» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3354 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123030 នាក់

ទន្សោង​ក្នុងព្រៃ​សហគមន៍​ប្រាំបី​មុម​ងាប់​បន្តបន្ទាប់​ដោយសារ​ជាប់អន្ទាក់​ក្នុង​ក្រុមហ៊ុន​ចម្ការ​អំពៅ កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ តំណាង​គណៈកម្មការ​ស​ហគ​មន៍​ព្រៃឈើ​ប្រាំបី​មុម ដែល​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា សត្វ​ទន្សោង​នៅក្នុង​ព្រៃ​សហគមន៍​ប្រាំបី​មុម បាន​ងាប់​ជាច្រើន​ក្បាល ដោយ​សារបាន​កំពុង​ប្រឈមមុខ​នឹង​អន្ទាក់​ក្នុង​ក្រុមហ៊ុន​ចម្ការ​អំពៅ កំពង់ស្ពឺ ស៊ូ​ហ្គា​រ នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​a ox die4 

​តំណាង​សហគមន៍​ប្រាំបី​មុម ប្រាប់ថា​សហគមន៍​បាន​ប្រទះឃើញ​សត្វ ទន្សោង​ងាប់​ជា​បន្តបន្ទាប់ ដោយ​សត្វ​ទន្សោង​ទាំងនេះ បាន​ជាប់អន្ទាក់​ក្នុង​ដី​ក្រុមហ៊ុន​ចម្ការ​កំពង់ស្ពឺ​សូ​ហ្គា​រ ហើយ​រត់​ចូលមក​ក្នុងព្រៃ​សហគមន៍ ដោយ​សត្វ​ទន្សោង​ខ្លះ បាន​រត់​មក​ទាំង​ជាប់អន្ទាក់​ជើង ក៏មាន​។ នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣​គណៈកម្មការ​សហគម​ន៍​ព្រៃឈើ​ប្រាំបី​មុម សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ដេញចាប់​សត្វ​ទន្សោង​ស្ទាវ​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ជើង​ដើម្បី​កាត់​ខ្សែ​អន្ទាក់​ចេញ នឹងដាក់​ថ្នាំ​ព្យាបាល​របួស ។​កាលពី ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣​។ មាន​សត្វ​ទន្សោង​មេ​មួយ​ក្បាល​ជាប់អន្ទាក់​ព្រាន​ទាំង​ជើង​មុខ​ទាំង​ជើង​ក្រោយ​ដាច់​ខ្សែ​រស់នៅ​លំបាក​វេទនា​អស់​ជាច្រើន​ខែ ឥឡូវ​ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​ដោយសា​ស្នាដៃ​ពួក​ព្រាន​ដាក់​អន្ទាក់​បាត់​ហើយ​។​

​ដោយឡែក កាលពី​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២៣ គណៈកម្មការ​សហគម​ន៍​ប្រាំបី​មុម​ដើរល្បាត​បាន​ជួប​ទន្សោង​បា​មួយ​ក្បាល​បាន​ស្លាប់ ដោយសារ ជាប់អន្ទាក់​ពួក​ព្រាន​មក​ស្លាប់​នៅក្នុង​តំបន់​អភិរក្ស​ផងដែរ​។​
​តំណាង​សហគមន៍​បាន​បន្ថែមទៀតថា កន្លងមក​សហគមន៍​បាន​សហការ​ជាមួយ​សន្តិសុខ​យាម​ចម្ការ​អំពៅ​កំពង់​ស៊ូ​ហ្គា​រ ហើយ​បាន​ចូល​ដោះ​អន្ទាក់​ជា​បន្តបន្ទាប់ ប៉ុន្តែ ក្រោយមក​សន្តិសុខ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ចូល ល្បាត​ដើម្បី​ដោះ​អន្ទាក់​ទៀត​ទេ ។ លើសពីនេះទៅទៀត បានធ្វើការ​គំរាមកំហែង​សហគមន៍​ថែម​ទៀតផង​។​​ប្រជាពលរដ្ឋ​សហគមន៍​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែល​ចូល​ចិ​ត្ដ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ធ្វើជា​មុខរបរ​មេត្តា​បញ្ឈប់​ទៅ នេះ​គឺជា​មុខរប​ខុសច្បាប់​និង​សូម​ឲ្យ​ក្រសួងបរិស្ថាន​ជួយ​ពិនិត្យ​ករណី​យ៍​នេះ​ផងដែរ ។a ox die a ox die1 a ox die3 

​