» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1365 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121041 នាក់

កម្ពុជា បដិសេធ​ចំពោះ​ថៃ ដែល​ស្នើឱ្យ​កម្ពុជា ដក​កងទ័ព​ចេញពី​ទីតាំង​តំបន់​មុំ​បី​


​ភ្នំពេញ ៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៥ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ជំនួប​រវាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ ពារ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ អំពី​ភាព​តានតឹង​នៅតាម​បណ្ដោយ​ព្រំដែន​ប្រ​ទេ ស​ទាំងពីរ ដែល​ជំនួប​ពិភាក្សា​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ព្រះរាជា​ណា​ច ក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៥​។​a tea sey haa2 

​លទ្ធផល​នៃ​ជំនួប​នេះ​ត្រូវបាន​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​ឱ្យដឹងថា ភាគី​ទាំ ង​ពីរបាន​ឯកភាពគ្នា​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​តាម​ប​ណ្ដោ យ​ព្រំដែន ជាពិសេស​តំបន់​ដែល​កំពុងមាន​ភាព​តានតឹង តាមរយៈ​ការរក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ការយោគយល់​គ្នា និង​ការសន្ទនា​ប្រកបដោយ​សន្តិវិធី​ក្នុង​គោលបំណង​ជៀសវាង​ការ​ប៉ះ​ទ ង្គិ​ច​យោធា ដែល​ភាគី​ទាំងសងខាង​សុទ្ធតែ​មិន​ចង់ឃើញ​។​
​ក្នុងជំនួប​នោះ​ភាគី​ថៃ​ក៏បាន​ស្នើ​សុំឱ្យ​ភាគី​កម្ពុជា​ដក​កងទ័ព​ចេញពី​ទីតាំង​ឈរជើង​នៅ​តំបន់​មុំ​បី ដែល​បាន​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ កន្លងទៅ​។ ការស្នើ​របស់​ភាគី​ថៃ​បែបនេះ​ត្រូវបាន ភាគី​កម្ពុជា​បដិសេធ​មិន​ទទួលយក​ការស្នើសុំ​នេះ​ទេ ព្រោះ​តំបន់​មុំ​បី​ជាទី​តាំង​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដែល​បាន​ឈរជើង​ជា​អចិន្ត្រៃយ៍​តាំងពីដើម​រៀងមក​។ ភាគី​កម្ពុជា​មិនអាច​ថយ​ពី​ទី​តាំ ង​ដែល​កងទ័ព​កម្ពុជា​បាន​ឈរជើង​ជា​យូរណាស់​មកហើយ និង​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​រប ស់​កម្ពុជា​បានឡើយ​។​

​ភាគី​កម្ពុជា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដរាបណា​ភាគី​ថៃ​នៅតែ​ប្រើប្រាស់​ផែនទី​ខុសគ្នា និង​មាត្រដ្ឋាន​ខុសគ្នា​នោះ​, យើង​នឹង​មិនអាច​ស្វែងរក​ចំណុចរួម​ក្នុងការ​ថែរក្សា​ស្ថិរភាព​ព្រំដែន​បានឡើយ​។ ភាគី​កម្ពុជា​នៅតែ​ប្រកាន់​ស្មារតី​គោរព​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០(MOU 2000)​រវាង​ប្រទេស​ទាំងពីរ​ដូច​ដែលមាន​កន្លងមក​ជា​ដដែល​។​​ក្នុងន័យនេះ ភាគី​កម្ពុជា​បានសម្រេច​ចិត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​វិវាទ​តំបន់​ទាំង​៤ រួមមាន តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) នៅ​ទី​ក្រុងឡាអេ ដើម្បី​ផ្ដល់​ភាពច្បាស់លាស់​ដល់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ និង​ការពារ​កុំឱ្យ​បញ្ហា​ទាំងនេះ​ក្លា យ​ទៅជា​ជម្លោះ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត តាមរយៈ​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ និង​មិន​លម្អៀង ព្រមទាំង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។

ការសម្រេចចិត្ត​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការប្ដេជ្ញាចិត្ត​របស់​ភាគី​កម្ពុជា ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ ដើម្បី​ធានាថា​ព្រំដែន​រវាង​ប្រ​ទេ ស​ទាំងពីរ​នៅតែ​ជា​ព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។ ភាគី​កម្ពុជា​ក៏​នឹង​បន្ត​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់​ដូចជា GBC/JBC/RBC ដើម្បី​ពិភាក្សា​លើ​ចំណុច​ដទៃទៀត​នា​ថ្ងៃ​ខាងមុខ​។​​ភាគី​ថៃ​ក៏បាន​បង្ហាញ​ពី​ការគោរព​សិទ្ធិ​របស់​កម្ពុជា ក្នុង​ការដាក់​ចំណុច​ទាំង ៤ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​។ លើសពីនេះ​ភាគី​ថៃ​ក៏បាន​បញ្ជាក់ និង​ច្រានចោល​រាល់​ព័ត៌មាន​អុចអាល និង​រុញច្រាន​ស្ថានការណ៍​ដែល​បានធ្វើឱ្យ​ប៉ះពាល់​សតិអារម្មណ៍​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បញ្ឆេះ​កំ ហឹ​ង​ជាតិ​សាសន៍​ដូចជា​ការលើកឡើង​ពី​ការបិទច្រក​ព្រំដែន​អន្តរជាតិ ការ​លុប​កិច្ចប្រជុំ JBC និង​ព័​ត៌ មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ជាដើម​៕a tea sey haa a tea sey haa1 

​