» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 634 នាក់

ម្សិលមិញ 24358 នាក់

សរុប 21096401 នាក់

១​វិច្ឆិកា​កម្ពុជា​បើក​ប្រទេស​ឡើង​វី​ញ​លើ​គ្រប់​វិស័យ​លើកលែងតែ​ខារ៉ាអូខេ​!

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​បានប្រកាស​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ លើកលែងតែ​អាជីវកម្ម​ខារ៉ាអូខេ​ទុក​ពិចារណា​សិន​ដែល​បញ្ហា​នេះ​ជឿ​ង​ថា​មាន​អ្នកខកចិត្ត​ចិត្តច្រើន​មិន​ខាន​។​សម្រាប់​អាពាហ៍ពិពាហ៍​វី​ញ​ក៏​បើក​ដែរ​តែ​មិន​ឲ្យ​មាន​គ្នាច្រើន​ទេ​។​ចឹ​ង​មានន័យថា​ធ្វើ​ពិធី​ធំ​មិនទាន់​បានទេ​។​a hun opend 

​ក្នុងឱកាស​អញ្ជើញ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នា​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចាប់ពីពេលនេះ ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ថ្មី គឺ​ចាប់ពី​ថ្ងៃនេះ​តែម្តង​។ អីចឹង​យើង​នឹង​សាក​ល្បងមើល ប៉ុន្តែ​ការសាកល្បង​យើង​បាន​សាកល្បង​ហើយ បើ​មនុស្ស​ចូល​ហាង​ពេញ​អស់ហើយ ស្ទះផ្លូវ​ឡើងវិញ​អស់ហើយ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​រហូតមក​ដល់ពេលនេះ​មាន ចំនួន​៤​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺ​ដំណាក់កាល​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការឆ្លង​ជំងឺ​ចូលក្នុង​សហគមន៍ ចាប់ពី​ខែមីនា ឆ្នាំ​២០២០ រហូតដល់​ខែតុលា ឆ្នាំ​២០២០, ដំណាក់កាល​ទី​២ ការគ្រប់គ្រង​ការឆ្លង​រាលដាល​ការឆ្លង​កូ​វីដ​១៩ ចូល​សហគមន៍ គឺ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០២១, ដំណាក់កាល​ទី​៣ ការបង្កើត​ភាព​សុំា​ក្នុង​សហគមន៍​ប្រឆាំង​កូ​វីដ​១៩ តាមរយៈ​ការអនុវត្តន៍​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ គួបផ្សំ​ជាមួយ​ការបន្ត​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​រហូតមកដល់​បច្ចុប្បន្ន​នេះ និង​ដំណាក់កាល​ទី​៤ ចាប់ពីពេលនេះ គឺ​ការបើក​ដំណើរការ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

​ករណី​កូ​វីត​នៅ​ស្រុក​ខ្មែរ​នេះ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩៖ សរុប​ចំនួន​១១៨,៥២២​នាក់​, អ្នកជា​សះស្បើយ​សរុប​ចំនួន​១១៤,៧២៧​នាក់​, ស្លាប់​សរុប​ចំនួន​២,៧៨៨​នាក់​។​ទោះជាយ៉ាងណាចំនួនអ្នកឆ្លងនិងស្លាប់បានថយរាលថ្ងៃចុះក្នុងពេលជាជាសះស្បើយកើនច្រើន៕a hun ,marry 

​