» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1804 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195654 នាក់

ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ

 

ខេត្តកណ្តាល៖ករណីសហគ្រាស គ្រីអេត ប្រ៊ីដ (SAHAKREAS CREATE BRIDGE) ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានប្រកាសបិទលែងដំណើរការ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ចប់ដោយសន្តិវិធី ដោយភាគីសហគ្រាសបានឯកភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតសរុបជាង២០០នាក់ រួមទាំងបងប្អូនស្ត្រីមានផ្ទៃពោះ។នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។a worker adbred1 

លោក ស៊ុន មេសា បញ្ជាក់ថា ករណីត្រូវបានដោះស្រាយបញ្ចប់ដោយកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ស្របច្បាប់ចំនួន៤ចំណុចរួមមាន៖ ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥ភាគរយ និងប្រាក់ឈ្នួលដែលកម្មករនិយោជិតត្រូវទទួលរហូតដល់ពេលចប់កិច្ចសន្យាការងារ។ ទន្ទឹមនឹងនេះ ស្ត្រីមានផ្ទៃពោះចាប់ពី៩ខែក៏ទទួលបានប្រាក់លំហែមាតុភាពចំនួន៥០ភាគរយពីក្រុមហ៊ុនផងដែរ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ “ក្រុមការងារក្រសួងបានដោះស្រាយយ៉ាងលឿន និងយកចិត្តទុកដាក់បំផុតជូនបងប្អូនកម្មករ ហើយមកទល់ពេលនេះកម្មករនិយោជិតប្រមាណជិត៦០ភាគរយបានទទួលប្រាក់ឈ្នួល និងអត្ថប្រយោជន៍របស់ខ្លួនតាមការសម្របសម្រួល ខណៈក្រុមហ៊ុននឹងបន្តអនុវត្តការទូទាត់ជូនកម្មករនិយោជិតដែលនៅសេសសល់ឱ្យបានគ្រប់ចំនួនតាមការឯកភាព”។

ទន្ទឹមនេះ ក្រសួងការងារក៏នឹងចាត់ក្រុមការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចុះជួយសម្របសម្រួលស្វែងរកឱកាសការងារថ្មីជូនបងប្អូនកម្មករនិយោជិតដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគេអាចបន្តមានការងារ និងប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ៕a worker adbred