» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 767 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120443 នាក់

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សម្តែង​មរណៈទុក្ខ​ចំពោះ​ដុក​ទេ​រ័​ស្វិ​ស​អ្នកមានគុណ​កុមារ​កម្ពុ​ជាទី​២​ដែល​ចូល​មរណៈភាព​

 


​ភ្នំពេញ​៖ វេជ្ជបណ្ឌិត Peter Studer អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា (Kantha Bopha Foundation Dr Beat Richner) បានទទួល​មរណភាព​ហើយដោយ​គា​ពាធ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ប្រទេស​ស្វី​ស​ក្នុង​ជន្មាយុ​៧៣​ឆ្នាំ ។a docter peter

លោក Peter Studer ជា​វីរបុរស​ទី​២​របស់​កុមារ​កម្ពុជា ដោយ​សារបាន​រួមដៃគ្នា​ជាមួយ​សព​វេជ្ជបណ្ឌិត ប៊ីត​រី​ឆ្នឺ​រ័​(Beat Richner )​ក្នុង​ការកសាង​មន្ទីរពេទ្យ​គន្ធបុប្ផា​តាំងពី​ឆ្នាំ​១៩៩២​មក​។​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន ផ្ញើ​សារលិខិត​រំលែក​ទុក្ខ ចំពោះ​ក្រុមគ្រួសារ លោក​វេជ្ជបណ្ឌិត Peter Studer ដោយបាន​ចាត់ ទុក្ខ​មរណភាព​លោក​វេជ្ជបណ្ឌិត ជាការ​បាត់បង់​គ្រូពេទ្យ​ដ៍​ឆ្នើម ដែល​បាន​ជួយ​សុខភាព​កុមារ​កម្ពុជា​។​​ព្រះបរមរាជវាំង ក៍បាន​សរសេរ​សារ​រំលែករ​មណ​ទុក្ខ​ចំពោះ​ការបាត់បង់ លោក​វេជ្ជបណ្ឌិត Peter Studer ដែល​បាន​ខិតខំ​ជាខ្លាំង ដើម្បី​កុមារ​កម្ពុជា​ដែរ​.​។​

​ប្រភពពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ឲ្យ​ដឹងថា​៖​វេជ្ជបណ្ឌិត Peter Studer កើត​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​១៩៤៧​។ លោក​មាន​ស្រុកកំណើត​នៅ​ទីក្រុង​លូ​ស៊ាន ក្នុងប្រទេស​ស្វី​ស ហើយ​លោក​ជា​កូន​ទី​២ ក្នុង​គ្រួសារ​មួយ​ដែល​មានកូន​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស​២​នាក់​។ លោក Peter Studer បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ នៅក្នុង​ទីក្រុង​ប៊ែ​ន ប្រទេស​ស្វី​ស ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យា លោក​ក៏បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ វេជ្ជសាស្ត្រ ចាប់ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៥​។ នៅ​ឆ្នាំ​១៩៧៧ លោក Peter Studer បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ហើយ​ក៏បាន​ក្លាយទៅជា​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ នៅ​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​។

វេជ្ជបណ្ឌិត Peter Studer បានរស់នៅ​ជាមួយ​អ្នកស្រី Genevieve F. Cattin អស់​រយៈពេល​៤០​ឆ្នាំ ហើយ​ទើបតែ​រៀបការ​ជាមួយគ្នា​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយពេល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​។ អ្នកស្រី Genevieve F. Cattin ជា​ស្ត្រី​តែ​ម្នាក់​ដែល​តែងតែ​នៅក្បែរ​ចាំមើល​ថែរក្សា នៅ​គាំទ្រ​និង​លើកទឹកចិត្ត​ចំពោះ​គ្រប់​សកម្មភាព និង​ការ​ពលិកម្ម​របស់លោក Peter Studer ក្នុង​បេសកម្ម​យ៉ាង​វែងឆ្ងាយ ដើម្បី​បុព្វហេតុ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​កម្ពុជា អស់​រយៈពេល​២៨​ឆ្នាំ នៃ​ជីវិត​របស់លោក​។

​រយៈពេល​៣០​ឆ្នាំ​នៃ​ជីវិតចុងក្រោយ លោក​វេជ្ជបណ្ឌិត Peter Studer បាន​ផ្សារភ្ជាប់​ជីវិត​របស់លោក​យ៉ាង​ជ្រាលជ្រៅ​បំផុត ជាមួយនឹង​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា ចាប់ពី​ពេលដែល​លោក​បានមក​បំពេញការងា​រ​មនុស្សធម៌​នៅ​ជនភាសខ្លួន​ខ្មែរ​ថៃ លើកដំបូង​ឆ្នាំ​១៩៨១ និង​ក្នុង​បេសកម្ម​របស់​កាកបាទក្រហម​ស្វី​ស​នៅក្នុង​ខេត្តកំពង់ចាម ឆ្នាំ​១៩៨២​។

​លោក​វេជ្ជបណ្ឌិត Peter Studer និង​អតីត​ស្ថាបនិក វីរបុរស​នៃ​កុមារ​កម្ពុជា Dr. Beat Richner បានរួម​គ្នា​បង្កើត​មូលនិធិ​គន្ធបុប្ផា ដែល​លោក​បាន​លះបង់​ពេលវេលា សុភមង្គល​គ្រួសារ ខិតខំ​ជំនះ​រាល់​ឧបសគ្គ​សព្វបែបយ៉ាង​ក្នុងនាម​ជា​អនុប្រធាន​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​។ មូលនិធិ​គន្ធបុប្ផា បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២​។ ក្រោយ​មរណភាព​របស់ លោក Dr. Beat Richner នៅ​ឆ្នាំ​២០១៧ បន្ទុក​ការងារ​ទាំងអស់​ក្នុង​មូលនិធិ និង​មន្ទីរពេទ្យ​ទាំងមូល ត្រូវបាន​ធ្លាក់​មកលើ​លោក​វេជ្ជបណ្ឌិត Peter Studer ដែលជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គ​ន្អ​បុប្ផា​ស្វី​ស​ថ្មី (CEO) មុនពេល​ដែល​លោក​ធ្លាក់ខ្លួន​ឈឺ​នា​ចុងឆ្នាំ​២០១៩៕a docter peter a a docter peter1 a docter peter3 


​