» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11332 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117614 នាក់

ខែមករា​២០២៤ កម្ពុជា អនុម័ត​លើ​វិនិយោគ​មាន​ទំហំ​ទឹកប្រាក់​សរុប​ជិត ១៩០​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង២ម៉ឺន​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក ផលិតកម្ម​ចំនួន ៣២​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង ១៨៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ប្រមាណ​ជិត ២៩​ពាន់​កន្លែង​នៅក្នុង​ខែមករា​ឆ្នាំ​២០២៤​។a invets project

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ជាការ​កត់សម្គាល់ គម្រោង​វិនិយោគ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ប្រចាំខែ​រួមមាន (១) គម្រោង​បង្កើត រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ​ស្រុក​សំរោង ខេត្តតាកែវ (២) គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​, កង់​, រ៉ឺម៉ក (​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (៣) គម្រោង​បង្កើត​រោងចក្រ កែច្នៃ​អាលុយមីញ៉ូម​, ដែក និង​ទង់ដែង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង (៤) គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។

​ក្នុង​គម្រោង​ខាងលើ ទុនវិនិយោគ​ប្រមាណ​ជាង ៧៨% មាន​ប្រភព​មកពី ប្រទេស​ចិន​, ៩,៦៥% មកពី​ប្រទេស​សិង្ហ​បុរី​, ៥,៣៤% មកពី​សហរដ្ឋ​អាម៉េរិក​, ៣,៥៥% មកពី​សាធារណរដ្ឋ​កូរ៉េ​, និង ២,៧៣% មកពី​ប្រភព​ក្នុងស្រុក​។ គម្រោង​វិនិយោគ​ទាំងនេះ ផ្តោតលើ​វិស័យ​ឧស្សាហកម្ម​ទាំងស្រុង​។​សម្រាប់​ឆ្នាំ​២០២៤​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី ៧​នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​គោលនយោបាយ​គន្លឹះ​សំខាន់ៗ ដើម្បី​សម្រេច​គោលដៅ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤»​ដែលជា​កម្មវិធី​ផ្នែក​ទន់​សម្រាប់​ជា​គំនាស់​ដោះស្រាយ​បញ្ហា​ជាប់គាំង​និង​រក​ការវិនិយោគ​ថ្មីៗ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤» ជា​ជំហាន​ជាក់ស្តែង​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជា​គោលដៅ​ពិសេស​សម្រាប់​ការដោះស្រាយ ដូច្នេះហើយ​បាន​រាជរដ្ឋាភិបាល​ដាក់ចេញ​កម្មវិធី​ពិសេស​ក្នុង​ខេត្ត​ទាំងពីរ​នេះ​។