» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3506 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123182 នាក់

១​ឆ្នាំមាន​យានយន្ត​ជាង ៤​លាន ៦​សែន​គ្រឿង ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្ត​ព្រះសីហនុ​ហើយ​បន្ត​ចុះ​តម្លៃ​២០​ភាគរយ​១​ឆ្នាំ​ទៀត

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​ក្នុង​១​ឆ្នាំ មាន​យានយន្ត​សរុប​ចំនួន ៤ ៦៧៩ ២២២ គ្រឿង បានធ្វើ​ដំណើរ​នៅលើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ នា​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ន​មានការ​រៀបចំ​ពិធី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ នៅ​ទីតាំង​ស្ថានីយ​បង់ប្រាក់​ទី ១ “​ភ្នំពេញ​” ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​a car high way2 

ផ្លូវ​ល្បឿន​លឿន​នេះ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​ព្រះសីហនុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ បាន​បើក​ឱ្យ​ដំណើរការ​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅ នៅឯ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង (Li Keqiang) អតីត​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អមដោយ​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។ ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ចាប់ផ្តើម​គិត​កម្រៃ សេវា ដោយ​បញ្ចុះតម្លៃ​សេវា​ចំនួន ២០% រយៈពេល ១​ឆ្នាំ​ពេញ គិត​ចាប់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣ ហើយ​ការបង់ប្រាក់​នឹងត្រូវ​ធ្វើ​ឡេ​ី​ង តាម​ចម្ងាយ​ជាក់ស្តែង និង​ទៅតាម​ប្រភេទ​យានយន្ត​។​

ទោះបីយ៉ាងណា​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន ៥​ពាន់​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ដែរថា ជាមួយនឹង​ការអបអរ​ខួប​១​ឆ្នាំ​នៃ​ការបើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​- ក្រុងព្រះសីហនុ ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​រាជរដ្ឋាភិបាល​, ពេលដែល​បើក​លើផ្លូវ​ល្បឿន​លឿន ក្រុមហ៊ុន​គិតលុយ ៨០% ហើយ​មួយឆ្នាំ​ត្រូវ​ដំឡើង​ព្រោះ​គាត់​ត្រូវការ​វិនិយោគ ប៉ុន្តែ​ឥលូវ​រាជរដ្ឋាភិបាល​បាន​ចរចារ ក្រុមហ៊ុន​ក៏មាន​ការយោគយល់ និង​បាន​ពន្យា​សម្រាប់​ការបង់ថ្លៃ​តាម​ប្រព័ន្ធ ETC មិន​មានការ​តម្លើង​ទេ​សម្រាប់​ក្នុង​រយៈពេល​១​ឆ្នាំ ដោយឡែក​ការ​ជិះ​លើផ្លូវ​ដោយ​រង់ចាំ​បង់​ជា​សាច់ប្រាក់​ផ្ទាល់​គឺមាន​ការពន្យា​ពេល​ចំនួន ៦​ខែ​ទៀត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដូចនេះ​ថា «​សុំ​បងប្អូន​ទៅ​ដាក់ពាក្យ សុំ​បំពាក់​ឧបករណ៍ ETC តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ ស្រួល​ផង​វា​មិនចាំបាច់​រង់ចាំ ខ្ញុំ​ពេលខ្លះ​ជិះ​ក្បូន​មក មក​ក្បូន​នឹង ពេល​ឡាន​មកដល់​ទ្វា​វា​បើក​ស្រាប់ ព្រោះ​យើង​ប​ញ្ជូ​ល​កាត​ក្នុង​នឹង ងាយស្រួល​អត់​ចាំបាច់​ចាំ ហើយ​បើ​អ្នក​បង់​សាច់ប្រាក់​ត្រូវ​ត​កន្ទុយ​គ្នា​ខាត​ពេល​»​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​អរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​ក្រុមការងារ ដែល​បាន​ចរចារ​សម្រាប់​ការវិនិយោគ​លើផ្លូវ​ល្បឿន​លឿន​មួយ​នេះ ដែល​ផ្លូវ​មួយ​នេះ​គឺ​បាន​ចំណាយ​ថវិកា​សាងសង់​ជាង ២​ពាន់​លាន​ដុល្លារ ក្រោម​ទម្រង់​វិនិយោគ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​(BOT) ដែលមាន​រយៈពេល​ប្រតិបត្តិការ​ចំនួន ៥០​ឆ្នាំ​។​

​សម្តេច​ធិបតី បាន​ឲ្យ​ដឹងថា ការធ្វើ​ដូចនេះ​គឺ​មាននៅ​គ្រប់​ប្រទេស​ទាំងអស់ ជាក់ស្តែង​នៅពេលដែល​សម្តេច​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក រាល់​ពេលដែល​ធ្វើដំណើរ​ពី​រដ្ឋ​មួយ​ទៅកាន់​រដ្ឋ​មួយទៀត គ្រាន់តែ​ត្រូវ​បង់ថ្លៃ​ផ្លូវ​នេះ​មាន​ច្រើន​កន្លែង ព្រោះ​ពីរ​ដ្ឋ​មួយ​ទៅកាន់​រដ្ឋ​មួយទៀត មាន​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ៣ ទៅ​៤​ក្រុមហ៊ុន សម្រាប់​សាងសង់ ដែល​នេះ​គឺជា​ការចូលរួម​របស់​វិស័យ​ឯកជន​។​a car high way a car high way1 

​