» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1075 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120751 នាក់

សម្តេច​តេ​ជោ​ផ្តល់​អនុសាសន៍​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨​និង​៣៩

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨-៣៩ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ដែលមាន​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម ធ្វើជា​ម្វា​ស់ ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​​ក្រោម​ប្រធានបទ យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណ​: យើង​រីកចម្រើន​ទៅមុខ ។​a hun asean 

​មេដឹកនាំ នៃ​សហភាព​មី​យ៉ាន់​ម៉ា មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀប​វារ​:​គ្រោងទុក និង​ក្រោម​កិច្ចដឹកនាំ​ផ្ទា​ល់ពី ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ ប៊ុល​គី​យ៉ា នោះទេ​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ មេដឹកនាំ​អាស៊ាន បានធ្វើការ​ពិភាក្សា​ទៅលើ​របៀប​វារ​:​សំខាន់ៗ ចំនួន​២ ក្នុងនោះ​រួមមាន ៖​ទី​១) ការកសាង​សហគមន៍​អាស៊ាន​​ទី​២) ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩

​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៩ មេដឹកនាំ​អាស៊ាន បានធ្វើការ​ពិភាក្សា​ទៅលើ​របៀប​វារ​:​សំខាន់ៗ​ចំនួន​២៖
​ទី​១) ទំនាក់ទំនង​ខាងក្រៅ និង​ម​ជ្ឈ​ភាព​អាស៊ាន​​ទី​២) ការផ្លាស់ប្តូរ​ទស្សន​: ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​បទ​អន្តរាគមន៍​ទៅកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លោក​ទី​៣៩ ដោយបាន​ធ្វើការ​គូសបញ្ជាក់​ថា ការអូសបន្លាយ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ អស់​រយ​:​ពេល​ជិត​២​ឆ្នាំកន្លងមក បាន​ក្លាយជា​វិញ្ញាសារ​សាកល្បង​សមត្ថភាព​ដ៏​ធំ​មួយ ក្នុងការ​ដឹកនាំ​និង​អភិវឌ្ឍ​ទាំង​សម្រាប់​អាស៊ាន​ទាំងមូល និង ទាំង​សម្រាប់​ប្រទេស​ជា​សមាជិក​នីមួយៗ​។ មកដល់ពេលនេះ​យើង​អាច​វាយតម្លៃ​បាន​ថា អាស៊ាន​នឹង​ឈានទៅរក​ការគ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​នោះបាន ប្រកបដោយ​ប្រសិទ្ធភាព​នាពេល​ដ៏​ខ្លី​ខាងមុខ​។

ជា​ទិសដៅ​ទៅមុខ ការងារ​សំខាន់​បន្ត និង​បន្ទាប់ គឺ​ការស្តារ​និង​ការអភិវឌ្ឍ​វិស័យ​សង្គម សេដ្ឋកិច្ច​ឡើងវិញ តាមរយ​:​ការធានា​ប្រក្រតីភាព នៃ​លំហូរ​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ ។​ក្នុងន័យនេះ កម្ពុជា​សូម​គាំទ្រ​នូវ​ការរៀបចំ​ទស្សន វិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ និង​ស្វាគមន៍​ការអនុម័ត​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​ក្រុមការងារ​ជាន់ ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នោះ​។​

​ទាក់ទិន​ទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សម្តេច​តេ​ជោ​បាន​ថ្លែងថា នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គ​ន្លឹ​: គួបផ្សំ​និង​វិធានការ​ផ្សេងទៀត​។ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាកសាំង​ដល់​ប្រជាពលរដ្ឋ ១៣​លាន ៧​សែន​នាក់ សមមូល​នឹង​អត្រា ៨៥,៣៣​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។ ជាការ​វាយតម្លៃ​ជំងឺ​កូ​វីដ​នៅ​កម្ពុជា ស្ថិតនៅក្នុង​ស្ថានភាព​គ្រប់គ្រង​បានល្អ​។ ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ តាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយក៏​គ្រោង​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ​មេដឹកនាំ​អាស៊ាន បាន​ឯកភាពគ្នា​ចេញ​នូវ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​អាស៊ាន ស្តីពី​ការលើកកម្ពស់​ពហុភាគី​និយម មាន​៩​ចំណុច ក្នុងនោះ ៖១)​រំលឹក​ឡើ​វិញ​ពី​តម្រូវការ​របស់​អាស៊ាន ក្នុងការ​រក្សា​សាមគ្គីភាព ភាព​ស្អិតរ​មួ​ត និង​ភាពរឹងមាំ ក្នុងការ​លើកកម្ពស់​គោលបំណង និង​គោលការណ៍​របស់ខ្លួន ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ក្នុងការ​គាំទ្រ​ពហុភាគី​និយម​២)​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​អាស៊ាន ដើម្បី​រក្សា​និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី រួមទាំង​ការគោរព​យ៉ាង​ពេញលេញ ចំពោះ​ដំណើរការ​ផ្នែក​ច្បាប់ និង​ការទូត ដោយ​មិន​ប្រើប្រាស់​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង ដោយ​អនុលោម​តាម​គោលការណ៍ ដែល​ទទួលស្គាល់​ជាស​កល​នៃ​ច្បាប់​អន្តរជាតិ រួមទាំង​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២

