» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12233 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118515 នាក់

១១​ខែ​២០២៣​កម្ពុជា​នាំ​ទំនិញ ទៅ​ទីផ្សារ​នៃ​បណ្តា​ប្រទេស​កិច្ចព្រមព្រៀង RCEP ឈានដល់​ជាង ៧​ប៊ី​លាន​ដុល្លារ

​ភ្នំពេញ​៖​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) សម្រេចបាន​តម្លៃ​ទឹកប្រាក់​ចំនួន ២៦,៥៧​ប៊ី​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​មាន​ទំហំ ៧,២១​ប៊ី​លាន​ដុល្លារ គឺ​កើនឡើង ២៧,២៩%​។a export good1 

នៅ ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ការ ងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤​ដែល​ធ្វើឡើង ចាប់ពី​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ទីផ្សារ RCEP គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែលមាន​ចំណែក​ប្រមាណ ៦១,០៦% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​។លោកស្រី ចម និម្មល បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម នៅតែ​ប្តេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការបន្ត​ធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​ការធ្វើឱ្យ​ប្រសើរឡើង​គុណភាព​នៃ​ការផ្តល់សេវា​សាធារណៈរ​បស់​ក្រសួង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ដោយបាន​កាត់បន្ថយ​ទាំង​ការចំណាយ និង​ពេលវេលា​, ការរក្សា​ស្ថិរភាព​ថ្លៃ និង​ការជំរុញ​ពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ និង​អភិវឌ្ឍន៍​វិស័យ​ឯកជន ព្រមទាំង​ការបន្ត​កសាង និង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​ការវិនិយោគ ក៏ដូចជា​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ទាំង ៥​របស់​កម្ពុជា ក្រោម​កិច្ចព្រមព្រៀង RCEP រួមមាន​៖ ចិន​, វៀតណាម​, ថៃ​, សិង្ហ​បុរី​, និង​ជប៉ុន​។​មុខទំនិញ​ដែល​កម្ពុជា នាំចេញ​ភាគច្រើន រួមមាន​៖ ផលិតផល​កសិកម្ម គ្រឿងបន្លាស់ គ្រឿង បង្គុំ​យានយន្ត សម្ភារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង​។ ចំណែក​មុខទំនិញ ដែល​កម្ពុជា នាំចូល​ភាគច្រើន ដូចជា វត្ថុធាតុដើម​វាយ​ន​ភណ្ឌ​កាត់ដេរ ប្រេងឥន្ធនៈ សម្ភារ​សំណង់ គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ យានយន្ត គ្រឿងចក្រ គ្រឿង​អេឡិចត្រូនិក សម្លៀកបំពាក់ ឱសថ និង​បរិក្ខា​ពេ​ទ្រ និង​គ្រឿងសំអាង ជាដើម​៕a export good 

​