» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1152 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120828 នាក់

លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ៖ ត្រូវយក​បេះដូង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ឱ្យបាន​!

​ព្រៃវែង​៖ នៅ​ថ្ងៃ​ចន្ទ ១១​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ រួមមាន​លោកស្នងការ​រង​លោក នាយការិយាល័យ ចំណុះ​ស្នងការដ្ឋាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ សួរសុខទុក្ខ ផ្តល់​ការណែនាំ និង​ដាក់ចេញ​នូវ​បទបញ្ជា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រចាំថ្ងៃ និង​ការងារ​ចុះបង្ក្រាប​បទល្មើស​នានា ដល់​លោក​អធិការ អធិការរង និង​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពារាំង និង​ស្រុក​ពោធិ៍​រៀង ។​a bun chhon1 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​ផ្ដោតទៅលើ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​នគរបាល ពង្រឹង​វិន័យ​កងកម្លាំង​នគរបាល និង​បានធ្វើ​ការណែនាំ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រចាំថ្ងៃ និង​ការងារ​ចុះបង្ក្រាប​បទល្មើស​នានា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង ៣ ត្រូវខិតខំ​បង្ក្រាប​ល្បែងស៊ីសង គ្រឿងញៀន និង​ក្មេង​ទំនើង ឱ្យបាន​ថយ​ដល់​កំរិត​អប្ប​រិ​មា ប្រកបដោយ​ជំនាញ និង​វិជ្ជាជីវៈ​ជា​នគរបាល ។​​មិនតែប៉ុណ្ណោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​ខេត្តព្រៃវែង ត្រូវធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ធ្វើយ៉ាងណា​ត្រូវយក​បេះដូង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​ឱ្យបាន ។​​គួរបញ្ជាក់​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ក៏​នឹង​អញ្ជើញ​ចុះទៅ​គ្រប់​អធិការដ្ឋាន​ក្រុង​-​ស្រុក ទាំង ១៣ ផងដែរ ៕ ដោយ​: សុផល​a bun chhon2 a bun chhon3 

​