» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12221 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118503 នាក់

កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​?

​វៀតណាម​៖​ស្ដ្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Nguyen Thi Minh Phung អាយុ​៤៣​ឆ្នាំ ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​នៅ​តុលាការ​វៀតណាម នៅក្នុង​បទ​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិ​ការរត់ពន្ធ​មាស​ខុសច្បាប់ ចំនួន​៦​តោន ដែលមាន​តម្លៃ​ប្រមាណ​ជាង​៣៤០​លាន​ដុល្លា​អាមេរិក​។ ទន្ទឹមគ្នានេះ ម្ចាស់​ហាង​មាស​មួយកន្លែង​ក្នុង​ទីក្រុង​ហាណូយ និង​ម្ចាស់​ហាង​មាស​មួយកន្លែង​ទៀត​នៅ​ទីក្រុង​ហូជីមិញ រួមជាមួយ​ជនសង្ស័យ​២២​នាក់​ផ្សេងទៀត ក៏​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រត់ពន្ធ​មាស​ពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​។​a gold vn1 

​ម្ចាស់​ហាង​មាស យីហោ Phuc Hang នៅ​ទីក្រុង​ហាណូយ ឈ្មោះ Dang Thi Thanh Hang អាយុ ៦៤​ឆ្នាំ បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។ អាជ្ញាធរ​វៀតណាម​ជឿជាក់ថា ម្ចាស់​ហាង​លក់​មាស Phuc Hang តែម្នាក់ឯង មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​មាស​ជិត ៣០០ គីឡូក្រាម​។ តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​វៀតណាម នៅក្នុង​ករណី​រត់ពន្ធ​មាស​ខុសច្បាប់ អាជា្ញធរ​បាន​បើក​ការស៊ើបអង្កេត​តាំងពី​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ មកម្ល៉េះ មុននឹង​ឈានដល់​ការចាប់ខ្លួន​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​អាជ្ញាធរ​វៀតណាម​ដដែល​បន្ថែមថា ការស៊ើបអង្កេត​រកឃើញ​បណ្តាញ​ជា​បុគ្គល​ពាក់ព័ន្ធ​នានា និង​ជំនួញ​ខុសច្បាប់​នេះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​សកម្មភាព​វាយឆ្មក់ និង​រឹបអូស​មាស នៅ​ខេត្ត​Tay Ninh​។​​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប អាជា្ញធរ​វៀតណាម​ចាប់បាន​មាស ចំនួន ៧៦​ដុំ រួម​នឹង​រូបិយប័ណ្ណ​បរទេស​មួយចំនួន​។ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន បាន​ឆ្លើយ​សារភាពថា មាស​ដែល​រត់ពន្ធ​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម គឺ​បង្កប់​ក្នុង​ឡាន​ដឹក​ទឹកកក​។ ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ មាស​ជាង​៦​តោន​ត្រូវបាន​លួច​ដឹកជញ្ជូន​នាំចូល​ទៅក្នុង​ប្រទេស​វៀត​ណា​ម​។​
Publicité
​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌី​ប៉ូ​ឡា បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​RFI​នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​ថា មាស​ដែល​ចាប់បាន​នៅ​វៀតណាម មិនមែនជា​មាស​របស់​កម្ពុជា​នោះទេ​។ លោក អ៊ឹង ឌី​ប៉ូ​ឡា បាន​បដិសេធ ដោយ​សំអាងថា ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០២១​មកដល់​ត្រឹម​ចុងខែ​មីនាឆ្នាំ​២០២៤​នេះរោងចក្រ​ចម្រាញ់​រ៉ែ​មាស​ទាំង​៦ ទីតាំងនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ចម្រាញ់​បាន​មាស​ប្រមាណ​១០,៥​តោន​ប៉ុណ្ណោះ​។

ក្នុងចំណោម​រ៉ែ​មាស​សរុប​ដែល​គេ​ចម្រាញ់​បាន មាន​៩,៩០ តោន​ត្រូវបាន​ក្រុមហ៊ុន​អូស្ដ្រាលី​នាំយកទៅ​ចម្រាញ់​ជា​ផលិតផល​សម្រេច នៅ​ប្រទេស​អូស្ដ្រាលី និង​នៅសល់​មាស​ជាង​៦០០​គីឡូក្រាម​ប៉ុណ្ណោះ ដែលជា​របស់​រោងចក្រ​៥​ផ្សេងទៀត​។ មន្ដ្រី​នាំពាក្យ​រូបនេះ​មិន​ភ្លេច​បញ្ជាក់ថា មាស​ដែល​នៅសល់​ពី​ការនាំ​ចេញទៅ​អូស្ដ្រាលី ជាង​៦០០​គីឡូក្រាម​ទៀត ត្រូវបាន​កត់ត្រា​ទិន្នន័យ​ច្បាស់លាស់ និង​មាន​លិខិត​ពិនិត្យ​បញ្ជាក់​ពី​ក្រសួង​រ៉ែ និង​ថាមពល និង​អន្ដរក្រសួង​សម្រាប់​ការលក់ដូរ​ក្នុង​ទីផ្សារ​។​​គួរ​ជម្រាបជូន​ថា នៅ​កម្ពុ​ជាមាន​រោងចក្រ​ចំនួន​៦ កំពុងដំណើរការ​ចម្រាញ់​រ៉ែ​មាស​។ ក្នុងនោះ​មាន​២​ទីតាំងនៅ​ខេត្តមណ្ឌលគិរី ២​ទីតាំងនៅ​ខេត្តព្រះវិហារ ១​ទីតាំងនៅ​ខេត្តក្រចេះ និង​១​ទីតាំង​ទៀត​នៅ​ខេត្តកំពង់ធំ​៕(​វិទ្យុ​បារាំង​)a gold vn a gold vn2 a gold vn3 

​