ​ថា «​ប្រយុទ្ធ​, ប្រយុទ្ធ​, ប្រយុទ្ធ​» ។ជាបន្ទាន់បន្ទាប់ពីការបាញ់មិនដល់ពីរវិនាទីផងខ្មាន់កាំភ្លើងតរុេះបានសន្តិសុខការពារលោកត្រាំបាញ់សំដៅរកទីតាំងបាញ់តបដែលជាតំបន់ស្តិសុខការពារសម្លាប់ខ្មាន់កាំភ្លើងបានភ្លាមដែរ។

តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​ទីភ្នាក់ងារ​សំងាត់​( Secret Service) បានចេញ​សេចក្តីថ្លែងការណ៍​ឱ្យដឹងថា ខ្មាន់កាំភ្លើង​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ខាងលើ បាន​បាត់​បង់ជីវិត​ហើយ ស្របពេល​អ្នកចូលរួម​ព្រឹត្តិការណ៍​ម្នាក់ ក៏បាន​ស្លាប់​ផងដែរ រីឯ​២​នាក់​ទៀត​បាន​រងរបួស​។ ក្រោយ​រួចខ្លួន​ពី ការប៉ុនប៉ង​ធ្វើឃាត​នោះ លោក ត្រាំ បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ Truth Social របស់លោក យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ត្រូវបាន​គេ​បាញ់ ដោយ​គ្រាប់កាំភ្លើង បាន​ហោះ​ទម្លុះ​ផ្នែក​ខាងលើ នៃ​ស្លឹកត្រចៀក​ខាងស្តាំ​របស់ខ្ញុំ​។ ឈាម​បាន​ហូរ​ចេញមក​ច្រើន​»​។​

​នៅពេល​ស្នូរ​កាំភ្លើង​បន្លឺឡើង លោក ត្រាំ ត្រូវគេ​មើលឃើញថា បាន​យកដៃ​ខ្ទប់​ត្រចៀក​ខាងស្តាំ​របស់លោក រួច​ហើយក៏​ក្រាបចុះ​។ ភ្លាមៗ ក្រុម​ភ្នាក់ងារ Secret Service ក៏បាន​ស្ទុះ​មក​ឡោមព័ទ្ធ​ការពារ​រូបលោក​។ ប្រមាណ​ជា​១​នាទី​ក្រោយមក ពួកគេ​បាន​អមដំណើរ​លោក ត្រាំ ចុះ​ពីលើ​វេទិកា​ថ្លែង​សារ ដើម្បី​ចូលទៅ​កាន់​រថយន្ត​១​គ្រឿង ដែល​នៅ​ឈប់​រង់ចាំ​។ ទីភ្នាក់ងារ Secret Service និង​យុទ្ធនាការ​របស់ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​អតីត​ប្រធានាធិបតី មាន​សុវត្ថិភាព ក្រោយ​ការបាញ់ប្រហារ ដែល​បាន​កើតឡើង​នៅ​ទីក្រុង Butler នៃ​រដ្ឋ Pennsylvania​។​

​គួរ​បញ្ជាក់ថា បើតាម​ទីភ្នាក់ងារ Secret Service ប្រភព​នៃ​ការបាញ់ប្រហារ​នោះ គឺ​ចេញមក​ទីតាំង​ខ្ពស់​មួយ នៅ​កន្លែង​ស្ថិត​ក្រៅ​តំបន់ ដែល​ត្រូវបាន​ធានា​សុវត្ថិភាព​ដោយ Secret Service​។ ការប៉ុនប៉ង​ធ្វើឃាត​លោក ដូ​ណា​ល់ ត្រាំ នេះ កើតមានឡើង មិន​ដល់​រយៈពេល ៤​ខែ នោះឡើយ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ជា​ពេល​លោក ត្រាំ ត្រូវ​ប្រកួតប្រជែង​សាជាថ្មី ជាមួយ​ប្រ​ធានា​ធីប​តី​អាមេរិក​បច្ចុប្បន្ន គឺ​លោក ចូ បៃ​ដិ​ន​។ លោក ត្រាំ ធ្លាប់បាន​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ក្រោយ​ចាញ់​លោក បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២០៕a donal1 a donal2 a donal3 a donal4 a donal5 

​