
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1053 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120729 នាក់
ភ្នំពេញ៖ក្រសួងមហាផ្ទៃបានចេញប្រកាសតែងតាំងលោកវរៈសេនីយ៍ទោ ខាន់ សារឿន ពីអនុប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសលោកវរសេនីយ៍ឯក ដេម៉ៅដែលជាមន្ត្រីសម្បូរណ៍រឿង។
បើយោងតាមប្រកាសស្ដីពីការផ្ទេរភារកិច្ច របស់ក្រសួងមហាផ្ទៃបានសម្រេចតម្លើងថានៈលោកវរៈសេនីយ៍ឯក ដេ ម៉ៅ ពីប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជា អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងសម្រេច តែងតាំងលោកវរៈសេនីយ៍ទោ ខាន់ សារឿន ពីអនុប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសលោកវរសេនីយ៍ឯក ដេម៉ៅវិញ ។តាំងពីមានវត្តមានលោកឧត្តមសេនីយ៍ជួនណារិនមកជាស្នងការនគរបាលរាជធាំនីភ្នំពេញមានការវាយតម្លៃនិងទស្សន៍ទាយថាកៅអីលោកដេម៉ៅអាចមិននៅយូទេ។ឡូវដូចការប៉ាន់ស្មានមែន៕