» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1247 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120923 នាក់

សំបុត្រ​ប្រធានាធិបតី​ត្រាំ​២​ច្បាប់​ផ្តាំមកសម្ដេច​តេ​ជោថាអាមេរិក មិនមាន​ការគាំទ្រ​អោយមាន​ការផ្លាស់ប្តូ​ររ​បប​នៅក្នុង​ប្រទេស​កម្ពុជា​ទេ

 


​ភ្នំពេញ​៖ រសៀល​ថ្ងៃ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩នៅវិមានសន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទ​ទួ​សំបុត្រ​ពីរ​ច្បាប់​របស់​ប្រធានាធិបតី​ត្រាំ​ដែល​ផ្ញើមក​តាមរយៈ លោកប៉ា​ទ្រិ​ក​មឹ​ហ្វី​( Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​a hun muphy1 

 លិខិត​ដែល​លោកប៉ា​ទ្រិ​ក​មឹ​ហ្វី​( Patrick Murphy) នាំយកមក ជូន សម្តេច​តេ​ជោ​មាន​៖ ទី​០១ និយាយ​អំពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​សហរដ្ឋអាមេរិក​មានបំណង​ពង្រឹង និង​ធ្វើអោយ​កាន់តែ​ប្រសើ​ឡើង​នូវ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំងពីរ​មាន​ជា​យូរលង់​មកហើយ ដែល​ក្នុងនោះ​គឺមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជាច្រើន​វិស័យ​។

ក្នុង​លិខិត​ពី​សេត​វិមាន​វ៉ា​យ​ហៅ​ស៍ ( White House) លោក​ប្រធានាធិបតី Donald Trump បានបញ្ជាក់​ច្បាស់​អំពី​ជំហរ​សហរដ្ឋអាមេរិក​ដោយមាន​ការប្ដេជ្ញា​ខ្ពស់​ក្នុងការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា និង​មិនមាន​ការគាំទ្រ​អោយមាន​ការផ្លាស់ប្តូ​ររ​បប​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ ជាពិសេស​ទៀត​នោះ គឺ​សហរ​ដ្ធ​អាមេរិក​នឹង​ជួយ​ការពារ​អធិបតេយ្យភាព​កម្ពុជា​ផងដែរ ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​អោយមាន​ប្រ​ព័​ន្ឋ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ប្រកបដោយ​តម្លាភាព ទប់ស្កាត់​ការលាង​លុយកក្វក់​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រទេសជាតិ ព្រមទាំង​ជំនួយ​បច្ចេកទេស​ជាច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវការ គឺ​សហរ​ដ្ធ​អាមេរិក​នឹង​ជួយ​ដើម្បី​ជំរុញ​មិត្តភាព និង​កិច្ចសហការ​អោយ​កាន់តែ​ល្អ​នឹង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង​។

ចំពោះ​លិខិត​ទី ២ គឺ​លោក​ប្រធានាធិបតី Donald Trump គោរព​អញ្ជើញ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​រវាង​សហរ​ដ្ធ​អាមេរិក និង​អាស៊ាន នៅលើ​ទឹកដី​សហរ​ដ្ធ​ក្នុង​ឆមាស​ទី​១​ក្នង​ឆ្នាំ ២០២០ ខាងមុខនេះ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​ចូលរួម​រំលែក​នូវ​ព្រះ​មរណទុក្ខ​ចំពោះ​ការយាង​សោយ​ទីវ​ង្គ​តរបស់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទី​វី ដែល​ព្រះអង្គ​បាន​ចូលរួម​លើកស្ទួយ​វិស័យ​វប្បធម៌​ជាច្រើន​របស់​ប្រទេស​កម្ពុជា​នោះ ហើយ​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា​កន្លងទៅនេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​សហរដ្ឋអាមេរិក​ដែល​បាន​គាំទ្រ​ប្រទេស​កម្ពុជា​តាំងពី​កម្ពុជា​មិនទាន់​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៥៣ មកម្ល៉េះ​។ នេះ​គឺ​បង្ហាញ​ពី​ចំណងមិត្តភាព​និង​សហប្រតិបត្តិ​ការល្អ​ជាមួយ​គ្នា​ដែលមាន​រយៈពេល​យូរលង់​មកហើយ​។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ដែល​បាន​នាំយក​លិខិត ២​ច្បាប់​របស់លោក​ប្រធានាធិបតី Donald Trump ទាក់ទង​ទៅនឹង​ទាក់ទង​ទៅនឹង​ការបង្កើន​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំងពីរ និង​លិខិតអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំ​ពុល​ពិសេស​អាមេរិក​អាស៊ាន ២០២០ ។

សម្តេច​តេ​ជោ បានបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​បង្កើន​មិត្ត​ភាពល្អ​ជាមួយ​សហរ​ដ្ធ​អាម​រិ​ក ហើយ​រីករាយ​នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​ដែល​រៀបចំ​ដោយ​សហរ​ដ្ធ​អាមេរិក​នៅ​ឆ្នាំ​ក្រោយនេះ​។ ​សម្ដេច​តេ​ជោ អរគុណ​ដល់​ឯកឧត្តម​អគ្គរ​ដ្ធ​ទូត​អាមេរិក​ដែល​បាន​ចូលរួម​រំលែក​នូវ​ព្រះរាជ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការយាង​សោយ​ទិវង្គត​របស់​ព្រះរៀម នរោត្តម បុប្ផា​ទេវី ហើយ សម្តេច​តេ​ជោ ក៏បាន​អរគុណ​ដល់​ឯកឧត្តម​ផងដែរ​ដែល​កន្លងមក​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា និង​ពិធីបុណ្យ​អុំទូក​អកអំបុក​កន្លងមកនេះ ។​សម្តេច​តេ​ជោ ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​លោក​ប្រធានាធិបតី Donald Trump ហើយនឹង​ចាត់​មន្ត្រី​ក្រសួងការបរទេស​អោយ​រៀបចំ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​សេត​វិមាន​វិញ​នៅពេល​ឆាប់​នេះ​៕​ប្រភព​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​a hun muphy  

​