» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3610 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123286 នាក់

កម្ពុជា​វៀតណាម​ព្រមព្រៀងគ្នា​យកពន្ធ​សូន្យ​លើ់​មុខទំនិញ​២៨​មុខ​!


​ភ្នំពេញ​៖​បើ​យោងតាម​ឧបសម្ព័ន្ធ​ទី​១ នៅក្នុង​ឯកសារ​ផ្លូវការ​នៃ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ទំនិញ​ទាំង​២៨​មុខ ដែល​កម្ពុជា​អាច​នាំ​ចេញទៅ​វៀតណាម ក្នុង​អត្រាពន្ធ​០% មាន​ជាអាទិ៍ សត្វ​បក្សី មាន់ ទា ក្ងាន គ្រឿងក្នុង​សត្វ​បក្សី ផ្លែឈើ​ពពួក​ក្រូច​ស្រស់​ឬ​ស្ងួត ស្រូវ អង្ករសំរូប ថ្នាំជក់ និង​ទំនិញ​ផ្សេងៗ​ទៀត​។a k vn

​ដោយឡែក​នៅក្នុង​ឧបសម្ព័ន្ធ​ទី​២ ក៏មាន​រាយ​នាម​ទំនិញ​វៀតណាម​ចំនួន​២៥​មុខ ដែល​អាច​នាំ​ចូលមក​ក​ម្ពុ​ជា​ក្នុង​អត្រាពន្ធ​០%​ដូចគ្នា​ដែរ​។ ទំនិញ​ទាំង​២៥​មុខ​នោះ ភាគច្រើន​គឺជា​ផលិតផល​កសិកម្ម មានដូចជា សាច់សត្វ ប៉េងប៉ោះ ផ្កា​ខាត់ណា មើម​ការ៉ុត មើម​ឆៃថាវ ត្រសក់ សណ្តែកបារាំង សណ្តែក​គួរ ផ្លែ​ម្នាស់ ត្របែក ស្វាយ មង្ឃុត ក្រូចពោធិ៍សាត់ ផ្លែ​ឪឡឹក និង​ល្ហុង​ជាដើម​។ ល​។​​ការឯកភាព​បញ្ចុះ​អត្រាពន្ធ​០% រវាង​ប្រទេស​ទាំងពីរ ទៅលើ​ទំនិញ​ដើម​ចេញពី​ប្រទេស​រៀងខ្លួន​នេះ ធើ្វ​ឡើង​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៥ តែ​ក្រសួងពាណិជ្ជកម្ម​ទើប​បញ្ជាក់​ជា​សេចក្តីជូនដំណឹង​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៥​កន្លងមកនេះ​។​

​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ការបញ្ចុះ​អត្រាពន្ធ​មក​០% លើ​ទំនិញ​មួយចំនួន​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ខ្លាំង​កា្ល​បន្ថែមទៀត នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​កសិផល ផលិតផល​ឧស្សាហកម្ម និង​ផល​នេសាទ ក្នុងន័យ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​។​​គួរ​កត់សម្គាល់ថា ការឯកភាព​គ្នា​រវាង​កម្ពុជា​-​វៀតណាម ចំពោះ​ការអនុគ្រោះ​ពន្ធ​0% លើ​ទំនិញ​មួយចំនួន​ពេលនេះ ធ្វើឡើង​ក្នុង​របត់​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ច្របូកច្របល់ ដោយសារ​ការដំឡើង​ពន្ធ​ជា​ឯកតោភាគី​របស់​រដ្ឋបាល​អាមេរិក​ថ្មី ដល់​បណ្តា​ប្រទេស​មួយចំនួនធំ​លើ​ពិភពលោក រាប់ទាំង​កម្ពុជា​។​​កាលពី​ថ្ងៃទី​១៤​និង​១៥​ឧសភា​កន្លងទៅ ប្រតិភូ​កម្ពុជា​បាន​ជួបចរចា​ជុំ​ទី​១​ជាមួយ​ភាគី​អាមេរិក ទៅលើ​បញ្ហា​ពន្ធ​នេះ តែ​មិនបាន​លទ្ធផល​អ្វី​ឡើយ​។​ដោយឡែក​ការចរចា​ជុំ​ទី​២​ថ្ងៃទី​៤​មិថុនា រវាង​ប្រទេស​ទាំងពីរ តែ​នៅ​មិនទាន់មាន​លទ្ធផល​បង្ហា​ញ​ជា​ផ្លូវការ​នៅឡើយ​ដែរ​៕a k vn1 a k vn2 a k vn2 

​