» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12141 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118423 នាក់

សម្តេច​ធិបតី​ចាត់ទុក​ព្រលានយន្តហោះ​ថ្មីនៅស្រុកកណ្តាលស្ទឹង​ជា​និមិត្តរូប​នៃ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​

​កណ្តាល​៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ដែលមាន​តម្លៃ​តម្លៃ​វិនិយោគ ១,៥០០​លាន​ដុល្លារ គឺជា​និមិត្តរូប​នៃ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ក្រោម​ម្លប់​សន្តិភាព​។​a manet aiport7 

​ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ភាពចុះ​ត្រួតពិនិត្យ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​នេះ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សមិទ្ធផល​ទាំងនេះ​ព្រលានយន្តហោះ​ថ្មី (​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​) វា​ជា​និមិត្តរូប នៃ​ការរីកចម្រើន​របស់​ប្រទេស​យើង កន្លែង​នេះ​ជា​និមិត្តរូប​នៃ​ការ​ប្រែក្លាយ​ប្រទេស​ដែល​សង្គ្រាម ការប្រយុទ្ធ​គ្នា ប្រទេស​ដែល​ប្រជាពលរដ្ឋ​ទសវត្ស​ទី​៧០ ព្រលានយន្តហោះ​យើង​ប្រើប្រាស់​សម្រាប់​ដឹក​មនុស្ស​ចេញ​ទេ […] ក្រោយមក​យើង (​កម្ពុជា​) មានការ​អភិវឌ្ឍ​ហើយ​ព្រលានយន្តហោះ​នេះ​ធ្វើ​ថ្មី គឺ​ដោយសារ​កម្ពុ​ជាមាន​សន្តិ​ភាព បើ​ប្រទេស​គ្មាន​សន្តិភាព យើង​មិនបាច់​ធ្វើ​ព្រលានយន្តហោះ​តម្លៃ ១,៥០០​លាន​ដុល្លារ​ទេ សូម្បី​ក្រុមហ៊ុន​មិន​ហ៊ាន​ដាក់ទុន​ផង ស៊ូ​ទុក​លុយ​នៅក្រៅ​ប្រទេស​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ឡើង​ថា យន្តហោះ​អាមេរិក បាន​ចុះ​នៅ​ប្រទេស​កម្ពុជា ពេល​មាន​សង្គ្រាម ភាគច្រើន គឺ​ចុះ​ដឹក​ជម្លៀស​ប្រជាពលរដ្ឋ​។ ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ថ្មី គឺជា​និមិត្តរូប​នៃ​ការ​ប្រែក្លាយ​ប្រទេស​មាន​សង្គ្រាម​ការប្រយុទ្ធ​គ្នា ប្រទេស​ដែល​កាល​អំឡុង​ឆ្នាំ​៧០ ព្រលានយន្តហោះ​ភាគច្រើន ប្រើ​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញ​ទេ ទៅជា​ប្រទេស​ត្រូវ​បន្ថែម​ពង្រីក​អាកាសយានដ្ឋាន​ទទួលភ្ញៀវ​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ ជា​និមិត្តរូប​បង្ហាញឱ្យឃើញ​ជំនឿ​ចិត្ត​របស់​អ្នកវិនិយោគ​លើ​សុខសន្តិភាព និង​ស្ថេរភាព​នៅ​កម្ពុជា​។ ដូច្នេះ អ្នក​វិនិយោគិន​ហ៊ាន​យក​ថវិកា​ដ៏​ច្រើន​មក​វិនិយោគ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ អាកាស​យន្ត​ដ្ឋា​ន គឺ​ដោយ​សារបាន​មើលឃើញ​គិត​វែងឆ្ងាយ​ទៅ​អនាគត​ថា កម្ពុ​ជាមាន​ស្ថេរភាព និង​សន្តិភាព​ទៅមុខទៀត ទើប​ក្រុម​អ្នក​វិនិយោគិន​បណ្តាក់ទុន​វិនិយោគ ត្រង់ចំណុច​នេះ គឺជា​និមិត្តរូប​ដ៏​ធំ​ណាស់​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា តាម​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ហើយ​គ្រោង​វិនិយោគ​គម្រោង​ផ្លូវ​នាវា​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ នៅ​ជិត​តំបន់​ព្រលានយន្តហោះ​តេ​ជោ ដែលមាន​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ជិតគ្នា​។​​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ត្រូវបាន​ចាត់​ចំនាត់ថ្នាក់​ជា​ប្រភេទ 4F គឺ​ប្រភេទ​អាកាសយានដ្ឋាន​ធំ អាច​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាចឱ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង​យន្តហោះ Boeing 747-800 ចុះចត​បាន​។ ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា​អភិវឌ្ឍ​ព្រលានយន្តហោះ​ថ្មី​នេះ​ឱ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​។​​បើតាម​តាម​លោក​ម៉ៅ​ហា​វា​ណ្ណា​ល់​រដ្ឋមន្ត្រី​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ី​វី​ល​បាន​ឲ្យ​ដឹងថា​៖​គិត​ត្រឹម​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F ដំណាក់កាល​ទី​១ សម្រេចបាន​ប្រមាណ ៦៦​ភាគរយ និង​បាន​ចំណាយ​ទឹកប្រាក់​សរុប​សម្រាប់​ការសាងសង់​ចំនួន ៩៦១​លាន​ដុល្លារ​អាមេរិក នៃ​គម្រោង​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន ១,៥០០​លាន​ដុល្លារ​អាមេរិក​៕a manet aiport1 a manet aiport4 a manet aiport5 

​