» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1091 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120767 នាក់

កម្ពុជា ជំ​រុញឱ្យ​សមាជិក​អាស៊ាន ត្រូវ​បន្ត​រួមគ្នា​ដើម្បី​ប្រឆាំង​អំពើពុករលួយ

សៀមរាប​៖ លោក កិត្តិ​នីតិ កោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន (​អាស៊ាន​-​ផេ​ក​) បាន​ជំរុញ​ឱ្យ​សមាជិក​នៃ​កិច្ចប្រជុំ​អាស៊ាន​-​ផេ​ក បន្ត​ធ្វើការ​រួមគ្នា ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅតាម​បណ្ដា​ប្រទេស​របស់ខ្លួន​។​a acu asean1 

​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន​-​ផេ​ក (ASEAN-PAC) នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សូ​ភី​តែ​ល​អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប លោក កិត្តិ​នីតិ កោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ថា កម្ពុជា​តែម្នាក់ឯង​មិន អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​នោះទេ គឺ​តម្រូវឱ្យមាន​កិច្ចសហការ និង​ការជួយ​គ្នា​ទៅវិញទៅមក​ពី​បណ្តា​ប្រទេស​ជា​មិត្ត​និង​ជា​បងប្អូន​។ អនុលោម តាម ASEAN-PAC MoU និង​ផ្អែកលើ​ស្មារតី​ចែករំលែក​ក្នុងនាម​ជា​បងប្អូន​ក្នុង​គោលដៅ​រួមគ្នា​ប្រឆាំង​អំពើ ពុករលួយ​នៅក្នុង​ប្រទេស​នីមួយៗ​របស់ខ្លួន និង​លទ្ធភាព​ឈានទៅ​ជួយ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ផ្អែក​ទៅតាម​បរិបទ និង​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ដូ​ច​មានចែង​នៅក្នុង ASEAN-PAC MoU​។​

សម្រាប់ការរៀបចំលោក កិត្តិ​នីតិ កោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី វាយតម្លៃ​ថា «​ពេលនេះ​ជាថ្មី​ម្តងទៀត​គឺជា​កិត្តិយស​ដ៏​ធំធេង សម្រាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លេខាធិការដ្ឋាន នៃ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន (​អាស៊ាន​-​ផេ​ក​) លើក​ទី​១៩ បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​ផេ​ក​លើក​ទី​១៨ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឲ្យ​ដឹងថា​​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន​-​ផេ​ក លើក​ទី​១៩ នៅពេលនេះ និង​ពិនិត្យ ពិភាក្សា និង​ធ្វើ​ការរៀប ចំ​កិច្ចការ​នៅ​សេសសល់​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​ផេ​ក​លើក​ទី​១៨ កាលពី​ថ្ងៃទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និង​ដើម្បី​ត្រៀម​រៀបចំ​នូវ​របៀបវារៈ ក៏ដូចជា​ការអនុវត្ត​ការងារ​របស់​អាស៊ាន​-​ផេ​ក សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​ផេ​ក បន្ទាប់​ទៀត​។ កិច្ចប្រជុំ​លេខាធិកា​ដ្ឋា​ន​អាស៊ាន​-​ផេ​ក គឺ​គាំទ្រ​ដល់​សកម្មភាព និង​ជួយ​ជំរុញ​ឱ្យសម្រេចបាន​នូវ​ពហុ​គោលបំណង​របស់​អាស៊ាន​-​ផេ​ក ស្របតាម​ឯកសារ​គោល​ដែល​បានកំណត់​អំពី បែបបទ​នៃ​ដំណើរការ​ការងារ​រប​ស់អា​ស៊ាន​-​ផេ​ក​។​

​លោក កិត្តិ​នីតិ កោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បន្តទៀតថា អាស៊ាន​-​ផេ​ក ក៏ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ទៅមុខទៀត តាមរយៈ​ការរៀបចំ​តាក់តែង​ឯកសារ​សំខាន់ៗ ទាក់ទង​នឹង​ដំណើរ​ការវិវត្ត​និង​ការប្រព្រឹត្តទៅ​របស់​អាស៊ាន​-​ផេ​ក ដែល​ឆ្លុះបញ្ចាំង តាមរយៈ​ការពិភាក្សា​ទៅ លើ​សកម្មភាព​មួយ​របស់​អាស៊ាន​-​ផេ​ក គឺ​ការតាក់តែង​ជា​សេចក្ដីព្រាង​កូនសៀវភៅ​អេឡិចត្រូនិក​របស់​អាស៊ាន​-​ផេ​ក (ASEAN-PAC E-Booklet) ដែល​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​-​ផេ​ក បានប្រគល់​ជូនទៅ​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នាពេលនេះ​ដើម្បី​បន្ត​ពិនិត្យ និង​ពិភាក្សា​រៀបចំ​។​​លោក​ទេសរដ្ឋមន្ត្រី​យល់ថា ការចែករំលែក​បទពិសោធ​ន៍ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​អាស៊ាន​-​ផេ​ក​ទាំងអស់ ការបន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​កម្មវិធី​ឬ​ព្រឹត្តិការណ៍ របស់​អាស៊ាន និង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​កិច្ចសហការ​លើ​ការងារ​បណ្តុះ​ប ណ្តា​ល​សមត្ថភាព​ជាមួយ​ភាគី​ជា​ដៃគូ​ទៅតាម​ការឯកភាព​រប​ស់អា​ស៊ាន​-​ផេ​ក នៅតែ​ជាការ​ងារ​ដ៏​មាន​សារសំខាន់​។​a acu asean a acu asean3 

​