» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3693 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123369 នាក់

កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣

 

​ភ្នំពេញ​៖ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំងប្រទេស​មាន​ចំនួន​ជិត ៣​ពាន់​គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន ១២,៣៣​លាន​ម៉ែត្រ​កា​រ៉ែ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥,១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​មាន គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់ ឡើង​មាន​ចំនួន ១៤៦​គម្រោង ស្មើនឹង ១៥៤​អគារ ប្រើ​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​ប្រើ​មាន​ចំនួន ៧៩​គម្រោង សំណង់​អគារ​ពហុមុខ​ងារ​មាន​ចំនួន ១៨​គម្រោង​ក្នុង​រយៈពេល​១០ ខែ​ដើមឆ្នាំ ២០២៣​នេះ​។​នេះ​បើតាម​លោក ផា​រ៉ា មង្គល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី​១៣​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២៣​។a construgtion 


​លោក ផា​រ៉ា មង្គល បាន​ឲ្យ​ដឹង​ទៀតថា ការរៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣​នេះ ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួម​ដាក់តាំង​បង្ហាញ​ពី​ផលិតផល សម្ភារៈ បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​ទំនើបៗ ប្រមាណ ២.០០០​ប្រភេទ ដែល​ខ្លះ​ជា​ផលិតផល​ក្នុងស្រុក និង​ខ្លះ​ជា​ផលិតផល​នាំចូល​ពី​បរទេស និង​ក៏មាន​ការដាក់​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ ផ្នែក​សេវាកម្ម និង​ក​ម្រោ​ង អភិវឌ្ឍ​អចលនវត្ថុ​ជាច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​លោក​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​មិនបាន​ពន្យល់​ពី​មូល​ហេតុដែល​កម្ពុជា​ជួប​វិបត្តិ​លក់​ផ្ទះ​មិន​ដាច់​នោះទេ​?​។ចំណែកគម្រោងវិនិយោកថ្មីមានការចាប់ផ្តើមសាងសង់ហើយឬក៏មិទាន់នោះទេ?៕a construct vip1
​