» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1371 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121047 នាក់

រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​

 


​ភ្នំពេញ​៖ លទ្ធផល​បណ្ដោះអាសន្ន​ថ្ងៃទី ៧​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ ទី​៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទូទាំងប្រទេស គឺមាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥.៧១២ នាក់​។​a nec rigist2 

​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ថ្មី​ក្នុង​ឃុំ​- សង្កាត់ មាន​ចំនួន ២.៤៦៨​នាក់​។ អ្នក​ដែល​បាន​ស្នើសុំ​កែតម្រូវ​ទិន្នន័យ​ជីវប្រវត្តិ មាន​ចំនួន ៥៣.៧៤៤​នាក់​។ អ្នក​ដែល​បានមក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជីវមាត្រ មាន​ចំនួន ១០៣.៦០៣​នាក់​។ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៦.៩១៩​នាក់​។

​សេចក្តីប្រកាស​ព័​ត៌​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោ​ឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៨​ខែឧសភា នេះ បាន​បង្ហាញថា​៖​លទ្ធផល​សរុប​រយៈពេល ៧​ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត មាន​ដូចខាងក្រោម​៖ ប្រជា​ពល រដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៤១.៧០១​នាក់​។ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ថ្មី​ក្នុង​ឃុំ​-​សង្កាត់ មាន​ចំនួន ១៥.៨៣៦​នាក់​។ អ្នក​ដែល​បាន​ស្នើសុំ​កែតម្រូវ​ទិន្នន័យ​ជីវប្រវត្តិ មាន​ចំនួន ១៨០.២៩២​នាក់​។ អ្នក​ដែល​បានមក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជីវមាត្រ មាន​ចំនួន ៣១៧.៧១៥​នាក់ ។ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៤៤.៣៤៦​នាក់​។

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥ នៅតាម​ឃុំ សង្កាត់ មាន​រយៈពេល ២៦​ថ្ងៃ ចាប់ពី​ថ្ងៃទី ១​រហូត ដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥ រួមទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ពេលព្រឹក​ចាប់ ពី​ម៉ោង ៧​ដល់ ១១:៣០​នាទី និង​ពេល រសៀល​ចាប់ពី​ម៉ោង ២​ដល់ ៥:៣០​នាទី​។

​ប្រជាពលរដ្ឋ​អាច​ពិនិត្យ​មើ ល ឈ្មោះ រប ស់ ខ្លួន ដែល បិទ ផ្សា យ នៅតាម​ឃុំ សង្កាត់ ឬ តាម អាសយដ្ឋាន​វេ​ប​voterlist.nec. gov.kh និង​កម្មវិធី​ទូរ​សព្ទ​ឆ្លាត (Mobile App) NEC KH​។
​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​មានបំណង​កែតម្រូវ​ទិន្នន័យ​ជីវប្រវត្តិ (​ប្តូរ​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃ ខែ​ឆ្នាំ​កំណើត ឬ​ផ្លាស់ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​) ឬ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦ ដែល​មិន​ធ្លាប់​បានធ្វើ​បច្ចុប្បន្ន ភាព​ទិន្នន័យ​ជីវមាត្រ (​រូបថត និង​ស្នាម​ម្រាមដៃ​) ក្នុង​បញ្ជី​បោះឆ្នោត​ពីមុនមក សូម​អញ្ជើញ​ទៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅ​សាលាឃុំ សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់ តាម​ការ​ចល័ត​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​។

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មា ន សិទ្ធិ​បោះ ឆ្នោត ហើយ​មិនទាន់បាន ចុះ ឈ្មោះ បោះ ឆ្នោត​ពីមុនមក ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០២៥ គឺ​កើតមុន ឬ​ត្រឹម​ថ្ងៃទី​១ ខែ សីហា ឆ្នាំ​២០០៧ ឬ​អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំ​ណា ក់ ចូល​ថ្មី​ក្នុង​ឃុំ សង្កាត់ សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះ ឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​សាលាឃុំ​- សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​៕a nec rigist1
​