៣)​ពង្រឹង​ម​ជ្ឈ​ភាព​និង​ឯកភាព​អាស៊ាន នៅក្នុង​ការចូលរួម​ប្រកបដោយ​ស្ថាបនា​របស់​អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ​របស់ខ្លួន តាមរយ​:​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន ក្នុង​ការកសាង​ភាពជឿជាក់​និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ព្រមទាំង​ពង្រឹង​និម្មាបនកម្ម​តំបន់​ដែល​បើកចំហ មាន​តម្លាភាព បរិ​យាប​ន្ន និង​ផ្អែកលើ​វិធានការ​ច្បាប់ ដោយមាន​អាស៊ាន​នៅ​ចំ​កណ្តាល​.។៤)​បញ្ជាក់​ជាថ្មី​អំពី​គោលបំណង និង​គោលការណ៍​នៃ​ទស្សនវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP) ដែល​ផ្តល់​ជាម​គ្គុ​ទេស​សំរាប់​ការចូលរួម​រប​ស់អា​ស៊ាន ក្នុង​ទំនាក់ទំនង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​មហាសមុទ្រ​ឥណ្ឌា​
៥)​រំលឹក​ឡើងវិញ​អំពី​ការគាំទ្រ​ដ៏​រឹងមាំ​របស់​អាស៊ាន ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើកចំហ មាន​តម្លាភាព គ្មាន​ការរើសអើង និង​ផ្អែកលើ​វិធាន​ច្បាប់ រួមទាំង​តាមរយ​:​ការចូល​ជា​ធរមាន​ឲ្យ​បាន​ឆាប់ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​បូក​មួយ​។​

៦)​លើកកម្ពស់​ការ​បន្ស៊ី​គ្នា ការបំពេញបន្ថែម និង​ការរួមបញ្ចូល​គ្នា​លើ​ការដោះស្រាយ​បញ្ហា អន្តរ​វិស័យ​ដូចជា សកម្មភាព​ផ្នែក​អាកាសធាតុ ការការពារ​បរិស្ថាន និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​រួម និង​ផលវិបាក​នៃ​បញ្ហា​ប្រឈម ដែលមាន​ទំនាក់ទំនង​រវាង​គ្នា​នេះ​។​
៧)​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកែលម្អ នៃ​ប្រព័ន្ធ​សុខភាព​សាធារណ​:​សកល​របស់​យើង និង​ឆ្ពោះទៅរក​ការធានា​ឲ្យ​បាន នូវ​ការទទួលបាន​ថ្នាំ​ប្រកបដោយ​សមធម៌ សម្រាប់​ការព្យាបាល ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើ​ឲ្យ​វ៉ាកសាំង​កូ​វីដ​-១៩ ជា​ទំនិញ​សាធារណ​:​សកល អាច​រកបាន និង​មានតម្លៃ សមរម្យ​សម្រាប់​មនុស្ស​ទូទៅ​។​

៨)​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​សសរស្តម្ភ​ទាំងបី នៃ​សហគមន៍​អាស៊ាន និង​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការសម្របសម្រួល​បញ្ហា​អន្តរ​វិស័យ និង​ឆ្លង​សសរស្តម្ភ ឆ្ពោះទៅ​សម្រេចបាន នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​២០២៥ និង​ការអភិវឌ្ឍ​ទស្សនវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​។​

៩)​ពង្រឹង​ស្ថាប័ន​នានា​របស់​អាស៊ាន ដោយ​គាំទ្រ​ដល់​ស្ថាប័ន និង​យន្តការ​សម្របសម្រួល ដែលមាន​ស្រាប់ ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​នៅក្នុង​អាស៊ាន និង​ជាមួយ​ដៃគូ​ខាងក្រៅ ហើយ​ព្រមទាំង​គូសបញ្ជាក់​បនថែមទៀត អំពី​ម​ជ្ឍ​ភាព​និង​ឯកភាព​អាស៊ាន ដែល​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​អាស៊ាន នៅ​តំបន់​និង​ក្រៅ​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​.​។​

​ក្រៅពីនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ​សំណើ​របស់​ទី​ម័​រ​ឡេ​ស្តេ សុំចូល​ជា​សមាជិក​អាស៊ាន និង​ស្នើឱ្យ​អាស៊ាន​ព​ន្លឿ​ន​ទទួលយក​ប្រទេស​ទី​ម័​រ​ឡេស ចូល​ជា​ក្របខ័ណ្ឌ​អាស៊ាន​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ប្រទេស​ទី​ម័​រ​ឡេស បាន​ខិតខំ​ប្រឹងប្រែង​សម្រាប់​ចូល​ជា​សមាជិក​អាស៊ាន តាមរយៈ​ការបើក​ស្ថានទូត​នៅតាម​បណ្ដា​ប្រទេស​នានា ក្នុងពេលដែល​អាស៊ាន​របស់​យើង​មិនសូវ​អើពើ​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ទី​ម័​រ​ឡេស​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ហេតុផល​ថា «​ខ្ញ៉ំ​មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​ទៅនឹង​ពេលណា​មួយ​ដែល​នៅក្នុង​តំបន់​មានការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ហើយ​ប្រសិនបើ​អាស៊ាន​ទុកឱ្យ​ទី​ម័​រ​ឡេស​នៅ​ដោយឡែក​គឺជា​បញ្ហា​ដែល​យើង​គួរ​ព្រួយបារម្ភ ហើយនឹង​ធ្វើ​ឲ្យ​ទី​ម័​រ​ឡេស ទៅ​ស្វែងរក​ទីកន្លែង​ដែល​អាច​ពឹងពាក់​បាន ក្រៅពី​អាស៊ាន​។ ដូច្នេះ​សូមព​ន្លឿ​ន​ឲ្យ​មានការ​សម្រេចចិត្ត​ខាង​នយោបាយ​ក្នុងការ​ទទួលយក​ទី​ម័​រ​ឡេស ចូល​ជា​ក្របខ័ណ្ឌ​អាស៊ាន​»៕a hun asea1 a hun asean2 

​