» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 561 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120237 នាក់

​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​បើក​កន្លែង​ធ្វើ​ប៉ា​ស្ព​រ័​៣​ខេត្ត​ទៀត​និង​បន្ថយថ្លៃ​!


​ភ្នំពេញ​៖​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ពុធ ទី​០៦ មិថុនា ឆ្នាំ​២០១៨​នេះ​តទៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានសម្រេច បង្កើន​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បីខេត្ត​ទៀត និង​ការកែប្រែ​រយៈពេល​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បាន​ឆាប់រហ័ស​ជាង​មុន​។ សេវា​ថ្មី​ទាំងនេះ ។

 

ទីតាំងនៅខេត្តបាត់ដំបង

a_passport1

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ឲ្យ​ដឹងថា​៖​ការធ្វើ​លិខិតឆ្លងដែន​នេះ ធ្វើ​ឡើងលើ​សេវាកម្ម​ពីរ​ប្រភេទ​៖ គឺ​សេវា​ធម្មតា និង សេវា​ឆាប់រហ័ស​កម្រិត​មធ្យម​។ រីឯ​សេវា​ឆាប់រហ័ស​នៃ​ការធ្វើ​លិខិតឆ្លងដែន​វិញ គឺ​រក្សា​នៅ​ដដែល​។ សេវា​ឆាប់រហ័ស​នេះ មាន​រយៈពេល​ត្រឹមតែ​១​ថ្ងៃ​សម្រាប់ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​៣​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការងារ​សម្រាប់​ការធ្វើ​នៅ​សាខា​តាម​បណ្ដា​ខេត្ត​។ ចំពោះ​សេវា​នេះ គឺ​យក​តម្លៃ​២០០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១៦០​ដុល្លារ​សម្រាប់​កូនក្មេង​។ a_passport3
​

សម្រាប់​ក​សេវា​ឆាប់រហ័ស​កម្រិត​មធ្យម គឺ​បាន​ប្តូរ​ពី​រយៈពេល​១០​ថ្ងៃ​មក​ត្រឹម​៧​ថ្ងៃ​វិញ ហើយ​មានតម្លៃ​សេវា ១៥០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​១២០​ដុល្លារ​សម្រាប់​កូនក្មេង​។ រីឯ​សេវា​ធម្មតា គឺ​ព​ន្លឿ​ន​ពី​រយៈពេល​២០​ថ្ងៃ​មក​ត្រឹម​១៥​ថ្ងៃ​វិញ ដោយ​យក​តម្លៃ​សេវា​១០០​ដុល្លារ​សម្រាប់​មនុស្ស​ចា​ស់ និង​៨០​ដុល្លារ​សម្រាប់​កូនក្មេង​។ គួរ​បញ្ជាក់ថា សម្រាប់​មនុស្ស​ចាស់ លិខិតឆ្លងដែន​មាន​សុពលភាព​១០​ឆ្នាំ ចំណែកឯ​កូនក្មេង​វិញ លិខិតឆ្លងដែន​របស់​ពួកគេ​មាន​សុពលភាព​៥​ឆ្នាំ​។

​ក្រៅពី​នៅក្នុង​រាជធានី​ភ្នំពេញ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មបាន​ពង្រីក​សាខា​ធ្វើលិខិត​ឆ្លងដែន​ទៅក្នុង​ខេត្ត​ចំនួន​បី​ទៀត​រួមមាន​៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តកោះកុង​។ នៅ​ខេត្តបាត់ដំបង​៖ សាខា​ធ្វើលិខិត​ឆ្លងដែន​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​F29 ភូមិ​ជំនីក ឃុំ​អន្លង់​វិល ក្នុងស្រុក​សង្កែ​។ ចំណែក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​វិញ​៖ សាខា​ធ្វើលិខិត​ឆ្លងដែន​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៥២-៥៤ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្នុង​ក្រុង​ប៉ោយប៉ែត​។ ដោយឡែក នៅក្នុង​ខេត្តកោះកុង​វិញ​៖ សាខា​ធ្វើលិខិត​ឆ្លងដែន​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​៕

​