» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 34065 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076231 នាក់

បន្ទាប់ពីមន្ត្រីនិងអាជ្ញាធរបើកប្រតិបត្តិការលើសផែនការរកទំនិញថៃខុសច្បាប់ចាប់មនុស្ស៩នាក់ដាក់គុកបិទក្រុមហ៊ុនមក គយនិងសភាពាណិជ្ជកម្មជួបគ្នារកដំណោះស្រាយ!

 

ភ្នំពេញៈនារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ មានការរៀបចំកិច្ចពិភាក្សាបន្ទាន់មួយរវាង ឯកលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។a kun lim2 

កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងក្នុងគោលបំណងស្តាប់ និងប្រមូលរាល់ក្តីកង្វល់របស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមនានា៖

ផលប៉ះពាល់ និងបញ្ហាគន្លឹះដែលបានលើកឡើង៖សង្វាក់ផលិតកម្ម៖ វិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញពីសំណាក់អាជ្ញាធរដែនដីមួយចំនួន បានបង្កការរំខានធ្ងន់ធ្ងរដល់ចង្វាក់ផលិតកម្មប្រចាំថ្ងៃរបស់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs)។

វិបត្តិហិរញ្ញវត្ថុ៖ ការផ្អាកផលិតកម្មបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។នីតិវិធីរបស់អាជ្ញាធរ៖ ការចុះត្រួតពិនិត្យមួយចំនួនខុសនីតិវិធីច្បាប់ និងខ្វះការសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយជំនាញ ព្រមទាំងការផ្សព្វផ្សាយរូបភាពបង្ក្រាបលើបណ្តាញសង្គមបានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ។

សេចក្តីសន្និដ្ឋាន និងលទ្ធផល៖គយនិងសភាពាណិជ្ជកម្មកម្ពុជាបានដាក់ចេញសំណូមពរថា;១. ប្រកាន់ខ្ជាប់យន្តការច្បាប់៖ ត្រូវបែងចែកឱ្យដាច់រវាងទំនិញគេចពន្ធខុសច្បាប់ និងទំនិញ ឬវត្ថុធាតុដើមនាំចូលស្របច្បាប់។២. ស្នើសុំកិច្ចអន្តរាគមន៍៖ ស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នីតិវិធីចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ ក្នុងគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ច។

សូមបញ្ជាក់ថាបើតាមសម្តេចតេជោហ៊នសែនក្នុងនាមប្រមុខរដ្ឋស្តីទីបានប្រកាសឲ្យទប់ស្កាត់បទល្មើសលួចនាំចូលទំនិញគេចពន្ធតាមព្រុំដែនគោករវាងកម្ពុជាថៃដែលត្រូវបានបិទតែប៉ុណ្ណោះ។ប៉ុន្តែបន្ទាប់ពីមានអនុសាសន៍ប្រមុខរដ្ឋស្តីទីលោកចាងហ្វាងកាសែតផែងវណ្ណៈដែលគេជឿថាមានមន្ត្រីនគរបាលយុត្តធម៌បោះព្រុយ៉ុងឲ្យបានចុះឆ្កឹះរកទំនិញសៀមនៅតាមឃ្លាំងសាច់បង្កកកនៅក្នុងខណ្ឌឬស្សីកែវហើយក៏មានមន្ត្រីមួយចំនួនថ្នាក់អាជ្ញាធរផ្តើមពីខណ្ឌរហូតដល់ខេត្តរាជធានីចាប់ផ្តើមធ្វើប្រតិបត្តការក្រោមរូបភាពរកទំនិញថៃខុសច្បាប់ដោយចាប់ដកហូតនិងហាមប្រាមការប្រើនិងលក់ដូទំនិញថៃ។ជាក់ស្តែងកាលពីថ្ងៃ១៧មិថុនាក៏បែកធ្លាយអាជ្ញាធរខណ្ឌព្រែកព្នៅចុះអុកឡុកក្រុមហ៊ុនL192ដែលជាក្រុមហ៊ុនដឹកជញ្ជូននិងលក់ទំនិញអនឡាញរកឃើញទំនិញម៉ាកថៃ១កញ្ច្រែងសោះរហូតដល៎ម្ចាស់ក្រុមហ៊ុនផុសវិដេអូតវ៉ារកយុត្តិធម៍។ជាមួយគ្នានោះតុលាការរាជធានីបានចាប់ដាក់គុកមនុស្ស៩នាក់ដោយចោទប្រកាន់ពីបទលួចនាំចូលនិងបន្លំទំនិញ។

ករណីអស់នេះមហាជនចាត់ទុកថាមន្ត្រីនិងអាជ្ញាធរចុះអនុវត្តធ្វើលើសផែនការដែលឲ្យរកទំនិញថៃគេចពន្ធ។ព្រោះថាមកដល់ថ្ងៃនេះខាងរាជរដ្ឋាភិបាលមិនបានចេញប្រកាសបិទការនាំចូលទំនិញថៃទេ។ចឹងការពហិការទំនិញថៃវាគឺជាមនសិការរបស់ប្រជាពលរដ្ឋដែលបើតាមសម្តេចតេជោបើឈប់ទិញទំនិញថៃថៃនឹងបាត់ចំណូល១០ពាន់លានដុល្លារក្នុង១ឆ្នាំ។តែមិនមែនឲ្យដើរបង្ក្រាបចាប់មនុស្សដាក់គុកបិទក្រុមហ៊ុនរបស់ប្រជាពលរដ្ឋចឹងទេ។ម្យ៉ាងមកដល់ថ្ងៃនេះទាំងគយទាំងមន្ត្រីកបបនិងសមត្តកិច្ចច្រកទ្វារមិនមានអ្នកម្នាក់មានកំហុសទេ?។a kun lim a kun lim1 a kun lim3 a kun lim4 a kun lim5 a kun lim6 a kun lim7 

S